ព័ត៌មាន

Babykuku.com January 15, 2018

ភ្នំពេញ៖ ដំណឹងល្អ ! ក្រុមហ៊ុន OCIC កំពុងពន្លឿនការសាងសង់ស្ពានបាឡេតភ្ជាប់ពីតំបន់ជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីបញ្ចប់និងដាក់ឲ្យដំណើរ​ការមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។     អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១១ មករា នេះថា បច្ចុប្បន្នក្រុមការងារកំពុងពន្លឿនការរៀបចំ​សាងសង់ស្ពាននេះ ដែលបច្ចុប្បន្នសម្រេចបានប្រមាណ៣០ភាគរយហើយ។ នៅ​ពេលការបុកគ្រឹះបញ្ចប់ស្ពានបាឡេប្រវែង៥០០ម៉ែត្រនេះ នឹងអាចចាប់គ្រោងដែក ដើម្បីដំណើរការឆ្លងកាត់បានហើយ។លោកបន្តថា ស្ពាននេះនឹងជួយសម្រួលការ​ធ្វើដំណើរនៅតំបន់នេះ ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតំបន់ស្ពាន​ជ្រោយចង្វារ ខណៈដែលស្ពានជ្រោយចង្វារទី១បានបិទធ្វើការជួសជុល។ លោកបន្តថា “ស្ពាននេះមានប្រវែងសរុបចំនួនជាង ៥០០ម៉ែត្រ និងចំណាយ​ថវិកាសរុបប្រមាណ ៩លានដុល្លារអាមេរិក”។លោកទូច សំណាងបានបន្តថា ក្រៅពីស្ពានបាឡេនេះ ក្រុមហ៊ុនកំពុងធ្វើកា​រសិក្សា និងឈានបុកគ្រឹះសាងសង់ស្ពានបេតុង យោងដោយខ្សែកាបនៅក្រោយ​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ ស្ពានបេតុងដ៏ស្រស់ស្អាតនេះ គ្រោងចំណាយថវិកា សាងសង់សរុប៣៥លានដុល្លារអាមេរិក ដែលថវិកាទាំងនេះ ​បានមកពីការជួលដីទីក្រុងរណបជ្រោយចង្វាររបស់រដ្ឋាភិបាល៕

Babykuku.com January 14, 2018

ក្រោយពីភាពវិជ្ជមាន​មួយចំនួន​បានកើតមានឡើង នៅក្នុង​ជំនួបពិភាក្សា​រវាងក្រុមមន្រ្តីតំណាង នៃប្រទេសទាំងពីរ​នា​ដើម​​​សប្តាហ៍នេះ ទីក្រុង​ព្យុងយ៉ាង បានស្នើឲ្យមាន​កិច្ចសន្ទនាជាមួយទីក្រុង​សេអ៊ូល​បន្តទៀត ដើម្បីជជែក​អំពីការបញ្ជូន​ក្រុម​សិល្បៈ​-តន្រ្តី​របស់ខ្លួន មកចូលរួមក្នុងព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងារ​ឆ្នាំ២០១៨ នៅកូរ៉េខាងត្បូង​នាខែ​ក្រោយ។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។ បើតាមក្រសួង​បង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង កូរ៉េខាងជើង​បានដាក់សំណើ​មកកាន់កូរ៉េខាងត្បូង សំដៅបើក​កិច្ច​ពិភាក្សាការងារ​​​នាថ្ងៃចន្ទ ទី១៥ ដើមសប្តាហ៍​ក្រោយ នៅអគារ Tongilgak ដែលគ្រប់គ្រង​ដោយ​កូរ៉េខាងជើង នៅភូមិ Panmunjom ក្នុងព្រំដែន​អន្តរ​កូរ៉េ ដើម្បីជជែកពិភាក្សា​អំពីការបញ្ជូន​ក្រុមសិល្បៈតន្រ្តី មកកាន់ព្រឹត្តិការណ៍​អូឡាំពិករដូវរងារ​ឆ្នាំ២០១៨ ដែល​រៀបចំឡើងដោយ​​កូរ៉េខាង​ត្បូង​។ គួរជម្រាបថា សំណើនេះ​ត្រូវបានផ្ញើមកកាន់ភាគីកូរ៉េខាងត្បូង តាមរយៈប្រព័ន្ធខ្សែទូរស័ព្ទបន្ទាន់ (Hotline) ដែលទើបត្រូវ​បើក​ឡើង​វិញ ដែលវាគឺជាសំណើតប​ពីលើការស្នើរបស់​កូរ៉េខាងត្បូង នាថ្ងៃសុក្រម្សិលមិញ ដែលមាន​បំណងដូចគ្នា ក្នុងការបើក​កិច្ចពិភាក្សា​​ការងារ​នាថ្ងៃទី១៥ ខែមករា នៅឯផ្ទះសន្តិភាព​ស្ថិតក្នុងចំហៀង​គ្រប់គ្រងដោយ​កូរ៉េខាងត្បូង នៃភូមិ Panmunjom ដើម្បី​ពិភាក្សា​អំពី​ការ​​បញ្ជូន​​ក្រុមប្រតិភូ​នានាពីកូរ៉េខាងជើង ដោយរួមមាន​ទាំងក្រុមសិល្បៈ​ខាងលើផងដែរ។ ទីក្រុងព្យុងយ៉ាង​បានបញ្ជាក់​ទៀតថា ខ្លួននឹងជូនដំណឹងដល់​កូរ៉េខាងត្បូងជាបន្ត​បន្ទាប់ទៀត ជុំវិញការស្នើកំណត់​​កាល​បរិច្ឆេទ ​​​សម្រាប់កិច្ចសន្ទនា​ការងារ ស្តីពីបញ្ហាផ្សេងៗ​ទៀត​​ រួមានការបញ្ជូន​ក្រុមអត្តពលិក និងក្រុមនារីគាំទ្រ​លើកទឹកចិត្តកីឡាករ​ជាដើម៕

