ព័ត៌មាន

Babykuku.com December 21, 2017

មណ្ឌលគិរី បែក ធ្លាយ ទៀតហើយ លោកចាប កុសល មានតួនាទីជាមេគ២ វិរ:អន្តរាគមន៍លេខ១ បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតយ៉ាងគគ្រឹកគគ្រេង យកទៅលក់នៅស្រុកយួនជារៀងរាល់ថ្ងៃដោយមិនមានការទប់ស្កាត់និងបង្ក្រាបពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចខេត្តមណ្ឌលគិរីនោះឡើយ។ ជាក់ស្តែងកាលពីថ្ងៃ ១៣ ខែ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ មេឈ្មួញ ចាប កុសល បានធ្វើសកម្មភាពៈលួចដឹកជញ្ជូនឈើប្រណិត​ចេញពី​ ចំណុច​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បំរ៉ុងលួចឆ្លងដែនយកទៅលក់នៅស្រុកយួន ហើយត្រូវបានលោក កែវ សុភក្រ័ បញ្ជា កម្លាំង ឧ្យឃាត់សួរនាំរកច្បាប់ ​នៅវេលា​ម៉ោង៣ទាបភ្លឺ​នៅថ្ងៃទី​១៣​ ខែធ្នូ ​ឆ្នាំ​២០១៧​នេះ​។ គួររំលឹកផងដែលថា មេឈ្មួញ ចាប កុសល នេះ ធ្លាប់បានប្រជាពលរដ្ឋស្គាល់យ៉ាងច្បាស់ណាស់ថា ជាអ្នកពូកែខាងបាញ់បោះដោយសឹរី នឹងគំរាមបាញ់សម្លាប់អ្នកកាសែតជាច្រើនដងទៀតផង ដោយសំអាងខ្នងលោក ឃិន ម៉េងស្រេង អតីតមេសឹករងខេត្តមណ្ឌលគិរី ហើយមិនត្រូវបានថ្នាក់លើដកតំណែងផងដែរ បើទោះបីជាមេឈ្មួញចាប កុសល ធ្វើអ្វីខុសក៌ដោយ ប៉ុន្តែមកដល់ពេលនេះមេឈ្មួញចាប កុសល បានចេញមុខរកស៊ីបទល្មើសព្រៃឈើ បើកចំហរ ដោយសំអាងខ្នងលោក […]

Babykuku.com December 20, 2017

មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរក្នុងគ្រួសារ នារីបម្រើការងារក្នុងហាងខារ៉ាអូខេម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងបន្ទប់ដេក ដោយបន្សល់នូវក្រដាស់បណ្តាំមួយសន្លឹក។ ខេត្តសៀមរាប៖ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង២៥នាទី ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នេះស្ថិតនៅចំណុចក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ នារីបម្រើការងារនៅហាងខារ៉ាអូខេម្នាក់ ទំនងជាតូចចិត្តនឹងក្រុមគ្រួសារនិងសង្សារស្តីបន្ទោសរឿងនាងធ្វើការនៅកន្លែងមិនសមរម្យ(ហាងខារ៉ាអូខេ)បានសរសេរសំបុត្រទុកជាបណ្តាំមួយច្បាប់ រួចបានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ដេករបស់នាង ស្លាប់ទាំងនៅវ័យក្មេងខ្ចី ។ សមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឲ្យដឹងថា សាកសពឈ្មោះ នន សសរ៉ុម ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ ព្រីមមា មានស្រុកកំណើតភូមិអូរសំបួរ ឃុំក្តីដូង ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅជួល បន្ទប់ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានចងកនឹងក្រមាព៌ណក្រហមលាយ ស ទៅនឹងចម្រឹងបង្អួច បន្ទប់ដេករបស់នាងមានកម្ពស់២ម៉ែត្រ ពីឥដ្ឋ ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅក្នុងបន្ទប់ដេករបស់ស្រ្តីរងគ្រោះ គេបានរកឃើញលិខិតមួយច្បាប់សរសេរ ដោយផ្ទាល់ដៃនារីរងគ្រោះតែម្តង ដោយបានរៀបរាប់ប្រាប់ ក្រុមគ្រួសារ និងសង្សាររបស់នាង នូវការមានវិប្បដិសារីរបស់ខ្លួនដែលមិនអាចធ្វើជាប្អូនស្រីល្អរបស់គ្រួសារនេះ ដោយសារតែនាងម្នាក់ធ្វើឲ្យក្រុមគ្រួសារខ្មាសគេ […]

