ព័ត៌មាន

Babykuku.com February 5, 2018

កាលពីពេលថ្មីៗនេះមន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា៖ ព្រលានយន្តហោះថ្មី ដែលវិនិយោគទឹកប្រាក់រហូតដល់១,៥០០លានដុល្លារនេះ នឹងត្រូវចំណាយពេល២ ឬ៣ឆ្នាំទៀត ទើបសាងសង់ ព្រោះនៅមានការងារមួយចំនួនទៀតត្រូវបញ្ចប់។ គួរបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះស្ថិត នៅក្នុងទឹកដីខេត្តកណ្តាល ចាប់ពីក្រុងតាខ្មៅលាតសន្ធឹងដល់ស្រុកកណ្តាលស្ទឹង (ប៉ែកខាងកើតផ្លូវជាតិលេខ២) ហើយនឹងអាចថ្ពក់ភ្ជាប់ជាមួយទឹកដីស្រុកស្អាងខ្លះ និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ក្រោមការគ្រប់គ្រោងរបស់ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕

Babykuku.com February 5, 2018

កាលពីពេលថ្មីៗនេះមន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា៖ ព្រលានយន្តហោះថ្មី ដែលវិនិយោគទឹកប្រាក់រហូតដល់១,៥០០លានដុល្លារនេះ នឹងត្រូវចំណាយពេល២ ឬ៣ឆ្នាំទៀត ទើបសាងសង់ ព្រោះនៅមានការងារមួយចំនួនទៀតត្រូវបញ្ចប់។ គួរបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះស្ថិត នៅក្នុងទឹកដីខេត្តកណ្តាល ចាប់ពីក្រុងតាខ្មៅលាតសន្ធឹងដល់ស្រុកកណ្តាលស្ទឹង (ប៉ែកខាងកើតផ្លូវជាតិលេខ២) ហើយនឹងអាចថ្ពក់ភ្ជាប់ជាមួយទឹកដីស្រុកស្អាងខ្លះ និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ក្រោមការគ្រប់គ្រោងរបស់ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕  

Babykuku.com February 5, 2018

អភិបាលក្រុង​ប៉ោយប៉ែត លោក ស៊ា ស៊ានហ៊ូ គ្រោង​ស្ទូច​ក្លោង​ទ្វារ​ប្រាសាទ​កំពូល​៣ ចេញ​ពី​ព្រំដែន ខ្មែរ​ថៃ ដើម្បី​ស្ថាបនា​ច្រក​ទ្វារ​អន្តរជាតិ​ថ្មី​មួយ។ លោក​ថា គម្រោង​ស្ថាបនា​ច្រក​ទ្វារ​ថ្មី​នេះ នឹង​ត្រូវ​ស្ថាបនា​ឡើង ក្រោយពេល​អាជ្ញាធរ​បាន​សិក្សា​រួចហើយ។ ចំណែក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខ្មែរ​ថៃ នៅ​ប៉ោយប៉ែត អាជ្ញាធរ​បានសម្រេច​ពង្រាង​ប្លង់​រួចរាល់​ហើយ ដែល​មាន​រចនាបថ​ខ្មែរ​សុទ្ធសាធ។ លោក​បន្ត​ថា សំណើ​នេះ ត្រូវ​បាន​ឯកភាព​រួចរាល់​ហើយ ពី​អភិបាលខែត្រ​បន្ទាយមានជ័យ និង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង។ កាលពី​ខែ​តុលា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​រស់នៅ​ព្រំដែន​កម្ពុជា​ថៃ ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ បាន​សម្ដែង​ការ​សោកស្ដាយ ក្រោយពី​បាន​ឮ​ថា អាជ្ញាធរ​កម្ពុជា គ្រោង​វាយ​កម្ទេច​ចោល​ក្លោង​ទ្វារ​ចាស់។ ប៉ុន្តែ គម្រោង​វាយ​កម្ទេច​ចោល​នេះ បាន​ជំនួស​មកវិញ ដោយ​អាជ្ញាធរ នឹង​ស្ទូច ក្លោង​ទ្វារ​ប្រាសាទ​នេះ​ចេញ ទៅ​ដាក់​នៅ​ក្នុង​រង្វង់​មូល​ប៉ោយប៉ែត​វិញ។ អភិបាលក្រុង ឲ្យ​ដឹង​ថា ក្លោង​ទ្វារ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កសាង​នៅ​កំឡុង​ឆ្នាំ​១៩៨០ មាន​កំពូល​៣ កសាង​ក្នុង​រចនាបថ​ប្រាសាទអង្គរវត្ត។ មុននឹង​សម្រេច​ស្ទូច​ចេញ អាជ្ញាធរ​នឹង​ធ្វើ​ពិធី​សែនព្រេន បួងសួង ដើម្បី​សុំ​យក​ក្លោង​ទ្វារ​ប្រាសាទ​កំពូល​៣​នេះ ចេញទៅ​ដាក់​ទីតាំង​ថ្មី ក្នុង​រង្វង់​មូល​ប៉ោយប៉ែត ដែល​នៅ​ប្រហែល​១០០​ម៉ែត្រ ពី​ច្រក​ទ្វារ​ប៉ោយប៉ែត៕ ប្រភពពី […]