Babykuku.com January 13, 2018

កាលពីម្សិលមិញថ្ងៃទី១២ មករា ឆ្នាំ២០១៨ អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង បាន​ចុះ​ទៅ​បណ្ដេញ​ប្រជាពលរដ្ឋ ៤០​គ្រួសារ និង​បាន​យក​ម៉ាស៊ីន​ត្រង់ស៊ីន័រ​កាត់​រំលំ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បាន​សង់​រស់​នៅ​ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ ស្ថិត​ក្នុង​ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​តំបន់​នោះ​សម្រាប់​ ​ពលរដ្ឋ​រស់​នៅ និង​អាស្រ័យ​ផល​ត​ទៅ​ទៀត។ ​អាជ្ញាធរ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ​កាល​ពី​ថ្ងៃ​សុក្រ ទី​១២ ខែ​មករា បាន​ប្រើ​កម្លាំង​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​រដ្ឋ​ប្រមាណ ៤០​គ្រួសារ​ដែល​មិន​ព្រម​ចាក​ចេញ​ពី​ចំណុច​កំពង់ភ្លូ ភូមិ​ជីត្រេះ ឃុំ​អណ្ដូងទឹក ដែល​អាជ្ញាធរ​អះអាង​ថា ជា​តំបន់​ស្នូល​នៃ​ឧទ្យានជាតិ​បុទុមសាគរ និង​ជា​តំបន់​ហាម​ឃាត​មិន​ឲ្យ​មាន​មនុស្ស​រស់​នៅ។ ​តំណាង​ប្រជាពលរដ្ឋ​លោក មាស សេម រៀបរាប់​ថា អភិបាល​រង​ស្រុក​បុទុមសាគរ លោក សួន ស៊ីថា និង​នាយក​ឧទ្យាន​ជាតិ​បុទុមសាគរ លោក អឹង វុន្នី បាន​ដឹកនាំ​កម្លាំង​ចម្រុះ​រួម​មាន មន្ត្រី​ប៉ូលិស មន្ត្រី​ប៉េអឹម ស្រុក​បុទុមសាគរ ចំនួន ៥​នាក់ មាន​អាវុធ​វែង​គ្រប់​ដៃ មន្ត្រី​បរិស្ថាន​ឧទ្យាន​ជាតិ​បុទុមសាគរ ចំនួន ១០​នាក់ មាន​អាវុធ​ខ្លះ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អណ្ដូងទឹក ម្នាក់ ព្រមទាំង​ក្រុម​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) […]