Babykuku.com December 19, 2017

កាលពីព្រឹកថ្ងៃទី១៨ ធ្នូ ម្សិលមិញនេះ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានប្រកាសលុបឈ្មោះ កាសែត ដែលមិនដំណើរការចេញផ្សាយ និងមិនមានសកម្មភាពអ្វីសោះ​ ដែលមានចំនួន៣៣០អង្គភាព។ នៅក្នុងគេហទំព័រហ្វេសបុកផ្ទាល់របស់ លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រសួងព័ត៌មាន បានលុបឈ្មោះកាសែត ដែលហួសសុពលភាព និងកាសែតមិនដែលចេញផ្សាយចំនួន៣៣០អង្គភាព។ លោកថា បច្ចុប្បន្ននេះ ចំពោះអង្គភាពកាសែត ដែលនៅបន្តសកម្មភាពមានចំនួន៣៨៨ ទស្សនាវដ្តីចំនួន២០៧ និងព្រឹត្តិបត្រចំនួន២៥។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានកាសែត ទស្សនាវដ្ដី និងព្រឹត្ដិបត្រដែលបានមកចុះបញ្ជីនៅ ក្រសួងព័ត៌មាន គឺប្រមាណជាង៥០០អង្គភាព ស្ថានីយវិទ្យុជាង២០០ស្ថានីយ និងទូរទស្សន៍ចំនួន២៣ ស្ថានីយ ក្នុងនោះ ទូរទស្សន៍ឌីជីថលចំនួន៥៕

Babykuku.com December 19, 2017

  កាលពីម្សិលមិញថ្ងៃទី១៨ ធ្នូ ក្នុងកិច្ចសម្ធាសមួយជាមួយនឹងអ្នកសាព័ត៌មានប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ចង់ឲ្យ​ស្តេច​ប្រដាល់ និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន ប៉ាក់គីអៅ ក្លាយជា​ប្រធានាធិបតី។ លោក ថ្លែងបែបនេះ ក្នុង​ពិធី​ខួប​កំណើត​វ័យ ៣៩​ឆ្នាំ របស់​ប៉ាក់គីអៅ ស្ដេចប្រដាល់ប្រចាំប្រទេសហ្វីលីពីន។ ជាងនេះទៅទៀតលោក Duterte បានបញ្ជាក់ឲ្យដឹង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំបាន​ប្រាប់​គាត់ (ប៉ាក់គីអៅ) ថា ខ្ញុំ​ចង់ឲ្យ​អ្នក​ក្លាយ​ជា​ប្រធានាធិបតី»។ លោក​អះអាង​ថា ប៉ាក់គីអៅ គឺ​មាន​សមត្ថភាព​អាច​ក្លាយ​ជា​ប្រធានាធិបតី​ហ្វីលីពីន បន្ទាប់ពី​រូបលោក​បាន។ លោកពិតជា​រីករាយ​ខ្លាំងណាស់ដែលបាន​ចែក​រំលែក​អនុស្សាវរីយ៍​ជាមួយ​ប៉ាក់គីអៅ។ លោក​កោត​សរសើរ​ចំពោះ​ស្តេច​ប្រដាល់​រូបនេះ ដែល​ធ្វើឲ្យ​ហ្វីលីពីន មាន​មោទនភាព​យ៉ាងខ្លាំង៕

