ប្លែកៗ

Babykuku.com November 2, 2017

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល មួយបានកើតឡើងនៅក្នុងប្រទេសហ្វីលីភីន គឺមានបុរសម្នាក់ឈ្មោះ Gilbert Sanchez បានរស់នៅលើដើមដូងអស់រយៈពេលជាង៣ឆ្នាំមកហើយ។ ដើមហេតុដំបូងដែលធ្វើឲ្យ Gilbert Sanchez សម្រាប់ចិត្តរស់នៅលើ ដើមដូងអស់រយៈពេលយ៉ាងយូរដូច្នេះ គឺដោយសារកាលពី៣ឆ្នាំមុន គាត់បានមានជម្លោះជាមួយបុរសម្នាក់អ្នកស្រុកជាមួយគ្នា រួចបុរសម្នាក់នោះបានដកយកកាំភ្លើងខ្លីមកភ្ជង់ ក្បាលរបស់គាត់ ធ្វើឲ្យគាត់មានការភិតភ័យយ៉ាងខ្លាំង ក្រោយមកដោយភ័យខ្លចគេសម្លាប់គាត់ក៏សម្រេចចិត្តឡើង ពួនសម្ងំរលើចុងដូង ដោយគិតថាទីនោះអាចមានសុវត្តិភាពសម្រាប់គាត់ ជៀសផុតពីការតាមសម្លាប់។ ម្ដាយរបស់ Gilbert Sanchez បានប្រាប់អ្នកសារព័ត៌មានថា រាល់ថ្ងៃគាត់មានការលំបាកយ៉ាងខ្លាំង ដោយសារគាត់ក៏ចាស់ណាស់ហើយ ការងារទាំងប៉ុន្មានត្រូវធ្លាក់មកលើគាត់តែម្នាក់ឯង ថែមទាំងត្រូវយកម្ហូបអាហារឲ្យកូនរបស់គាត់រាល់ថ្ងៃទៀតផង ដែលត្រូវបញ្ជូនតាមខ្សែរពួរសណ្ដោងឡើងទៅលើឲ្យគេ ។ គាត់បន្ថែមទៀតថា ទោះបីគាត់អង្វរឲ្យគេចុះមកដីវិញយ៉ាងណាក៏គេមិនព្រមចុះមកដែរ ដោយនិយាយថា ​បើខ្ញុំចុះទៅគេនឹងសម្លាប់ខ្ញុំមិនខាន។ អស់រយៈពេលជាង៣ឆ្នាំមកហើយដែលគេនៅលើចុងដូងកំពស់ជាង១៨ម៉ែត្រមិនដែលចុះមកដីសូម្បីតែម្ដង ហេតុការណ៍នេះត្រូវបានគេបង្ហោះតាមបណ្ដាយសង្គមFacebook និងការចុះផ្សាយពីការសែកក្នុងស្រុកផង ធ្វើឲ្យមានការភ្ញាល់ផ្អើលពេញប្រទេសហ្វីឡីពីន ទើបប៉ូលីសមានសមត្ថកិច្ចសម្រេចចុះមកដើម្បីលួងលោមឲ្យ Gilbert Sanchez ចុះមកដីវិញ។ ដំបូងអ្នកជួយសង្គ្រោះពួកគេបានយកអេប៉ុងជាច្រើនមកតម្រៀបពាសពេញដី ក្រែងល Gilbert Sanchez លោតចុះមក ដី តែវាមិនព្រមលោតចុះនោះទេ ជម្រើសចុងក្រោយទើបគេបង្ខំចិត្តកាប់ដើមដូងនោះតែម្ដង ទោះបីគេដឹងថាវាអាចមានគ្រោះថ្នាក់ដល់ Gilbert Sanchezក៏ដោយ តែគេគ្មានជម្រើសផ្សេងក្រៅពីនឹងនោះទេ តែសំណាងល្អគេបានជួយ […]

