ព័ត៌មាន

Babykuku.com October 14, 2017

រាជធានី​ភ្នំពេញ​៖​ លោកគ្រូដែល​រាំ​តាំង​ពីក្លោង​ទ្វារ​វិទ្យាល័យ​រហូត​ដល់ដង​ទង់ជាតិ​ ក្រោយ​អនុវត្តតាម​ការ​សន្យាជា​មួយ​សិស្ស​​នោះ​ ពេល​នេះ​ទទួល​បាន​កោតសរសើរ​យ៉ាង​ខ្លាំង ​ពី​លោកនាយករដ្ឋមន្ត្រី​​កម្ពុជា​​ នៅ​ចំពោះ ឥស្សរជន​ជាន់ខ្ពស់​ លោក​នាយក​ នាយិកា​​សាលា និង​សិស្ស​ឆ្នើម​និទ្ទេស​ A ​ទូទាំង​ប្រទេស​ ៤២៤​នាក់​។​​ ​​​ទោះបីជា​សម្តេចតេជោ ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​លោក​គ្រូ​​​​ ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​ A​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០១៧​​ ​ក៏​ដោយ ​ប៉ុន្តែ​សម្តេច​នាយករដ្ឋមន្ត្រី​​ បាន​លើក​សរសើរ​​ជា​ច្រើន​ចំណុច​នូវ​សកម្មភាព​របស់​លោក​គ្រូ​ ទៀ ​សុធា​​ ដែល​បង្ហាញ​ពី​ទឹកចិត្ត​ដ៏ល្អ​ផូរផង់​​លោកគ្រូ​ ក៏​​ដូចជា​លោកគ្រូ​អ្នកគ្រូ​ផ្សេង​​​​ទៀត ​ដែល​ចង់​ឲ្យ​សិស្ស​ល្អ​​​ សិស្ស​ពូកែ​ រហូត​មាន​ការ​​​ភ្នាល់​ជាមួយ​សិស្ស​ ​ដើម្បី​បំផុស​និង​ជំរុញ​ឲ្យ​សិស្ស​កាន់​តែ​ប្រឹង​ប្រែង​យក​និទ្ទេស​ A ឲ្យ​បាន​។​​​​ ក្រោយ​សិស្ស​ខ្លួន​បាន​ជាប់​និទ្ទេស​ A មែន​ លោក​គ្រូ​ មិន​បាន​មិន​គោរព​សម្តី​នោះ​ទេ​ គឺ​លោកគ្រូ​ គណិតវិទ្យា​ នៅវិទ្យាល័យ​ ហ៊ុន សែន ភ្នំពេញ​ថ្មីរូប​នេះ​​​ ក៏បាន​អនុវត្ត​តាម​ការសន្យា​ជាមួយ​សិស្ស​ពិត​ប្រាកដមែន​​ ដោយ​រាំ​តាំង​របងសាលា​រហូតដល់ដង​ទង់ជាតិ​។​ នេះ​ស​បញ្ជាក់​ពី​គុណធម៌​របស់​លោក​គ្រូ​ក្នុង​ការ​ឲ្យ​គោរព​និង​តម្លៃ​​ ដល់​សិស្ស​ ដោយ​មិន​ក្បត់ពាក្យសន្យាខ្លួន​នោះ​ទេ​។​គួរបញ្ជាក់ឡើងវិញផងដែរថា នៅព្រឹកថ្ងៃទី១៤ ខែតុលា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន […]