Babykuku.com December 4, 2017

ឡោមពទ្ឋ័បង្ក្រាប​សង្វៀន​ជល់​មាន់ដ៍ធំមួយកន្លែងទៀត នៅ​អរិយ​ក្សត្រ ឃាត់​មនុស្ស​ជាង១៥០នាក់ ដកហូត​រថយន្ដ និង​ម៉ូតូ​ជាង២០០គ្រឿង។   (កណ្ដាល)៖ នា​រសៀល​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ ជា​លទ្ធផល​មនុស្ស​មិនតិចជាង១៥០នាក់ ដែល​កំពុង​ចូល​លេងល្បែង​មួយ​នេះ ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្ដោះ​អាសន្ន ព្រមទាំង​ដកហូត​រថយន្ដ​ជាង៥០គ្រឿង និង​ម៉ូតូ​ជិត២០០គ្រឿង នៅក្បែររបងវត្តខ្សាច់ពោធិ៍អារ្យ ស្ថិតក្នុងភូមិខ្សាច់ ឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។   ប្រតិបត្តិការ​របស់​ក​ម្លាំ​ង​នគរបាល កម្លាំង​អាវុធហត្ថ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ប្រដាប់​ដោយ​កាំភ្លើង​ផង​នោះ បាន​ចុះមក​បង្ក្រាប​ជាក់ស្ដែង ខណៈដែល​មាន​មនុស្ស​រាប់សិប​អ្នក​កំពុងតែ​ស្រែក​ហោ​ក​ញ្ជៀ​វ និង​សង្វៀន​ជល់​មាន់ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​ខេត្តកណ្ដាល​លោក ឯក ស៊ុន​រស្មី។ ឃាត់​មនុស្ស​ដកហូតរ​ថយ​ន្ដ ដកហូត​ម៉ូតូ គេ​សង្កេតឃើញ​មាន​មាន់​ជាច្រើន​ក្បាល សុទ្ធតែជា​ប្រភេទ​មាន់​ជល់។ ប្រតិបត្តិ​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​នគរបាល​របស់លោក​ប្រមាណ១៥០នាក់ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ជាង២០នាក់ ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ម៉ៅ ភិ​រុណ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តកណ្ដាល។ ប្រតិបត្តិការ​ក្នុង​រូបភាព​ដ៏​ធំ​បែបនេះ ក៏បាន​កើតឡើង​ដូច​ទៅនឹង​ប្រតិបត្តិការ​កាលពី​ម្សិលមិញ នៅក្នុង​ទឹកដី​ស្រុក​បាទី ខេត្តតាកែវ ដែល​អភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែល​ដឹកនាំ​កម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ និង​កម្លាំង​ទាហាន ចុះទៅ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់ […]

Babykuku.com December 4, 2017

បំពានច្បាប់! ស្ថានីយ៍ប្រេងសាំងរបស់អនុប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ ដែលផ្គត់ផ្គង់មន្ទីរស្ថាប័នរដ្ឋនានាជុំវិញខេត្ត ត្រូវបានរកឃើញថា លក់មិនគ្រប់ចំណុះលីត្រ។ ស្ថានីយ៍ប្រេងសាំង «១មករា» របស់លោក អ៊ុង ជាកុក អនុប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលស្ថានីយ៍ប្រេង សាំងនេះ បានដេញថ្លៃធ្វើការផ្គត់ផ្គង់ឲ្យមន្ទីរអង្គភាពជុំវិញខេត្តតាកែវ ដុះស្លែជាយូរយាណាស់មកហើយនោះ ត្រូវបានត្រួតពិនិត្យដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុង ធ្វើការពិសោធន៍ដោយរកឃើញថា ស្ថានីយ៍ប្រេងសាំងនេះ លក់មិនគ្រប់ចំណុះលីត្រនោះទេ។ នៅក្នុងការចុះត្រួតពិនិត្យ និងពិសោធន៍ នៅស្ថានីយ៍ប្រេងសាំងរបស់លោក អ៊ុង ជាកុក ដោយរថយន្តពិសោធន៍ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានបង្ហាញថា ក្នុងចំណុះសាំង១០ លីត្រ លទ្ធផលបានបង្ហាញថា មានសាំងតែ៩,២០ តែប៉ុណ្ណោះ ពោលក្នុងចំណុះសាំង១០លីត្រ ស្ថានីយ៍ប្រេងសាំងលោក អ៊ុង ជាកុក លួចបានជិត១លីត្រ។ ហើយនៅពេលដែលមន្រ្តី កាំកុងត្រូលកំពុងតែត្រួតពិនិត្យគេឃើញ លោក អ៊ុង ជាកុក បានទៅលួចស៊ីរ៉េកុងទ័រដៃបាញ់ប្រេងឲ្យគ្រប់ចំណុះលីត្រវិញ តែត្រូវបានមន្រ្តីកាំកុងត្រូល ឃើញហើយណែនាំលោកកុំឲ្យធ្វើបែបនេះ។ គួសបញ្ជាក់ថា ស្ថានីយ៍ប្រេងសាំង «១មករា» របស់លោក អ៊ុង […]

