សិល្បះ

Babykuku.com January 13, 2018

ថ្មីៗនេះការសែតក្នុងស្រុកបានចុះផ្សាយថា អតីតគូស្វាមីភរិយាតារាហូលីវូតដ៏ល្បី Brad Pitt និង Angelina Jolie កំពុងមានបញ្ហានឹង គ្នាព្រោះតែ Angelina តែងនាំកូនៗ ចេញស្ទើរគ្រប់កម្មវិធី ខណៈដែល Brad Pitt មិនដែលបានធ្វើបែបនេះឡើយ ប៉ុន្តែប្រភពមួយបញ្ជាក់ថា នេះជារឿងមិនពិតទេ។ ដំណឹងដែលបានចុះផ្សាយ តាមរយៈ HollywoodLife ត្រូវបានគេចាត់ទុកថា កំពុងបោកប្រាស់មហាជន នៅពេលដែលមានការលើកឡើងថា Pitt មិនពេញចិត្ត នូវអ្វីដែលអតីតភរិយាកំពុងធ្វើឡើយ ព្រោះលោកចង់បង្រៀនកូន ឲ្យយល់ពីតម្លៃមនុស្ស ការចេះដាក់ខ្លួន និងការថែរក្សាសុខភាព ប៉ុន្តែ Angelina បែរជាចូល ចិត្តនាំកូនចូលរួមព្រឹត្តិការណ៍ធំៗ ដែលមានមនុស្សអ៊ូអរទៅវិញ។ ប្រភពដដែលកំពុងចង់បង្ហាញថា ជម្លោះរវាងអ្នកទាំង ពីរបណ្តាលមកពីកូនៗទើបឈានដល់ ការលែងលះ ហើយនេះក៏ជាមូលហេតុចម្បង ដែលនាំឲ្យអតីតគូស្វាមភរិយានេះ ប្រឈមមុខដាក់គ្នាមកដល់ពេលនេះដែរ។ ប៉ុន្តែផ្ទុយស្រឡះពីនេះ គឺកាលពីឆ្នាំមុន Angelina ធ្លាប់ផ្តល់កិច្ចសម្ភាសន៍ ដល់ទស្សនាវដ្តីមួយថា ជីវិតគ្រួសាររបស់នាង ពុំមានបញ្ហាអ្វីទេនៅពេលនេះទោះបីជានាង និង Pitt បានលែងលះគ្នាក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នយើងមានតែពេលវេលាល្អ ដើម្បីផ្តល់ឲ្យកូនៗហើយ […]

Babykuku.com January 11, 2018

តារាចម្រៀងស្រីដ៏ស្រស់ស្អាតរបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ដែលបច្ចុប្បន្ននេះកំពុងតែឡើងកូដយ៉ាងខ្លាំងទាំងការងារសិល្បៈនិងមុខជំនួញរបស់នាង។យើងសង្កេតឃើញថាពីមួយឆ្នាំទៅមួយឆ្នាំសម្រស់របស់នាងនៅតែដដែល នៅតែជាតារាស្រីដ៏ស្រស់ស្អាតគួរឲ្យស្រលាញ់ដដែល បើនិយាយពីតំលៃខ្លួនរបស់នាងក្នុងការចូលរួមកម្មវិធីផ្សេងៗក៏មានការកើនឡើងនោះដែរ។ ចាត់តាំងពីរូបកញ្ញា សុខ ពិសី បានចូលប្រឡូកក្នុងវិស័យសិល្បៈមកអស់រយៈពេលជាង១០ឆ្នាំមក ប្រជាប្រិយភាពរបស់នាងគឺរក្សាបានល្អណាស់ បើទោះបីជានាងបានជួបនឹងរឿងអាស្រូវមួយចំនួនកន្លងមកក៏ដោយ ក៏អ្នកគាំទ្ររបស់នាងនៅតែគាំទ្រដដែល។   ក្នុងរយៈពេលចុងក្រោយនេះកញ្ញា សុខ ពិសី ហាក់មមារញឹកយ៉ាងខ្លាំងជាមួយនិងកិច្ចរកស៊ីរកនាង និងការងារសិល្បៈរបស់នាងផងដែរ ។ ជាងនេះទៅទៀតមានការប្រគុំតន្ត្រីនៅតាមបណ្ដារខេត្តនានាជាច្រើន គេតែងតែអញ្ជើញរូបនាងជាតារាកិត្តិយសជារឿយៗ៕