Babykuku.com October 14, 2017

អន្តរជាតិវិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​៖ ស៊ូ​ជី ឈប់​តបត​ការ​ថ្កោលទោស​អន្តរជាតិ តែ​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​វិញទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី នឹង​ដឹកនាំ​ស្ថាប័ន​ចម្រុះ​ថ្មី​មួយ​ដើម្បី​ ដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា និង​អភិវឌ្ឍ​រដ្ឋ Rakhine ឡើងវិញ​។ ស្ថាប័ន​ទើប​បង្កើត​នេះ​មាន​សមាសភាព​មកពី​ស្ថាប័នរដ្ឋ ឯកជន និង​អង្គការ​អន្តរជាតិ ដែលមាន​គោលដៅ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​, ការតាំង​លំនៅ​ឡើងវិញ និង​ការផ្ដល់​ជំនួយ​មនុស្សធម៌​។ បើតាម​លោកស្រី ស៊ូ​ជី ការបង្កើត​ស្ថាប័ន​ថ្មី​នេះ គឺជា​វិធានការ​ជាក់ស្ដែង​របស់​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​បញ្ហា​ដ៏​ធំ​នេះ​។​​នៅ​ល្ងាច​ថ្ងៃទី​១២ ខែតុលា ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បាន​ថ្លែង​សារ​ទៅកាន់​ប្រជាជាតិ​ស្ដីពី​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​។ ក្នុងការ​ថ្លែង​ជា​សាធារណៈ​នេះ លោកស្រី ស៊ូ​ជី បានប្រកាស​បង្កើត​ស្ថាប័ន​ចម្រុះ​ថ្មី​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ពូជសាសន៍ ដែល​ធ្វើ​ឲ្យ​លោកស្រី​បាក់​មុខ មាត់​ខ្លាំង​លើ​ឆាក​អន្តរជាតិ​។ នេះ​ជា​លើក​ទី​ពីរ​ដែល​លោកស្រី ស៊ូ​ជី ថ្លែង​សារ​ជុំវិញ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ដែល​ផ្ទុះឡើង​កាលពី​ខែសីហា ក្រោយ​ការវាយប្រហារ​លើ​ទីតាំង​យោធា និង​ប្រតិបត្តិការ​វាយបក​ពី​សំណាក់​ក្រុម​យោធា​។​ ​បើតាម​សារព័ត៌មាន The Irrawaddy ស្ថាប័ន​ចម្រុះ​ខាងលើ​នឹង​ផ្ដោតលើ​កិច្ចការ​សំខាន់​ចំនួន​បី គឺ​ការធ្វើ​មាតុភូមិនិវត្តន៍​និង​ការ​ផ្ដល់ជំនួយ​ជនភៀសខ្លួន​នៅ​បង់​ក្លា​ដែ​ស ការតាំង​លំនៅ​ម្ដងទៀត​និង​ការ​នីតិសម្បទា​ជនភៀសខ្លួន​ដែល​ត្រឡប់​ចូល​ស្រុក​វិញ​ដោយ​មិន​គិត​ជាតិ​សាសន៍ ក៏ដូចជា​ការបង្កើត​សន្តិភាព និង​ការនាំយក​ការអភិវឌ្ឍ​នៅ​រដ្ឋ Rakhine ។ លោកស្រី ស៊ូ​ជី និយាយថា មី​យ៉ាន់​ម៉ា​ត្រូវ​បន្តធ្វើ​ការដែល​ចាំបាច់​ឲ្យ​មាន​ប្រសិទ្ធភាព ត្រឹមត្រូវ និង​ក្លាហាន​។​​រយៈពេល​៧​សប្ដាហ៍​មកនេះ ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ច្រើនជាង​៥​សែន​នាក់​បាន​រត់​ភៀសខ្លួន​ទៅកាន់​ជំរំ​នៅលើ​ទឹកដី​បង់​ក្លា​ដែ​ស […]