Babykuku.com October 25, 2017

ប្រទេសថៃ ៖ បើទោះបីនៅក្នុងសម័យនេះមនុស្សមានការជឿជាក់ខ្លាំងទៅលើផ្នែកវិទ្យាសាស្រ្តក៏ដោយ ក៏នៅតែមានប្រជាជនក្នុងតំបន់មួយចំនួននៅតែបន្តជឿជាក់ជាមួយនឹងជំនឿដែលមានតាំងពីបុរាណដែរ។ ប្រភពព័ត៌មានថៃបានរាយការណ៍ពីករណីមួយដែលធ្វើអោយកក្រើកពេញបណ្តាញសង្គមថៃ ដោយសារតែដសត្វក្របីមួយដែលកើតមកមានក្បាល២ កន្ទុយ២ និងជើងដល់ទៅ៦។ រឿងរ៉ាវនេះបានកើតឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅក្នុងស្រុក Muang ខេត្ត Nakhon Nayok លោក Jarun Champa Thong មានវ័យ៦៨ឆ្នាំត្រូវជាម្ចាស់របស់ក្របីចម្លែកមួយនេះ។ ប្រភពបានអោយដឹថារឿងហេតុបែបនេះមិនដែលធ្លាប់បានកើតឡើងពីមុនមកទេ បុរសជាម្ចាស់បានប្រាប់​ថាកូនក្របីមួយក្បាលនេះពិបាកកើត គាត់បានហៅគ្រូពេទ្យសត្វមកជួយបង្កើតទើបអាចបង្កើតវាចេញមកបាន។ គាត់សឹងតែមិនជឿនឹងភ្នែកខ្លួនឯងនោះទេនៅពេលដែលបានឃើញរូបរាងដ៏ចម្លែករបស់គោមួយក្បាលនេះ វាមានសភាពខុសពីគោធម្មតាត្រង់ថាវាមានក្បាលសងខាង មានកន្ទុយ២ ថែមទាំងមានជើងចំនួន៦ទៀតផង។   កូនក្របីដ៏ចម្លែកនេះត្រូវគេដឹងថាមានទំងន់ដល់ទៅ៥០គីឡូក្រាម បុរសជាម្ខាស់កូនក្របីនេះបានចាត់ទុកថាវាជាសត្វដែលនាំសំណាង។ អ្នកភូមិជាច្រើនបាននាំគ្នាយកម៉្សៅមកលាបនៅលើកូនក្របីចម្លែកនោះ ហើយបាននាំគ្នាអុជធូបបួងសួងសុំសេចក្តីសុខទៀតផង ដោយសារតែជឿថាវាជាសត្វដែលមានបារមីថែរក្សាម្ចាស់ក្របីមួយក្បាលនេះបានសម្រេចចិត្តយកវាទៅដាក់ក្នុងវត្ត៕

Babykuku.com October 25, 2017

រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងប្រទេសចិនភាគខាងត្បួងដោយមានបុរសម្នាក់បានប្រទះឃើញផ្សិតដ៏ធំមួយត្រូវបានរកឃើញនៅក្នុងខេត្តយូណាន។ វាមានកំពស់ប្រហែល៨០សង់ទីម៉ែត្រដែលមានទំហំនៃអង្កត់ផ្ចិតប្រហែល៤០សង់ទីម៉ែត្រ។ ផ្សិតត្រូវបានរកឃើញដោយអ្នកភូមិអាយុ៨១ឆ្នាំម្នាក់ឈ្មោះថាលីវឌឹងសុងដែលបានបង្កើតរបងបណ្តោះអាសន្នមួយនៅជុំវិញផ្សិតយក្សដើម្បីការពារមនុស្សពីការញ៉ាំវា។ អ្វីដែលគេមិនគួរឲ្យជឿនោះគឺផ្សិតដ៏ចម្បែកនេះអាចយកមកទទួលទានបានទៀតផង បើតាមការពិនិត្យមើលដោយពួកអ្នកជំនាញខាងផ្សិតរបស់ចិត្ត បច្ចុប្បន្ននេះអ្នកអភិរក្សធនធានធម្មជាតិរបស់ចិននៅខេត្តយូណានបានយកផ្សិតដ៏ធំនេះទៅដាក់ក្នុងសុវត្តិភាពហើយគេមានគម្រោងយកវាទៅតាំងពិព័ណដាក់ក្នុងតំលៃយ៉ាងថ្លៃបំផុតទៀតផង៕  