Babykuku.com January 5, 2018

សហរដ្ឋអាមេរិកចាប់ផ្ដើមផ្ដល់ជំនួយឲ្យកម្ពុជាវិញហើយ បន្ទាប់ពីការដាក់សម្ពាធអស់មួយរយៈដោយជឿតាមការញុះញង់របស់អតីតថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ការផ្ដល់ជំនួយនេះ ធ្វើឡើងតាមរយៈអង្គការជំនួយប្រជាជនន័រវែស (Norway) នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា។ ជំនួយទាំងនេះនឹងត្រូវអនុវត្តនៅខេត្តចំនួន៥ រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តព្រៃវែង។ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ដែល​ហៅ​កាត់​ថា​ស៊ីម៉ាក់ (CMAC)  លោក ហេង រតនា អះអាង​ថា សហរដ្ឋអាមេរិក បាន​ផ្ដល់​ជំនួយ​ជាង ៣២​ម៉ឺន​ដុល្លារ ដល់​មជ្ឈមណ្ឌល​កម្ចាត់​មីន​នៅ​កម្ពុជា សម្រាប់​សកម្មភាព​បោសសំអាត​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​ខេត្ត​ភាគ​ខាងកើត​ចំនួន ៥ របស់​ប្រទេស។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្ដល់ជំនួយមកជាង ៣២​ម៉ឺន​ដុល្លារ​អាមេរិក ដែល​ផ្ដល់​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ដើម្បី​គាំទ្រ​ដល់​សកម្មភាព​បោសសំអាត​កាក​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​ត្រូវ​ប្រតិបត្តិការ​នៅ​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និង​ព្រៃវែង៕

Babykuku.com January 5, 2018

ក្រុមប្រជាពលរដ្ឋ​ជាច្រើនរយនាក់មកពី​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ឈរ​តវ៉ា​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។ ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីទាំងនោះបានអំពាវនាវឲ្យលោក ជាវ តាយ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ថ្មី​នៃ​ខេត្ត​កំពត ដោយ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ជំនួស​លោក ចាន់ ចេស្ដា ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ការងារ​នៅ​ក្របខ័ណ្ឌ​ដើម​របស់​លោក​វិញ។ សូមបញ្ជាក់ថា តំបន់​ដែល​មាន​ទំនាស់​ដីធ្លី​ខ្លាំង​ជាង​គេ​ក្នុង​ខេត្ត​កំពត គឺ​នៅ​ស្រុក​ឈូក ដ្បិត​ទីតាំង​នោះ​ជា​តំបន់​ហ៊ុមព័ទ្ធ​ដោយ​ភ្នំ​អម​ដោយ​ព្រៃឈើ និង​សម្បូរ​ដោយ​ព្រៃ​សហគមន៍​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ខេត្ត​កំពត ក៏ប៉ុន្តែ​ព្រៃភ្នំ និង​ព្រៃ​សហគមន៍​ទាំង​នោះ​បាន​រង​នូវ​ការ​កាប់​រាន​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់។ ​គួររំលឹកផងដែរថានៅតំបន់​នោះ​មាន​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​រាប់ពាន់​ហិកតារ ហើយ​ដែល​បាន​បង្ក​ទំនាស់​ជាមួយ​ក្រុម​ពលរដ្ឋ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​កំពត ក៏​សំណូមពរ​ដល់​អភិបាល​ខេត្ត​កំពត​ថ្មី គឺ​លោក ជាវ តាយ ឱ្យ​មាន​អធ្យាស្រ័យ និង​កិច្ចសហការ​ល្អ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល សហគមន៍ និង​ប្រជាពលរដ្ឋ​ទូទៅ​ដើម្បី​ឱ្យ​កិច្ច​ការងារ​អភិវឌ្ឍ ខេត្ត​កំពត ដំណើរការ​ទៅ​ដោយ​រលូន៕  