Babykuku.com January 9, 2018

ទស្សនិកជននិងអ្នកគាំទ្ររបស់លោក ខេមរៈ សិរីមន្ត បានរិះគន់លោកយ៉ាងខ្លាំងដោយនិយាយថា៖ ទើបតែល្បីប៉ុណ្ណឹងបញ្ចេញឥរិយាបថវាយរឹកខ្ពស់បែបនេះហើយ…. ចុះទម្រាំល្បីខ្លាំង ជាង នេះទៅទៀតនោះ… តើតារារូបនេះនឹងមានអ្វីខុសប្លែកខ្លះទៀតទៅន៎? តើនៅមានតារាប្រុស-ស្រីខ្មែរប៉ុន្មាននាក់ទៀតទៅដែលវាយរឹកដូច្នេះ? មិនតែប៉ុណ្ណោះកាលពីថ្មីៗនេះក៏មាន​លេច​លឺព័ត៍មាន​ដែរ​ថា ពេល​ដែល​លោក ខេមរៈ សិរីមន្ត ទៅ​ចូលរួម​នៅក្នុង​កម្ម ពិធី​ប្រ​គាំ​តន្ត្រី​ម្តងៗ គឺ​ក្រុម​អ្នកគាំទ្រ​តែងតែ​នាំគ្នា​ទៅ​ឈរ​រង់ចាំ​មើល​នៅ​ពី​ខាងក្រោយ​ឆាក តន្ត្រី ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេ​មានការ​ខកចិត្ត​នោះ​នៅត្រង់​តារាចម្រៀង​រូប​នេះ​ហាក់​ដូច​ជា​ធ្វើ​ចរិត​បែប​ព្រងើយ​កន្តើយ​ចំពោះ​អ្វី​ដែល​ពួកគេ​ខំ​គាំទ្រ​កន្លងមក​នោះ​។ អ្នកសារព័ត៌មានជាច្រើនក៏បានរិះគន់លោក ខេមរៈ សិរីមន្ត ជាច្រើនដែរដោយនិយាយថា៖ ពេលពួកគេចង់សុំការសម្ភាសម្ដងៗមិនងាយបានសម្ភាសនោះទេ ជាទូទៅទូរស័ព្ទដែលលោក ខេមរៈ សេរីមន្ត ប្រើទាក់ទងមិនងាយនឹងចូល ចូលហើយមិនលើកថែមទៀតផង។ ម្យ៉ាងទៀត​ការ​បញ្ចេញ​រឹក​ពារ​របស់​តារា​ចម្រៀង ខេមរៈ សិរីមន្ត ហាក់​មិន​សក្តិ​សមជា​តារា​ចម្រៀង​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​គាំទ្រ​និង​មានឈ្មោះ​ល្បី​នោះឡើយ៕

Babykuku.com January 9, 2018

ចាប់តាំងពីចូលឆ្នាំថ្មី២០១៨មក គ្រោះថ្នាក់ចរាចរណ៍មានកាន់តែច្រើននៅក្នុងប្រទេសថៃ ហើយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះក៏មានតារាសម្ដែងនិងតារាចម្រៀងល្បីៗរបស់ថៃផងដែរដូចជាករណីគ្រោះថ្នាក់ចរាចរណ៍តារាស្រីដែលកំពុងល្បីឈ្មោះគឺកញ្ញ Taew ជាតារាស្រីដែលសម្ដែងក្នុងរឿង Nakee ផងដែរតែមិនបង្ករឲ្យមានគ្រោះធ្ងន់ធ្ងរអ្វីនោះទេ។ ករណីគ្រោះថ្នាក់ចរាចរណ៍របស់កញ្ញា Taewមិនទាន់បានប៉ុន្មានថ្ងៃផង តារាសម្ដែងប្រុសដ៏ល្បីឈ្មោះម្នាក់ទៀតគឺលោក Mario ក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ម្នាក់ទៀត។ ប៉ុន្តែករណីគ្រោះថ្នាក់របស់កំពូលតារាសម្ដែងលោកMarioមិនបង្ករឲ្យមានរបួសអ្វីធ្ងន់ធ្ងរនោះទេ។ សូមបញ្ជាក់ថារថយន្តរបស់លោកMarioបានប៉ះគ្នាជាមួយនិងរថយន្តតាក់ស៊ីខណៈពេលដែលលោកកំពុងធ្វើដំណើរលើដងផ្លួវ៕  