Babykuku.com October 24, 2017

តើលោកតា អ៊ុំ តារា េជានរណា ហើយលោកតាបានបន្សល់អ្វីខ្លះទុកឲ្យកូចៅជំនាន់ក្រោយ? លោក អ៊ុំ តារា ជាវីរ:សិល្បករ ជាអ្នកនិពន្ធ នឹងតន្រ្តីករវីយូឡុងជើងចាស់ដ៏ល្បីឈ្មោះមួយរូបនាចុងទស្សវត្តន៍ទី៦០ ពោលគឺសម័យអធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត។ លោកអ៊ុំ តារា មានស្នាដៃតែងនិពន្ធជាច្រើនពាន់បទដែលនៅតែបន្តរភាពល្បីល្បាញរហូតមកដល់សម័យបច្ចុប្បន្ន ដូចជាបទ រូបអូននេះហើយ ញ៉ាញ់អើយញ៉ាញ់ ក្របីបងញ៊ំាស្មៅ…..មិនត្រឹមតែជាអ្នកនិពន្ធបទចំរៀង លោកក៏ជាតន្រ្តីករវីយួឡុងនឹងនិងសម្រួលតន្ត្រីថែមទៀតផង។លោកបានបញ្ចាក់ថាមានអ្នកចម្រៀងជាច្រើនអ្នកដែលមាន ឈ្មោះបោះសម្លេងក៏ដោយសារស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងរបស់គាត់ផងដែរ ដូចជា លោក ស៊ិន ស៊ីសាមុត អ្នកនាង រស់សេរីសុទ្ធា ប៉ែន រ៉ន លោក អ៊ឹង យេង លោក អ៊ឹង ណារី លោក មាស ហ៊ុក សេង ល….។ ស្នាដៃរបស់លោកបានធ្វើមហាជនទទួលស្គាល់យ៉ាងខ្លាំងនៅកំលុងឆ្នាំទស្សវត្តន៍ទី៦០ ពិសេសអាល់ប៊ុបចុងក្រោយដែលមានឈ្មោះថា«រូបអូននេះហើយ»ដែលបានថតជាថាសនៅកំលុងឆ្នាំ១៩៧៣ ពោលគឺប៉ុន្មានខែប៉ុន្នោះមុនការចូលមកដល់នៃរបបវាលពិឃាត(ប៉ុល ពត) ដោយសារតែស្នាដៃតែងនិពន្ធដែលបង្កប់ដោយអត្ថន័យ ពិសេសគឺភាគច្រើនជារឿងពិតនៃរឿងរ៉ាវស្នេហាជាច្រើនរសជាតិរបស់លោកផង បូកផ្សំនឹងទំនុកភ្លេងព្រមទាំស្នាដៃកូតវីឡុងដ៏ពិរោះគ្មានពីរ ធ្វើអោយលោកត្រូវបានគេអោយរហ្សនាមថា«ស្តេចវីយួឡុងសន្តំព្រលឹង»។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនិងចាប់អារម្មណ៍បំផុតនោះគឺរាល់ចំណងជើងបទច្រៀងនីមួយៗ របស់លោកតែងសុទ្ធសឹងតែបង្កប់អត្តន័យយ៉ាងជ្រាលជ្រៅនឹងពិបាកក្នុងការកាត់យល់ នឹងពិសេសនោះវាជារឿងពិត ដែលលោកចង់សំដៅទៅនារីណាម្នាក់ រឺរៀបរាប់ពីអ្វីមួយ ពេលខ្លះអាចជាមានន័យមិនសមរម្យតែអ្នកស្តាប់មិនអាចចាប់បាននោះទេ […]