Babykuku.com February 4, 2018

កាលពីថ្ងៃទី២៦ មករា ឆ្នាំ២០១៨ កន្លងទៅនេះកញ្ញា ធី សុវណ្ណថា ដែលជាសកម្មជនឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្ដឹង ប្ដឹងលោកស្រីលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ Wildlife Alliance ពីបទរើសអើង អំឡុងពេលដែលកញ្ញាមានបេសកម្មក្នុងការបោះជុំរុំនៅតំបន់អារ៉ែងក្នុងបណ្ដឹងនោះកញ្ញា ធី សុវណ្ណថា បានទាមទាសងជម្ងឺចិត្តចំនួន១០ម៉ឺនដុល្លាពីលោកស្រី Suwanna Gauntlett ។ ក្រោយពីការដាក់ពាក្តបណ្ដឹងរួចមក នៅថ្ងៃទី០៣ គុម្ភៈ ម្សិលមិញនេះលោក Suwanna Gauntlett បានព្រមទទួលស្គាល់កំហុស និងសុំទោសកញ្ញា ធី សុវណ្ណថា រួចរាល់ហើយចំពោះទង្វើររបស់លោកស្រី។ ខាងក្រោមនេះជាសំនេររបស់កញ្ញា ធី សុវណ្ណថា៖ ថ្ងៃនេះ Miss. Suwanna Gauntlett ព្រមទទួលស្គាល់កំហុស និងសុំទោសនាងខ្ញុំ ខ្ញុំក៏សុំទោសគាត់វិញ ដែលខ្ញុំបានផ្សាយប៉ះពាល់ កិត្តិយសគាត់ ។ ខ្ញុំ និងគាត់យល់ព្រមអធ្យាស្រ័យឲ្យគ្នា បញ្ចប់ជម្លោះក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង៕

Babykuku.com February 2, 2018

ប្រធានសភាថៃ ឯកឧត្តម ផន ពេជ្រ វិចិតឆុលឆ័យ បានគាំទ្រចំពោះការលើកឡើងរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ស្តីពីចំណាត់ការរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសក្នុងការថែរក្សាបាននូវសន្តិភាព ស្ថិរភាពន​យោបា​យ​​នៅក្នុងប្រទេសកម្ពុជា។ ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរយៈការបំផុស​ធ្វើបដិវត្តពណ៌ របស់អតីតបក្ស​ប្រឆាំនៅកម្ពុជា ត្រូវបានឯកឧត្តមប្រធានសភាថៃបញ្ជាក់ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាថា “ស្ថានភាពនយោបាយនៅប្រទេសកម្ពុជាកាន់តែល្អប្រសើរ ក្រោយពីការរំលាយចោលបក្សខ្មោច”រួចហើយ។ សរុបសេចក្តីមកការថ្លែងរបស់ឯកឧត្តមប្រធានសភាថៃ គឺជាអាវុធដ៏មុតស្រួចបំផុត បានឆ្លើយប្រាប់ចំពោះបក្សសង្គ្រោះជាតិ និងមេដឹកនាំសង្គ្រោះជាតិថា “គ្មានឡើយការចង់យកទឹកដីថៃ ដើម្បីបង្កអស្ថិភាពសង្គម និងភេរវកម្មមកលើដែនដីកម្ពុជានោះទេ៕