Babykuku.com January 4, 2018

នៅព្រឹកថ្ងៃទៅ០៤ មករា ឆ្នាំ២០១៨ នេះ អតីតអភិបាលក្រុងបានលុង លោក អ៊ុក សំអុល ដែលត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីព្រឹកម្សិលមិញ នៅម្តុំមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញនោះ ត្រូវបានបញ្ជូនទៅដល់សាលាដំបូងខេត្តរតនគិរីហើយ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ។ ការឃាត់ខ្លួនអតីតអភិបាល ក្រុងបានលុងរូបនេះ ធ្វើឡើងតាមដីការបស់សាលាដំបូងខេត្តរតនគិរី ពីបទ «សមគំនិតក្នុងអំពើលួច» ដែលប្រព្រឹត្តកាលពីខែមករា ឆ្នាំ២០១៧កន្លងទៅ៕ ប្រភពពីFresh News

Babykuku.com January 4, 2018

កម្ពុជានឹងបញ្ជូនកងវិស្វកម្ម កម្លាំងមួកខៀវលេខ៩៦៣ ចំនួន១៨៤នាក់ នៅពាក់ កណ្ដាល ខែមករា ឆ្នាំ២០១៨ សម្រាប់ចេញបំពេញ បេសកកម្មរបស់ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ ដើម្បីធ្វើការប្តូរវេនកងកម្លាំងចាស់ ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីនកម្ពុជា និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា នេះជាលើកទី៨ហើយ ដែលកម្ពុជានឹងបញ្ជូនកម្លាំង ទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពជូន ប្រទេសនេះ។ កម្លាំង មួកខៀវកម្ពុជាចេញ ទៅបំពេញបេសកកម្មនេះ គឺបញ្ជូនទៅដើម្បីប្តូរ កម្លាំងចាស់ដែលនឹងបញ្ចប់ បេសកកម្មរយៈពេល១ឆ្នាំ នៅក្នុងខែមករានេះ ។ លោកបានបន្ដថា កងវិស្វកម្មកម្លាំងមួកខៀវលេខ៩៦៣ ចំនួន១៨៤នាក់នេះ នឹងមានអមដោយកម្លាំង ដោះមីនផងដែរ គឺជាកម្លាំងបានទទួលវគ្គហ្វឹកហ្វឺន ជំនាញត្រឹមត្រូវតាម ស្តង់ដាររបស់អង្គការ សហប្រជាជាតិដែល កម្លាំងទាំងនោះមានមកពីស្ថាប័ន ចំណុះផ្ទាល់ក្រសួង ការពារជាតិ កម្លាំងចំណុះ មជ្ឈមណ្ឌលជាតិ អគ្គបញ្ជាការដ្ឋានបញ្ជាការដ្ឋាន ទ័ពជើងទឹកបញ្ជាការដ្ឋាន កងទ័ពអាកាស បញ្ជាការដ្ឋានជាតិប្រឆាំង ភេវរកម្មនិងពីស្ថាប័ន ទ័ពមួយចំនួនទៀត។ លោក Alexantre […]

Babykuku.com January 2, 2018

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការកំណត់ ថ្លៃលក់រាយប្រេងឥន្ទនៈ នៅតាមស្ថានីយ ដែលតម្លៃសាំងធម្មតាត្រូវលក់មិនឲ្យលើសពី ៣,៩០០រៀលក្នុង១លីត្រ  និងម៉ាស៊ូតត្រូវលក់មិនឲ្យលើសពីថ្លៃ ៣,៦៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះចាប់អនុវត្តន៍ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨៕  