Babykuku.com December 2, 2017

ដំណឹងល្អមួយសម្រាប់មន្ត្រីរាជការស៉ីវិល និងកម្លាំងប្រដាប់អាវុធផងដែរ ព្រោះនៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តនូវសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៨រួចហើយ ដោយសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ថា នៅឆ្នាំ២០១៨ដ៏ខ្លីខាងមុខនេះ ប្រាក់ខែទាបបំផុតរបស់មន្ត្រីរាជការស៉ីវិល និងកម្លាំងប្រដាប់អាវុធ នឹងត្រូវកើនដល់ជាង១លានរៀល។ យោងតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ដូចឆ្នាំមុនៗដែរ រាជរដ្ឋាភិបាលបានរក្សានូវគោលការណ៍ដំឡើងប្រាប់ខែជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ចំនួន២ដងក្នុង១ឆ្នាំ គឺនៅខែមករា និងខែមេសា។ ក្រៅពីដំឡើងប្រាក់ខែរួចហើយ រាជរដ្ឋាភិបាលក៏មានផ្តល់ជូន នូវអត្ថប្រយោជន៍ផ្សេងៗទៀត។ បើតាមខ្លឹមសារសង្ខេប ស្តីពីសេចក្តីព្រាងច្បាប់ថវិកា នៅឆ្នាំ២០១៨ ប្រាក់បៀវត្សអប្បរមា (ទាបបំផុត) របស់រាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ នឹងត្រូវកើនឡើងជិត៣ដងធៀបនឹងឆ្នាំ២០១៣ ដែលមានស្ថានភាពផ្ទាស់ប្តូរដូចខាងក្រោម‌៖ បៀវត្សមន្រ្តីរាជការស៊ីវិល ត្រូវបានដំឡើងពីចំនួន ៨៥៣,៥០០រៀលនៅឆ្នាំ២០១៧ ដល់ប្រមាណ៩១៤,៤៥០រៀលនៅខែមករា ឆ្នាំ២០១៨ ហើយនឹងត្រូវដំឡើងដល់ម្រមាណ ១,០១៤,៤៥០រៀល ចាប់ពីមេសា ឆ្នាំ២០១៨ បើធៀប២០១៣ បៀវត្សនេះមានត្រឹម ៣៤៤,០០០រៀលប៉ុណ្ណោះ។ បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ ត្រូវបានដំឡើងពីចំនួន៩៥៣,៥០០រៀល នៅឆ្នាំ២០១៧ ដល់ប្រមាណ១,០១៤,៤៥០រៀលនៅខែមករា ឆ្នាំ២០១៨ […]

Babykuku.com November 30, 2017

កាលពី​រសៀល​ថ្ងៃទី២៨ ខែវិច្ឆិកា​ឆ្នាំ២០១៧ កន្លងទៅ មានការឃាត់ខ្លួន គ្រូមន្ដអាគម​អូមអាម២នាក់​ប្ដី​ប្រពន្ធ​នេះ បាន​ធ្វើឡើង​នៅផ្ទះ​វីឡា​លេខ០៦ ផ្លូវ​Q០១ ភូមិ​កោះអណ្តែត សង្កាត់​ទួល​សង្កែ២ ខណ្ឌ​ឬ​ស្សី​កែវ ដោយមាន​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដឹកនាំ​កម្លាំង​ដោយផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ។ ឃាត់ខ្លួន​គ្រូមន្តអាគម​អូមអាម​ប្ដី​ប្រពន្ធ២នាក់ ដែលជា​អ្នក​ស្នង​រូបលោក​យាយ​ម៉ៅ​ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​និង​ញុះញង់​រៀប​គម្រោង​ឆបោក​អ្នករកស៊ី​សង់ផ្ទះ​ល្វែង​យកប្រាក់​អស់​ប្រមាណ​ជិត១លាន​ដុល្លារ។ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ឆបោក​មានឈ្មោះ អាំង គី​ហេង ភេទ​ប្រុស អាយុ៤៦ឆ្នាំ ជា​ពាណិជ្ជករ និង​ប្រពន្ធ​ឈ្មោះ ទិ​ត្យ ផល្លា អាយុ៣៣ឆ្នាំ ជា​ពាណិជ្ជករ អ្នក​ទាំងពីរ​មាន​លំនៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។ រីឯ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ សុន ឆ័យ អាយុ៤៤ឆ្នាំ ជា​ប្តី និង​ប្រពន្ធ ដែលជា​គ្រូទាយ​ធ្វើ​មន្តអាគម​ស្នង​រូប​យាយ​ម៉ៅ​ឈ្មោះ លី ម៉ា​ណា (ហៅ លី ហ្គិ​ច​ហៀក) អាយុ២៦ឆ្នាំ។ អ្នក​ទាំង២ មាន​លំនៅ ក្នុងភូមិ​គ្រឹះ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន។ បើតាម​លោក អាំង គី​ហេង […]