Babykuku.com February 1, 2018

រថភ្លើងឯកជន​មួយខ្សែ ដែលដឹកក្រុមសមាជិក​សភា នៃបក្ស​សាធារណរដ្ឋ បានបុកជាមួយរថយន្តដឹក​សំរាម​មួយគ្រឿង នៅរដ្ឋ វ៉ឺជីនៀ (Virginia) នាថ្ងៃពុធ​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) បណ្តាលឲ្យ​មនុស្សយ៉ាងតិច​ម្នាក់ស្លាប់ និងម្នាក់ទៀត​​រង​របួសធ្ងន់។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពី សារព័ត៌មាន NBC News នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។ អ្នកនាំពាក្យសេតវិមាន​ លោកស្រី សារាហ៍ សេនដឺស (Sarah Hackabee Sanders) បានបញ្ជាក់ថា ពិតជាមានមនុស្សបាត់បង់​ជីវិត និងរបួសធ្ងន់ធ្ងរ​មែន ប៉ុន្តែពុំមានមន្រ្តី​សមាជិកសភា​ណាម្នាក់ ឬក៏បុគ្គិល​របស់ពួកគេ បានទទួលរងរបួស​នោះឡើយ។ ​ដោយឡែក អាជ្ញាធរ​មិន​​ទាន់​បានបញ្ចេញ​អត្តសញ្ញាណ​ជនរងគ្រោះ​ភ្លាមៗនោះទេ ប៉ុន្តែ​ក្រោយពេល​កើតហេតុ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយថា អ្នកបើកបររថយន្ត​ជួបឧបទ្ទវហេតុ គឺជាអ្នកដែល​បានបាត់បង់​ជីវិត។ គួរជម្រាបថា នៅពេលហេតុការណ៍​ប៉ះទង្គិចគ្នា​បានកើតឡើង គឺរថភ្លើងខាងលើ កំពុងដឹកមន្រ្តី​ព្រឹទ្ធសភា និងសមាជិក​សភា ​​នៃបក្សសាធារណរដ្ឋ​របស់អាមេរិក ទៅកាន់ទីតាំង​សម្រាកលំហែ​កាយមួយកន្លែង ដែលស្ថិត​ក្នុងរដ្ឋ West Virginia។ ជាមួយគ្នា​នេះ អ្នកនាំពាក្យ​ម្នាក់នៃអង្គការ Congressional […]