Babykuku.com October 9, 2017

សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា ដែលបាន​ធ្វើបុក​ទោម្នេញ ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា ហើយ​ធ្វើឲ្យ​ជនជាតិ​នេះ​រាប់ម៉ឺន​នាក់ ត្រូវរត់​គេចចេញ​ពី​ប្រទេស។ ទោះ​ជា​យ៉ាងណា អាមេរិក និង​អឺរ៉ុប មិនទាន់​មានការ​សម្រេច​យ៉ាងណា​នោះទេ។ ក្នុង​នោះ​ក៏មាន​ការ​ពិភាក្សា​អំពី​ការ​ផ្តល់​ជំនួយ​នៅក្នុង​រដ្ឋ Rakhine ផងដែរ។ ក្រុម​ប្រឹក្សា​រដ្ឋមន្រ្តី​ការបរទេស​អឺរ៉ុប នឹង​ពិភាក្សា​អំពី​ករណី​ប្រទេស​មីយ៉ាន់ម៉ា នៅថ្ងៃ​ទី១៦​តុលា។ លោក Ulla Tornaes រដ្ឋមន្រ្តី​អភិវឌ្ឍន៍​កិច្ច​សហ​ប្រតិបត្តិការ​ដាណឺម៉ាក បាន​និយាយ​ថា ប្រទេស​លោក ចង់​ឲ្យមាន​ការ​ដាក់​សម្ពាធ​បន្ថែម​ទៅលើ​យោធា​មីយ៉ាន់ម៉ា។ មន្រ្តី​អាមេរិក ២រូប បាន​អះអាង​ថា ក្រុង​វ៉ាស៊ីងតោន មាន​ទិសដៅ​ដាក់​ទណ្ឌកម្ម​ទៅលើ​អគ្គ​មេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា Min Aung Hlaing និង​មន្រ្តី​យោធា​ជាន់ខ្ពស់​ដទៃទៀត ព្រមទាំង​ក្រុម​ឧទ្ទាម​ដែលកាន់​ព្រះពុទ្ធ​សាសនា នៅរដ្ឋ Rakhine ចំពោះ​ការ​ធ្វើឲ្យ​ឆេះ​ភូមិ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ លោកស្រី អ៊ុង សាន ស៊ូជី និងលោក Min Aung Hlaing មន្រ្តី​ការទូត​លោក​ខាងលិច​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា ជាច្រើន​បាន​សារភាព​ថា ក្រោយ​លោកស្រី អ៊ុង សាន ស៊ូជី ឡើងកាន់​តំណែង​ជាង ១៨ខែ​មកនេះ ការភ្ជាប់​ទំនាក់​ទំនង​យោធា និងការ​វិនិយោគ​រវាង […]

Babykuku.com October 6, 2017

ភ្នំពេញ​៖ រដ្ឋាភិបាល នឹង​វិសោធនកម្ម​ច្បាប់​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន ចូល​និវត្ត​អាយុ​៦៥​ឆ្នាំ​វិញ​។ ថ្លែង​ក្នុង​ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ​«​គ្រូបង្រៀន​ជា​វិស្វករ​ព្រលឹង នៃ​ យុវជន​ជំនាន់​ក្រោយ » នៅ​ព្រឹក​ថ្ងៃទី ៥ តុលា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន រក​វិធី​​កំណែទម្រង់​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​គ្រូ​ទាំងអស់ អាចមាន​ឱកាស​បង្រៀន​សិស្ស រហូតដល់​អាយុ​៦៥​ឆ្នាំ​។ ​មូល​ហេតុដែល​រដ្ឋាភិបាល ចង់​ឲ្យ​គ្រូ​នៅ​បន្ត​បង្រៀន​ដល់​អាយុ​៦៥​ឆ្នាំនេះ ព្រោះ​វ័យ​កាន់តែ​ចាស់ ក៏​រឹតតែ​បញ្ចេញ​សមត្ថភាព​បង្រៀន​សិស្ស​កាន់តែខ្លាំង​ដែរ​។ នេះ​ជាការ​យល់ឃើញ​របស់​ស​ម្ដេច ហ៊ុន សែន ដែល​ស្នើ​បន្ថែម​ឲ្យ​លោក ពេជ្រ ប៊ុនធិន ជួល​សម្រួល​ដល់​អាយុ​គ្រូពេទ្យ និង​មន្ត្រីរាជការ​ដទៃទៀត​ផង​។ ​គួរ​បញ្ជាក់ថា កន្លងមក​គ្រូបង្រៀន គ្រូពេទ្យ និង​មន្ត្រីរាជការ ត្រូវបាន​កំណត់​ឲ្យ​ចូល​និវត្ត​ត្រឹម​អាយុ ៦០​ឆ្នាំ​។ បើតាម​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន ក្នុង​មួយឆ្នាំៗ​ក្រសួង​ត្រូវការ​ជ្រើសរើស​គ្រូបង្រៀន​ថ្មី​ចំនួន​៣០០០​នាក់ សម្រាប់​មក​ជំនួស​ គ្រូបង្រៀន​ដែល​ត្រូវ​ចូល​និវត្ត​។ ប៉ុន្តែ​ការជ្រើសរើស​គ្រូ​ថ្មីៗ​បន្ថែម មិនទាន់​អាច​គ្រប់​តម្រូវការ​នៅឡើយ​ទេ ខណៈ​នៅតាម​សាលា​នីមួយៗ នៅតែ​បន្ត​ជួប​បញ្ហា​ខ្វះ​គ្រូបង្រៀន​៕