Babykuku.com January 5, 2018

តារាស្រីដែលកំពុងល្បីឈ្មោះប្រចាំឆ្នាំ(២០១៧-២០១៨)របស់ថៃគឺកញ្ញា Taew Natapohn Tameeruks បន្ទាប់ពីនាងតាមចូលរួមសម្ដែងខ្សែរភាពយន្តរឿង ព្រះម៉ែនាគី (Nakee) ដែលបានចាក់បញ្ចាំងក្នុងទូរទស្សន៍ប៉ូសិ៍លេខ០៣របស់ថៃ រួចមក ប្រជាប្រិយភាពរបស់នាង Taew មានការគាំទ្រកាន់តែច្រើនឡើងៗទាំងក្នុងនិងក្រៅប្រទេស។ គួររំលឹកផងដែរថាកញ្ញា Taew បានចូលប្រលូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង១០ឆ្នាំមកហើយ តែនាងពុំសូវមានប្រជាប្រិយភាពប៉ុន្មាននោះទេ ប៉ុន្តែក្រោយពេលដែលនាងបានចូលសម្ដែងក្នុងរឿង ព្រះម៉ែនាគី រួចមក បានផ្លាស់ប្ដូររូបនាងពីតារាសម្ដែងធម្មតាៗក្លាយទៅជាតារាឯកប្រចាំនិងមានប្រជាប្រិយភាពយ៉ាងខ្លាំង មិនតែប៉ុណ្ណោះកញ្ញា Taew ត្រូវបានទទួលពាន់រង្វាន់ប្រចាំឆ្នាំ២០១៧-២០១៨ ចំនួន៣ ថែមទៀតផង ថាជាតារាសម្ដែងដែលមានប្រជាប្រិយខ្លាំងប្រចាំប្រទេសថៃ ។ សូមបញ្ជាក់ថាកញ្ញា Taew បច្ចុប្បន្ននេះនាងមានអាយុ២៩ឆ្នាំហើយ៕ កញ្ញា Taew ថតរូបជាមួយFanរបស់នាងនៅកម្ពុជា កញ្ញា Taew និងសង្សាររបស់នាង

Babykuku.com January 4, 2018

  ភ្នំពេញ៖​ កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៨ម្សិលមិញ តារាចម្រៀងប្រចាំផលិកកម្ម សាន់ដេ លោក ខាន់ ជេមស៌ បានជួបរឿងគួរអោយសោកស្តាយមែនទែន ដោយប្អូនស្រីរបស់លោក ប្រើប្រាស់​កំប៉ុងហ្គាស ហើយក៏បានផ្ទុះ បណ្តាលអោយ រលាកពេញមុខទាំងអស់ នៅឳកាសនោះផងដែរលោកបានសរសេរសាផ្តាំផ្ងើរដល់អ្នកប្រើប្រាស់កំប៉ុងហ្គាសទាំងអស់អោយមានការប្រុងប្រយ័ត្នទាំងអស់គ្នា ។ នៅក្នុងសាររបស់លោកបានសរសេរថា៖  ប្អូនស្រីរបស់ខ្ញុំបានផ្ទុះកំប៉ុងហ្គេសកាលពីម្សឹលមិញរលៀកពេញមុខទាំងអស់ សូមបងប្អូនដែលប្រើកំប៉ុងហ្គេសទាំងអស់ប្រុងប្រយ័ត្នអោយបានខ្ពស់មុននឹងប្រើវា កុំអោយជួបដូចប្អូនស្រីខ្ញុំអោយសោះ អាណឹតនាងណាស់៕

Babykuku.com December 29, 2017

មានការភ្ញាក់ផ្អើលមួយក្នុងបណ្ដាញសង្គមរបស់ថៃគឺតារាភេទទី៣ នាងYoshi បានក្លាយទៅជាម្ចាស់ជ័យលាភីគ្រងតំណែងជា Miss Tiffany’s Universe 2017 រួចមក គេសង្កេតឃើញថា នាងមានការងារសិល្បៈ ហូរចូលដូចទឹក ដែលខុសពីជីវិតកាលពីមុនដាច់។ សារព័ត៌មានរបស់ថៃ បានឲ្យដឹងថា Yoshi បានទៅកែកុនដើមទ្រូងរបស់នាង ឲ្យធំជាងមុន ព្រោះថា កាលពីមុន នាងបានចាក់ដើមទ្រូង ក្នុងទំហំតូចល្មម តែពេលនេះ បានសម្រេចចិត្ត យកជាខ្នាតបែបបរទេសតែម្តង ដែលមិនមានការភ័យខ្លាច ចំពោះលទ្ធផល ទៅថ្ងៃក្រោយនោះទេ។ ជាពិសេស មូលហេតុដែលនាង ទៅកែដើមទ្រូង ឲ្យធំជាងមុន គឺដោយសារតែ នាងចង់ធ្វើតាម តារាក្នុងដួងចិត្តរបស់នាងPoyd ដែលនាង មានដើមទ្រូង គួរឲ្យក្នាញ់៕    