Babykuku.com January 25, 2018

នាយក​ប្រតិបត្តិ​នៃ​អង្គការ Wildlife Alliance លោកស្រី Suwanna Gauntlett កំពុងប្រឈមនឹង​​បណ្ដឹង​ពី​កញ្ញា ធី សុវណ្ណ​ថាពីបទ «រើសអើង» ដោយចោទ​ថា​អង្គការ​នេះ បាន​ហាម​នាង​ចូលរួម​ក្នុង​កម្មវិធី​បោះជំរុំ​នៅ​តំបន់​អា​រ៉ែ​ង​ នៅ​ថ្ងៃទី ២៦ ខែមករា​នេះ។ កញ្ញា ធី សុវណ្ណ​ថា ក៏បាន​សរសេរ​សារ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា៖ «នាង​ខ្ញុំ​ទទួល​ការ “រើសអើង” និង​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ពី​លោកស្រី Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ Wildlife Alliance បាន​បដិសេធ​វត្តមាន​ខ្ញុំ​ក្នុងការ​បោះជំរុំ នៅ​តំបន់​អា​រ៉ែ​ង ថ្ងៃទី២៦ ខែមករា​នេះ ដោយ​នាង​ខ្ញុំ​បានទទួល​ការអនុញ្ញាត​ពី​លោកជំទាវ​អភិបាលខេត្ត​កោះកុង មិថុនា ភូ​ថង រួចរាល់​ហើយ។ កញ្ញា សរសេរថា៖ «តើ​លោកស្រី​ជា​នរណា មាន​សិទ្ធិ​​អ្វី​បដិសេធ​វត្តមាន​ខ្ញុំ? នេះ​ជាការ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កិត្តិយស​របស់ខ្ញុំ ខ្ញុំ​ទុកពេល​ឲ្យ​លោក​ស្រី​ ៣​ ថ្ងៃ​ធ្វើលិខិត​សុំទោស​ខ្ញុំ ជា​សាធារណ: និង​ផ្តល់ប្រាក់​សងជំងឺចិត្ត​ខ្ញុំ ១០ ម៉ឺន​ដុល្លា បើ​លោកស្រី​មិន​ព្រម​ខ្ញុំ​នឹង​ប្តឹង​លោកស្រី​ទៅ​តុលាការ​ខេត្តកោះកុង ពីបទ “រើសអើង” មាត្រា ២៦៥ នេះ​ជា​របួស​ចាស់​របស់ខ្ញុំ ខ្ញុំ​ស្អប់ និង​ឈឺចាប់​បំផុត […]

Babykuku.com January 24, 2018

សារព័ត៌មានរបស់ប្រទេសតៃវ៉ាន់ បានផ្សាយភាពតានតឹងដែលកំពុងតែកើនមានឡើង រវាងប្រទេសចិននិងតៃវ៉ាន់ ដែលរួមមានទាំងការបង្កើនចំនួនសមយុទ្ធយោធាចិន នៅក្បែរកោះផងនោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយថា លោកស្រីមិនបដិសេធ នូវភាពអាចទៅរួចនៃការវាយប្រហាររបស់ចិន មកលើកោះតៃវ៉ាន់ទេ។ នៅក្នុងបទសម្ភាសន៍មួយ លើកញ្ចក់ទូរទស្សន៍តៃវ៉ាន់ កាលពីល្ងាចថ្ងៃច័ន្ទទី២២ មករា នេះ លោកស្រី Tsai ឆ្លើយតបថា ៖ គ្មានអ្នកណាម្នាក់ អាចបដិសេធអំពីភាពអាចទៅរួចនៃការវាយប្រហារនេះទេ ហើយយើងចាំបាច់ត្រូវតែមើលឲ្យឃើញថា តើអ្នកបង្កើតគោលនយោបាយចិន គឺជាអ្នកបង្កើតគោលនយោបាយមានហេតុផលដែរទេ ឬក៏គ្មានទេ។ គួររំលឹកផងថា ប៉ុន្មានខែថ្មីៗនេះរដ្ឋាភិបាលរបស់មហាអំណាចប្រទេសចិន បានបង្កើនសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ និងបាននិយាយថា សមយុទ្ធទាំងនោះ គឺត្រូវបានធ្វើឡើងតាមប្រក្រតីធម្មតា ប៉ុន្តែបានបញ្ជាក់ថា ចិននឹងមិនអត់ធ្មត់ ចំពោះការប៉ុនប៉ងណាមួយរបស់តៃវ៉ាន់ ក្នុងការប្រកាសឯករាជ្យភាពនោះឡើយ៕ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ កងទ័ពខ្លាំងរបស់កោះតៃវ៉ាន់ ដែលត្រៀមខ្លួនក្នុងការការពារពីការឈ្លានពានរបស់បរទេសជិតខាង( ប្រទេសចិន) កងទ័ពខ្លាំងរបស់កោះតៃវ៉ាន់ ដែលត្រៀមខ្លួនក្នុងការការពារពីការឈ្លានពានរបស់បរទេសជិតខាង( ប្រទេសចិន) កងទ័ពខ្លាំងរបស់កោះតៃវ៉ាន់ ដែលត្រៀមខ្លួនក្នុងការការពារពីការឈ្លានពានរបស់បរទេសជិតខាង( […]

