ប្លែកៗ

Babykuku.com October 11, 2017

ខ្មោចឆៅ​អឺរ៉ុប​រាប់រយ​នាក់​នាំគ្នា​ដើរ​លុកលុយ​ទីក្រុង​ប៉ារីស​ ឈាម​ក្លែងក្លាយ កាំបិត​សិប្បនិម្មិត អាវ​ជ័រកៅស៊ូ និង​ការ​តុបតែង​មុខគួរ​ឱ្យ​ខ្លាច ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​ភាព​ភ័យរន្ធត់​នៅ​ពិធីបុណ្យ​ខ្មោចឆៅ​ដើរ ហៅ​ថា Zombie Walk លើក​ទី ១០ ។ នេះ​បើ​តាម​វេ​ប​សាយ​ស្ពុ​ត​និក​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី​៧ តុលា​។ មនុស្ស​រាប់រយ​នាក់ “​បាន​ងើប​ពី​ស្លាប់​” ដើម្បី​ដើរ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​នៅ​ចំ​កណ្តាល​រដ្ឋធានី​បារាំង​ក្នុងអំឡុងពេល​នៃ​ពិធីបុណ្យ​ខ្មោចឆៅ​ដើរ​ប្រចាំឆ្នាំ ដែល​បាន​ធ្វើ​ឡើង​ចាប់តាំងពី​ខែតុលា​ឆ្នាំ ២០០៨៕    

Babykuku.com October 8, 2017

ហ្វូស៊ីល របស់​ដាយណូស័រ​តិណាសី (ដាយ​ណូស័រ ដែលស៊ី​​រុក្ខជាតិ​ជា​អាហារ) ត្រូវបាន​រកឃើញ​នៅ​តំបន់​ប៉ែកឦសាន​នៃ​ប្រទេស​ថៃ។ នេះ​បើតាម​អនុប្រធាន​នាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ប្រទេស​ថៃ លោក Niwat Maneekut បាន​ឲ្យដឹង​កាលពី​ថ្ងៃទី៥​តុលា។ ដាយណូស័រតិណាសី (រូបតំណាង) លោក Niwat អះអាង​ថា ដាយណូស័រ​នោះ មាន​អាយុកាល​ប្រហែល ១០០លាន​ឆ្នាំ ហើយ​នេះ អាចជា​ហ្វូស៊ីល​ធំ​ជាងគេ​បំផុត ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ថៃ។ ហ្វូស៊ីលដាយណូស័រតិណាសី មកដល់​ពេលនេះ មាន​ហ្វូស៊ីល​ដាយណូស័រ​ប្រភេទ​នេះ​ជាង ២០ដុំ​ហើយ​ដែលត្រូវ​បាន​រកឃើញ។ កាលពី​ឆ្នាំមុន អ្នកភូមិ​ម្នាក់ បាន​រកឃើញ​ហ្វូស៊ីល​ដាយណូស័រ​តិណាសី ១ដុំ នៅ​ក្នុង​ស្រុក Nong Bua Raheo នៃខេត្ត​ Chaiyaphum ដែល​ស្ថិតនៅ​ចម្ងាយ ៣៤០គីឡូម៉ែត្រ​ពីក្រុង​បាងកក៕

Babykuku.com October 7, 2017

បច្ចុប្បន្នមិនថាតែក្មេងចាស់ប្រុសស្រីយុវវ័យទេ គឺតែងតែចំណាយពេលរាប់ម៉ោង ក្នុងមួយថ្ងៃៗនៅពីមុខកញ្ចក់កុំព្យូទ័រ ទូរស័ព្ទដៃ ឬទូរទស្សន៍ជាដើម។ ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថា ការសម្លឹងមើលយូរទៅលើឧបករណ៍ជះពន្លឺទាំងអស់នោះ ក្នុងរយៈពេលយូរ វានឹងបង្កជាហានិភ័យដល់ភ្នែក ដូចជាចុករោយស្រពន់ ឬឈឺផ្សាជាដើម។ ជាក់ស្តែងយុវតីជនជាតិចិនម្នាក់ បានងងឹតភ្នែកមួយចំហៀង ក្រោយពីនាងបានចំណាយពេលអស់រាប់ម៉ោងក្នុងមួយថ្ងៃៗ ជក់លេងហ្គេមតាមរយៈទូរស័ព្ទដៃស្មានហ្វូន។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអាទិត្យ ទី១ តុលា ឆ្នាំ២០១៧កន្លងទៅ។ នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Xiao Wu មានអាយុ២១ឆ្នាំ រស់នៅក្នុងទីក្រុង Dongguang ភាគកណ្តាលខេត្ត Guangdong ប្រទេសចិន។ នាងត្រូវបានគេរាយការណ៍ថា នៅថ្ងៃកើតហេតុ Wu ត្រូវបានមិត្តភក្តិរបស់នាង បបួលទៅដើរលេងនៅខាងក្រៅ ប៉ុន្តែផ្ទុយទៅវិញនាងបានបដិសេធមិនទៅជាមួយ ដោយសារនាងយល់ឃើញថា ថ្ងៃនោះជាថ្ងៃឈប់សម្រាក (ថ្ងៃអាទិត្យ) ដូច្នេះច្បាស់ជាមានមនុស្សម្នាច្រើននាំគ្នាដើរលេង ចំណែកចរាចរណ៍តាមដងផ្លូវ ក៏ច្បាស់ជាស្ទះកកកុញច្រើនជាមិនខានដែរ។ ជាហេតុធ្វើឲ្យនាងសម្រេចចិត្តមិនចង់ចេញដើរហើរទៅណា សុខចិត្តធ្វើការងារតិចតួចនៅផ្ទះ និងសម្រាកដេកលេងហ្គេមអនឡាញដ៏ពេញនិយមមួយ (King of Glory) លើទូរស័ព្ទដៃស្មាតហ្វូតរបស់នាងតែម្តង គឺជក់លេងតាំងពីព្រឹកទល់យប់ សឹងតែមិនបានសម្រាកភ្នែក។នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Xiao Wu មានអាយុ២១ឆ្នាំ រស់នៅក្នុងទីក្រុង Dongguang […]