Babykuku.com October 19, 2017

  ក្រុម​ជ្រុល​និយម ISIS បាន​បញ្ចេញ​រូបភាព​មួយ​សន្លឹក ដែល​ក្នុង​នោះ​មាន​ផ្សាភ្ជាប់​នឹង​អត្ថន័យ​ចង់​ធ្វើ​ការ​វាយ​ប្រហារ​អំឡុង​ព្រឹត្តិការណ៍ FIFA World Cup 2018។ World Cup 2014 នៅ​ប្រទេស​ប្រេស៊ីល ក្នុង​រូប គេ​សង្កេត​ឃើញ​មាន​សមាជិក​ក្រុម ISIS កាន់​កាំភ្លើង​វែង​មួយ​ដើម ឈរ​នៅ​មុខ​កីឡដ្ឋាន​បាល់ទាត់ អម​ជាមួយ​រូប​គ្រាប់​បែក និង​និមិត្តសញ្ញា​ផ្លូវការ​របស់ World Cup។ សូម​បញ្ជាក់​ថា FIFA World Cup នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ក្នុង​ទីក្រុង​ចំនួន ១១ នៅ​ប្រទេស​រុស្ស៊ី ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ កាល​ពី​ខែ​មេសា​កន្លង​ទៅ ក្រុម ISIS ធ្លាប់​វាយ​ប្រហារ​រុស្ស៊ី​ម្ដង​រួច​មក​ហើយ ដោយ​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង Saint Petersburg បណ្ដាល​ឲ្យ​មនុស្ស​១៤​បាន​ស្លាប់៕

Babykuku.com October 15, 2017

  តោះសាកស្ដាប់សម្លេងក្មេងស្រីអាយុ៩ឆ្នាំដែលបានប្រលងធ្លាក់ America’s Got talent 2017បន្តិចមើលថាតើសម្លេងរបស់នាងនិងប្អូនប្រុស ពេជ្រ ថៃ ដែលទើបនឹងប្រលងជាប់       លើកពានកាលពីយប់ម្សិលមិញក្នុងកម្មវិធីThe voice kids cambodia 2017 មើលថាតើសម្លេងប្អូនប្រុស ពេជ្រ ថៃ ដែលបានលើកពានThe voice kids Camboda ពិរោះជាងឬក៏សម្លេងក្មេងស្រីដែលប្រលងធ្លាក់ America’s Got talent ពិរោះជាង។    

Babykuku.com October 15, 2017

មិនមែន ហ៊ុក (Hulk) ដូចក្នុងរឿងហូលីវូដទេ នេះយក្សមែនទែននៅប្រទេសជប៉ុនលោកអ្នកអានជាទីគោរព! លោកអ្នកនាងប្រហែលជាធ្លាប់ឃើញយក្សតែ​នៅក្នុងរឿងភាគ ឬ ក៏ រឿងព្រេងខ្មែរតែប៉ុណ្ណោះ។តើលោកអ្នកជឿទេថា លើលោកនេះពិតជាមានយក្សពិតមែន?ថ្វីត្បិតតែគ្មានយក្សពិតប្រាកដមែននាពេលបច្ចុប្បន្ន ប៉ុន្ដែថ្ងៃនេះ The Truth សូមណែនាំមនុស្សយក្សដ៏ធំសម្បើមគ្មានគូរប្រៀបម្នាក់ទៅដល់អស់លោកអ្នកនាងអោយបានស្គាល់។ បើយោងតាមវិឌីអូមួយដែលចេញផ្សាយដោយគេហទំព័រ The revelation now បានម្លាយបុរសរូបយក្សម្នាក់ដែលមានឈ្មោះ Raiden ចាប់កំណើតឡើងនៅក្នុងប្រទេសជប៉ុន។ ហេតុការបែបនេះពិតជាកម្ររបានឃើញណាស់សម្រាប់យើងទាំងអស់គ្នា។បុរសម្នាក់នេះគឺមានមាឌធំខ្លាំងណាស់ ពោលគឺធំខុសពីមនុស្សធម្មតា ប្រហែល ១០ ដងឯណោះ។ នៅពេល ដែលមាននណាម្នាក់ទៅឈរក្បែរគាត់ មើលទៅហាក់ដូចជាសត្វពពែ កំពុងតែឈរនៅក្បែរសត្វដំរីអញ្ចឹង។សូមទស្សនាវិដីអូខាងក្រោម៖  