Babykuku.com November 12, 2017

លោក ស្រាន់ សុខរុំ ហៅអាចារ្យធំ ប្រឈមជាប់ពន្ធនាគារព្រៃសរពី១ឆ្នាំទៅ៣ឆ្នាំ និងត្រូវពិន័យជាសាច់ប្រាក់ចាប់ពី២លានរៀលដល់៦លានរៀល ពាក់ព័ន្ធនឹងបទញុះញង់ឲ្យមានការរើសអើង តាមបណ្តឹងរបស់លោក ឆឺយ ប៊ុនធឿន តំណាងឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោកខឹម វាសនា ដែលបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញកាលពីខែកក្កដាកន្លងទៅនេះ។ យោងទៅតាមមាត្រា៤៩៦ បានបញ្ជាក់ថា អំពើញុះញង់ដោយផ្ទាល់តាមមធ្យោបាយណាមួយ ដែលមានចែងក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ឲ្យប្រព្រឹត្តការរើសអើង ការគុំកួន ឬហិង្សាចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ ដោយមូលហេតុនេះ ជាសមាជិក ឬមិនមែនជាសមាជិកនៃជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់នៅះ ត្រូវផ្តន្នាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ដល់៦លានរៀល បើទោះការញុះញង់នេះគ្មានប្រសិទ្ធភាពក៏ដោយ។ លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្តឹងលោក ស្រាន់ សុខរុំ ហៅអាចារ្យធំចំនួន៣ករណី គឺបទបរិហារកេរ្តិ៍ជាសាធារណៈ បទជេរប្រមាថជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១មិថុនា ឆ្នាំ២០១៧កន្លងមកនេះ។ សូមរំលឹកផងដែលថា នៅថ្ងៃទី១៨សីហាកន្លងទៅថ្មីៗនេះលោក ស្រាន់ សុខរុំ ហៅអាចារ្យធំ […]

Babykuku.com November 10, 2017

តារា​សម្ដែង​ដ៏​ល្បី​ឈ្មោះម្នាក់របស់​ប្រទេស​ហ្វីលីពីន​អ្នក នាង ម៉ារីម៉ា ដែល​ប្រជាជន​ខ្មែរ​ស្រលាញ់ នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី​៣១ នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន នា​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​ស្អែក​នេះ​ ជាមួយ​ស្វាមី​ ដើម្បី​ជួប​ជាមួយ​សម្តេច​តេជោហ៊ុន សែន ​តបតាម​ការ​អញ្ជើញ​របស់​សម្តេច ។   កាល​ពី​ថ្ងៃ​ទី៩​វិច្ឆិកា​ម្សិលមិញ​នេះ តារា​ស្រីដ៏ស្រស់ស្អាត​រូប​នេះ​ បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្នុង​ពិធី​បើក​ហាង​ផលិតផល​សិប្បកម្ម​មួយ​ឈ្មោះ​ថា “Kultura” ថា​៖ “ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់ ពេល​បាន​ទទួល​លិខិត​អញ្ជើញ​នោះ​ ព្រោះនាង​ខ្ញុំ​ពិត​ជា​មិន​ធ្លាប់​ចូលរួម​ក្នុង​កម្មវិធី​បែប​នេះ​ពីមុន​មកនោះទេ។ ខ្ញុំ​មាន​អារម្មណ៍​អៀនៗ​បន្តិច​ដែរ ពេល​ដែល​ត្រូវ​ចូលរួម​ពិធី​ធំ​បែប​នេះ”។   នាង​បន្ត​ទៀត​ថា៖ “មាន​អ្នក​ប្រាប់​ខ្ញុំ​ថា​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ចង់​ជួប​ខ្ញុំ ដូចនេះ​ខ្ញុំ​ និង​ស្វាមី​នឹង​ទៅ ព្រោះ​រឿង​របស់​ខ្ញុំ​ ក៏​កំពុង​ដាក់​បញ្ចាំង​ក្នុង​ប្រទេស​កម្ពុជា​ដែរ”។ គួរ​កត់​សម្គាល់​ថា ប្រជាប្រិយ​ភាព​របស់​ Marian Rivera នៅ​កម្ពុជា គឺ​តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង​ “នាង​ម៉ារីម៉ា” និង​រឿង​ភាគ​ផ្សេងៗ​ ដែល​បាន​ដាក់​បញ្ចាំ​ជាហូរហែ​ក្នុង​ប្រទេស​នេះ៕