Babykuku.com December 28, 2017

តារា​ចម្រៀងសម្លេងពិរោះមានទឹកដមប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈ​យុទ្ធ ដែលបច្ចុប្បន្ននេះកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដែលបទចម្រៀងថ្មីៗរបស់លោកបានអង្រួនដួងចិត្តអ្នកស្ដាប់ជាច្រើន អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ តារាចម្រៀងរូបនេះមានភរិយាជាកវីនិពន្ធផងដែរ បទចម្រៀងជាច្រើនត្រូវបានភរិយារបស់លោកជាអ្នកនិពន្ធឲ្យលោក។ រូបរាងសង្ហារ សម្លេងពិរោះ ទើបធ្វើឲ្យប្រជាប្រិយភាពរបស់លោក ឆាយ វីរៈយុទ្ធ មិនដែលធ្លាក់ចុះការគាំទ្រម្ដងនោះទេ ហើយអ្វីដែលធ្វើឲ្យលោកសប្បាយចិត្តជាខ្លាំងនោះកាលម្សិលមិញ​ថ្ងៃ​ទី ​២៧ ខែ​ធ្នូនេះ តារា​ចម្រៀង​​រូបនេះ ក៏​ទទួលបាន​ពានរង្វាន់លើ​​អាជីពចម្រៀង​មួយ​​ពីស្ថានី​វិទ្យុតន្រ្តីដែលមាន​ឈ្មោះថា «The 2017 NRG Music Awards PR»។ ជាមួយគ្នានោះដែរ លោក ឆាយ វីរៈយុទ្ធ​ បាន​បង្ហាញថា៖ «ខ្ញុំពិត​ជា​មាន​អារម្មណ៍​រំភើប​រីករា​យក្រៃ​លែង​ដោយ​មិន​​នឹក​​ស្មាន​ថា​ខ្លួន​អាច​ទទួល​បាន​នូវ​សមិទ្ធផលមួយនេះ​។​រយៈពេលជាង១០ឆ្នាំតាំង​ពីប្រ​ឡូន​ចូ​ល​អាជី​ពជា​តារា​ចម្រៀង នេះគឺជាលើកទី១ សម្រាប់ខ្ញុំបាទផ្ទាល់ ដែល​មាន​ឱកា​សកា​ន់ពា​នរ​ង្វាន់​មួយ​នេះ»​។   លោកបានបន្តថា៖ ទោះបីជា​ការ​ទទួ​លពា​នរ​ង្វាន់​នេះ​មិន​​មែន​​ជា​រង្វាន់​លំដាប់​អន្ដរ​ជាតិ ​ប៉ុន្តែស​ម្រាប់​រូប​ខ្ញុំបា​ទផ្ទាល់ ​មានអា​រម្មណ៍​រីក​រាយ​ជាខ្លាំ​ង ព្រោះនា​ពេល​ក​ន្ល​ង​មក​ពុំ​ធ្លាប់​មាន​បណ្ដាល​​កម្ម​វិធី​ណា​មក​ពាក់​ព័ន្ធ​ឲ្យរូ​បខ្ញុំ​បាទ​យក​ពាន​រង្វា​ន់ណា​ស់។ សម្រាប់រូបលោក ឆាយ វីរៈយុទ្ធផ្ទាល់លោកបានចូលក្នុងវិស័យសិល្បៈចម្រៀងនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ នាពេលកន្លងមកលោកមិនដែលទទួលបានពានអ្វីមួយនោះទេសម្រាប់វិស័យសិល្បៈ នេះជាលើកទីមួយសម្រាប់រូបលោកហើយដែលបានទទួល ពានរង្វាន់មួយមានឈ្មោះថា «The NRG Music Awards-Best Artist of the» ពីស្ថានីយ៍វិទ្យុ […]