Babykuku.com October 14, 2017

រឿងដ៏សេនចម្លែកចិត្តមួយបានកើតឡើងនៅក្នុងភូមិមួយក្នុងប្រទេសថៃខាងត្បួងគឺមានសត្វគោមួយក្បាលដើរជើង២យ៉ាងជំនាញ ។ ម្ចាស់របស់គោនោះបានប្រាប់ថា កូនគោនេះទើបមានអាយុ១ឆ្នាំជាងទេ នៅពេលដែលវាកើតមកបានជាង២ខែ ពេលមេរបស់វា ដើរឆ្លងផ្លួវកូនគោនេះដើរតាមក្រោយក៏ត្រូវបានឡានបុកបាក់ជើងមុខទាំង២ ក្រោយមកកាត់ក៏បង្រៀនវាឲ្យដើរជើង២ មកដល់ពេលនេះកូនគោនេះបានដើរជើង២បានយ៉ាងស្ទាត់ជំនាយ៕ https://web.facebook.com/100004883328881/videos/803121846527252/        

Babykuku.com October 12, 2017

សត្វពស់​ជាង​៥​លាន​ក្បាល នៅ​បឹង​ទន្លេសាប ត្រូវបាន​គេ​ចាប់​ក្នុង​១​ឆ្នាំៗ​ បឹង​ទន្លេសាប ជា​កន្លែង​ប្រមូល​ផល​ពស់​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​។ ពស់​ទឹក ចំនួន​៥​លាន​ក្បាល ត្រូវបាន​គេ​ចាប់​ក្នុង​១​ឆ្នាំៗ​។ ប្រជាជន​ខ្មែរ ចំនួន​៣​លាន​នាក់ បាន​ ពឹងផ្អែក​ដោយផ្ទាល់​លើ​ធនធាន​ត្រី​នៅ​បឹង​ទន្លេសាប​។ ប៉ុន្តែ​ពិតជា​មាន​មនុស្ស​ច្រើន​ទៀត​ដែល​បរិភោគ​ត្រី​មកពី​បឹង​ទន្លេសាប​ពីព្រោះ​៦០%​នៃ​ជលផល​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ប្រភព​មកពី​បឹង​នេះ​។

Babykuku.com October 11, 2017

( All news ផ្ដល់ព័ត៌មានពិតដើម្បីជាចំនេះដឹងក្នុងការពិចារណារបស់អ្នក ) លោកឧកញ៉ា ហ៊ុន ជា ដែលគេស្គាល់ច្បាស់ថាជាក្មួយ​ប្រុសរបស់ ​សម្តេចតេជោ ហ៊ុន សែន ឧកញ៉ា ហ៊ុន ជា ដែលគេស្គាល់ច្បាស់ ថាជា ក្មួយ​ប្រុសរបស់ ​សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញប្រតិកម្មខ្លាំង ចំពោះជនថ្លើមធំ ដែលហ៊ានតាំងខ្លួន ជាព្រះមហាក្សត្រ ពង្វក់គេឯង ឡើងផ្អើលពេញបណ្តាញសង្គមFacebook ហើយបញ្ហានេះ បានធ្វើឲ្យប៉ះពាល់ ដល់ទំនៀមទំលាប់ប្រពៃណីយ៍ ជាពិសេសគឺព្រះចេស្តា អតីតព្រះវររាជបិតា ដែលជាសម្តេចតា នៃប្រជានុរាស្ត្រខ្មែរ គោរពស្រលាញ់គ្រប់ៗគ្នា តែករណីនេះ គេពុំទាន់ឃើញមាន ចំណាត់ការ ពីអាជ្ញាធរ និងក្រសួងពាក់ព័ន្ធនៅឡើយទេ ។ យោងតាម Account Facebook របស់ឧកញ៉ា ហ៊ុន ជា បានសរសេររៀបរាប់ថា ៖ «អញគោររពស្រលាញ់ និងដឹងគុណ ចំពោះតែព្រះមហាក្សត្រតែប៉ុណ្ណោះ ហេីយចុះហ្អែងមកពីណា ហ៊ានមកតាំងខ្លួនឯងជាព្រះចក្រវាឡ ហេីយហ៊ានយកព្រះឆ័យាល័ក្ខណ៍ […]