Babykuku.com January 17, 2018

កាលពីពេលថ្មីៗនេះនៅ​ក្នុងក្រុង​ស្ទឹង​ត្រែង​មាន​ស្ថានីយ៍​ប្រេង​រហូត​ដល់​១៦​ស្ថានីយ៍​បាន​ដំណើរការ​លក់​ប្រេង​ដល់​អ្នក​ប្រើប្រាស់ ដោយ​អតិថិជន​បាន​ផ្តល់​ទំនុកចិត្ត​លើ​ស្ថានីយ៍​នីមួយ​ៗ ទោះជា​ប្រេង​តម្លៃ​ថ្លៃ​ក៏​នៅ​តែ​ទិញ ព្រោះ​វា​ជា​តម្រូវការ​ប្រើប្រាស់​រាល់ថ្ងៃ ។ តែ​ទីបំផុត​គ្រា​ប្រេង​ឡើងថ្លៃ ស្ថានីយ៍​លក់​ប្រេង​ទាំងនោះ​លួច​បន្ថយ​បរិមាណ​មិន​គ្រប់​ចំណុះ ឱ្យ​អ្នកទិញ​ថែម​ទៀត​ផង ។ ការ​ចុះ​ត្រួតពិនិត្យ​ពី​ក្រុម​មន្ត្រី​ជំនាញ នៃ​អគ្គ​នាយ​ដ្ឋា​ន​កាំកុងត្រូល ផ្នែក​មន្ទីរពិសោធន៍​ចល័ត​-​ប្រេងឥន្ធនៈ កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ នេះ បាន​បង្ហាញ​ថា ស្ថានីយ៍​ប្រេង​ទាំង​១៦​មិន​ប្រក្រតី​ទៅ​លើ​ចំណុះ​រង្វាស់រង្វាល់ ហើយ​ស្ថានីយ៍​ប្រេង​មួយ​ចំនួន​ទៀត ប្រេង​ខ្វះ​គុណភាព​ធ្វើ​ឱ្យ​ខូច​ម៉ាស៊ីន និង​យានជំនិះ ។ លោក គឹ​ម ប្រុស ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា សកម្មភាព​ចុះ​ពិនិត្យ​ស្ថានីយ៍​ប្រេង​នេះ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​បាន​ចំនួន​១៦​កន្លែង និង​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ដូច​ជា ផ្នែក​រង្វាស់រង្វាល់​មិន​គ្រប់​លី​ត្រ ក្នុង​នោះ​រួម​មាន​១០០​លី​ត្រ ខ្លះ​បាត់​២​លី​ត្រ ខ្លះ​៣​លី​ត្រ ខ្លះ​៥​លី​ត្រ និង​ខ្លះ​ទៀត​រហូត​ដល់​៨​លី​ត្រ​ក៏​មាន ហើយ​ប្រេង​មានគុណ​ភាព​អន់ តម្រូវ​ឱ្យ​ម្ចាស់​ស្ថានីយ៍​ធ្វើ​កិច្ចសន្យា​កែប្រែ ។ ម្ចាស់​ស្ថា​ម​នី​យ៍​ប្រេង​មួយ​នៅ​ក្រុង​ស្ទឹង​ត្រែង​បាន​ទទួលស្គាល់​ថា ឆ្លង​តាម​ការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​រក​ឃើញ ឧបករណ៍​តាម​ស្ថានីយ​ប្រេង​ដែល​ប្រើប្រាស់​សព្វថ្ងៃ​មានការ​ខ្វះខាត លើស​លោះ​ខ្លះ​ៗ​មែន ដោយសារ​តែ​ឧបករណ៍​ទាំងនោះ​វា​ចាស់ សឹក​រិច​រិល ប​ញ្ជេ​ញ​ខ្យល់​ច្រើន​ជាង​ប្រេង ៕