Babykuku.com December 27, 2017

នគរបាលខេត្តកណ្តាល​ កម្ទេចមាន់ជល់ ៩២ក្បាល​ ដែលបង្ក្រាបបាននៅឃុំអរិយក្សត្រ ដែលមាន់ ១ក្បាលមានតំលៃរាប់ពា់ន់ដុល្លា។   ខេត្តកណ្ដាល​ ​៖ ​នគរបាលខេត្តកណ្តាល​ នៅព្រឹកថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០១៧ នេះ​ បានធ្វើការកម្ទេចមាន់ជល់ ចំនួន ៩២ក្បាល​ ដែលបង្ក្រាបបាននៅឃុំអរិយក្សត្រ​ ស្រុកល្វាឯម​ ដែលមានម្ចាស់ទីតាំងឈ្មោះ​ ថៃ​ ផានី​ ហៅ ម៉ាប់ ​អូស្ត្រាលី​ កូនប្រសារ លោក ហ៊ុន​ សាន​។ ដីកាសម្រេចរបស់ លោក ហុក​ វ៉ាន់ធីណា​ ប្រធានសាលាដំបូងខេត្តកណ្តាល​ និង​ជាចៅក្រមស៊ើបសួរ​ ព្រមទាំង លោក ឯក​ ស៊ុនរស្មី​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល​ យល់ឃើញថា ៖ ការថែរក្សានូវមាន់ជល់ ចំនួន ៩២ក្បាល​ មានការលំបាក និងចំណាយសោហ៊ុយផ្សេងៗ និងដើម្បីបង្ការកុំឱ្យមានបទល្មើសកើតឡើងជាថ្មី​ និង​ដើម្បីពន្លឿននីតិវិធី នៃការស៊ើបសួរឱ្យបានឆាប់រហ័ស​ គប្បីចៅក្រមស៊ើបសួរកម្ទេចចោលនូវមាន់ជល់ ចំនួន ៩២ក្បាលនេះ​៕

Babykuku.com December 26, 2017

ក្នុងរយៈពេលចុងក្រោយនេះអតីតថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សប្រឆាំងCNRP ហាក់ដូចជាមានស្ងប់ស្ងាត់យ៉ាងខ្លាំងគួរឲ្យកត់សំគាល់ បន្ទាប់ពីពួកគេទាំងនោះបានដើរញុះញង់ដល់បណ្ដារប្រទេសសហគមន៍អឺរ៉ុប( អាមេរិក កាណាដា អូស្ត្រាលី ) ដើម្បីឲ្យដាក់សម្ពាធយ៉ាងច្រើនមកលើកម្ពុជា។ ក្រោយមកក៏បានលេចលឺព័ត៌មានចចាមអាំរ៉ាមមួយថាលោក ម៉ៅ មុន្នីវណ្ណ អតីតតំណាងរាស្ត្ររបស់បក្សសង្គ្រោះជាតិ នឹងគ្រោងបើគណបក្សថ្មីមួយដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។ ប៉ុន្តែលោក ប៉ុល ហំម អះអាង​ថា លោក ម៉ៅ មុនីវណ្ណ មិន​បាន​បង្កើត​គណបក្ស​ប្រឆាំង​ថ្មី​ដូច​សារ ព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​នោះ​ទេ។ លោកបន្តទៀត​ថា ៖ លោក ម៉ៅ មុនីវណ្ណ រួម​ទាំង​អ្នក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស ១១៨​នាក់​ផ្សេង​ទៀត ត្រូវ​តុលាការ​កំពូល​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ រយៈពេល ៥​ឆ្នាំ ដូច្នេះ លោក ម៉ៅ មុនីវណ្ណ គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ។   ក្រោយបែកធ្លាយព័ត៌មានចចាមអារ៉ាមនោះមក លោក ម៉ៅ មុនីវណ្ណ បាន​ក៏ធ្លាប់បានសរសេរ​នៅ​ហ្វេសប៊ុក (Facebook) របស់​លោក​កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ កន្លងទៅដោយបាន​ច្រាន​ចោលការ​លាប​ពណ៌​ទាំងឡាយ​មក​លើ​រូបលោក។ លោក​សរសេរ​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​សូម​បញ្ជាក់​ផង​ថា អ្នក​អាច​លាប​ពណ៌​ខ្ញុំ​បាន តែ​ខ្ញុំ​មិន​ប្រឡាក់​ពណ៌​ដែល​អ្នក​លាប​មក​លើ​ខ្ញុំ​ទេ អ្វី​ដែល​ខ្ញុំ​បាន​នឹង​កំពុង​ធ្វើ​មានតែ​ខ្ញុំ​ទេ​ទើប​ដឹង​ច្បាស់។ គួររំលឹកផងថា លោក ម៉ៅ […]