Babykuku.com January 17, 2018

នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨ រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានចេញសេចក្ដីប្រកាសមួយដល់ជនជាតិរបស់ខួននឹងបណ្ដារប្រទេសទាងអស់ឲ្យដឹងថា ប្រទេសចិនបាន ក្បត់កិច្ចព្រមព្រៀងរវាងជប៉ុននិងចិន ចំពោះជម្លោះដែនកោះដោយប្រទេសចិនបានប្រើនាវាមុជទឹកដែលបំពាក់នុយក្លេអ៊ែ មកសើបយកការក្នុងតំបន់គ្មានការអនុញ្ញាតរវាហគ្នានិងគ្នា។ សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​កាលពីថ្ងៃចន្ទ ធ្វើឡើងចំថ្ងៃតែមួយ​ដែលទីក្រុងប៉េកាំង ប្រកាសថា នាវាចម្បាំង​បីគ្រឿងនៃកងឆ្មាំសមុទ្រ​របស់ខ្លួន បានដឹកនាំការ​ធ្វើសមយុទ្ធ ល្បាតនៅ​តំបន់ដែនទឹក​នៃទីប្រជុំតៃយុ (Daiyou​) ឬហៅជាភាសា​ជប៉ុនថា សិនកាគូ (Senkaku) ទីដែលប្រទេស​ជិតខាងទំាងពីរ​ កំពុងមានជម្លោះដែនទឹក​គ្មានរាប់សិបឆ្នាំមកហើយ។ រដ្ឋមន្ត្រីការពារជាតិជប៉ុនបាននិយាយថា ចិនមិនត្រឹមតែ​បញ្ជូននាវាល្បាត​ប៉ុណ្ណោះទេ តែមានថែម​ទាំងនាវាមុជ​ទឹកមួយគ្រឿង​​ត្រូវបានកំណត់ថា ជាប្រភេទនាវា​មុជទឹកដើរដោយ​ថាមពល​នុយក្លេអ៊ែរ Shang-Class ដែលមាន​សមត្ថភាព បំពាក់​គ្រាប់មីស៊ីលរយៈចំងាយ​ឆ្ងាយ​ទៀតផង។ «នាវាមុជទឹក​​ចិនបានឆ្លងកាត់​តំបន់ដែនទឹក​របស់យើង ហើយនេះគឺ​ជាសកម្មភាពឯកតោភាគី​ បង្កភាពតានតឹង​នៅក្នុងតំបន់»។ នេះជាការលើក​ឡើងរបស់​លោករដ្ឋមន្ត្រីការ​ពារជាតិជប៉ុន។ រដ្ឋាភិបាលរបស់ប្រទេសចិនបានអះអាងថា ទីប្រជុំកោះតៃយុ គឺ​ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយនេះ​ក៏មិនមែនជាលើកទីមួយ​ដែលជប៉ុនចោទថា ចិនបញ្ជូន​នាវាចម្បាំងមក​កាន់តំបន់ជម្លោះ​មួយនេះទេ។ ម្យ៉ាងវិញ​ទៀត ទីក្រុងប៉េកាំង​ក៏មិនបានទទួលស្គាល់​ដែរថា ខ្លួនពិតជា​បានបញ្ជូននាវាមុជទឹក​ទៅកាន់តំបន់​ជម្លោះ ឬយ៉ាងណា។ គួររំលឹកផងថាតំបន់កោះដែលជប៉ុន-ចិនកំពុងមានជម្លោះនោះ គឺជាប្រជុំកោះដ៏ស្រស់ស្អាតមួយក្នុងចំណោមកោះជាច្រើនក្នុងដែនទឹករវាងជប៉ុន-ចិន ពិសេសនៅក្នុងតំបនើនោះសម្បូរទៅដោយធនធានរ៉ែយ៉ាងច្រើនថែមទៀតផង នេះជាហេតុដែលប្រទេសចិនចង់បានខ្លាំងណាស់បើទោះជាបង្ករឲ្យមានបញ្ហាយ៉ាងណាក៏ដោយ៕