Babykuku.com December 27, 2017

បទចម្រៀងថ្មីរបស់ផលិតកម្មថោន «គ្រូបង្រៀនស្រវឹងស្រា» បន្ទាប់ពីក្រសួងព័ត៌មានបានចេញបំរាមមិនឲ្យចាក់ផ្សាយបទចម្រៀងនេះនៅតាមប្រព័ន្ធផ្សព្វផ្សាយនានាមក​​ តារាចម្រៀងពីររូបរបស់ផលិតកម្មថោន លោក ករុណា ពេជ្រ និង លោក ខេម បានប្រតិកម្មចំពោះចំណាត់ការក្រសួងថា៖ ការធ្វើបែបនេះសមទាល់តែសោះ គួរណាស់គិតពិចារណាសារជាថ្មី លោកទាំងពីរបន្តថាសព្វថ្ងៃចម្រៀងជាច្រើនរបស់ផលិតកម្មផ្សេងៗជាច្រើនដែលក្រសួងគួរតែចាត់វិធានការណ៍លើ ព្រោះមានបទខ្លះថតចំលងពីគេទាំងស្រុង និងមានផលប៉ះពាល់ដល់សង្គមទៀតផង។ ចំពោះប្រតិកម្មរបស់តារាប្រុសលោក ករុណា ពេជ្រ កាលនោះ បានលើកឡើងថា ករណីក្រសួងបិទបទ «គ្រូបង្រៀនស្រវឹងស្រា» គឺកើតឡើង ព្រោះតែជម្លោះបុគ្គលពីររូបប៉ុណ្ណោះ ពោលគឺរវាងអ្នកនិពន្ធ និងអ្នកសារព័ត៌មាន រហូតមានការឆ្កឹះឆ្កៀល ដល់ថ្នាក់លើ បណ្តាលឲ្យមានការហាមប្រាមបទនេះ មិនឲ្យចាក់ផ្សាយ។ ដោយឡែក បើងាកមកមើល តារាចម្រៀងលោក ខេម ឯណេះវិញ ក៏បាននិយាយដោយមិនអស់ចិត្តដែរថា «បើច្រៀងរឿងពិត ជូនដល់សង្គម គឺវាខុស តែបើច្រៀងបំពុលសង្គម មិនខុស ហើយល្បីទៀត»។ ចំពោះពាក្យសម្ដីប្រតិកម្មរបស់លោក ខេម ដែលលើកឡើងខាងលើបានធ្វើឲ្យតារាចម្រៀងCopy-Past លោក ម៉ៃ សុគន្ធ បញ្ចេញប្រតិកម្មតបវិញថា «កុំខឹងគ្រូម្នាក់ វាយក្បាលគ្រូទូទាំងប្រទេស ហើយកុំឆ្ងល់អីណា អាកូនស្វា Kh។ […]

Babykuku.com December 24, 2017

នៅក្នុងកម្មវិធី Cambodia idol រដូវកាលទី០៣ឆ្នាំ២០១៧ វគ្គ​Judge Auditionកាលពីម្សិលមិញនេះបេក្ខនារីយើងម្នាក់ឈ្មោះ លីន សោម៉ា អាយុ១៦ឆ្នាំ មកពីទីរួមខេត្តត្បួងឃ្មុំបានធ្វើឲ្យគណកម្មការទាំងបួន រំភើបចិត្តយ៉ាងខ្លាំងដោយនឹកស្មានមិនដល់ថាក្មេងស្រីដែលមានវ័យទើបតែ១៦ឆ្នាំសោះអាចប្រើប្រាស់សម្លេងក្នុងការច្រៀងបានយ៉ាងល្អបែបនេះ។ បទចម្រៀងOriginal song មួយបទមានចំណងជើងថា មេឃកំពុងភ្លៀងហើយ ដែលប្អូនស្រីលីន សោម៉ា លើកយកមកច្រៀងនោះ បានធ្វើឲ្យគណកម្មការទាំងបួនសរសើរមិនដាច់ពីមាត់នូវសមត្ថភាពរបស់នាងចំពោះការគ្រប់គ្រងសម្លេងបានល្អ មានទឹកដម និងដាក់មនោសញ្ចេតនាតាមបទចម្រៀងបានកាន់ល្អលើសការគិតរបស់ពួកគេ។ ចុងក្រោយគឺដូចអ្វីដែលប្អូនស្រីលីន សោម៉ា សង្ឃឹមទុកមែន ​គឺគណកម្មការទាំងបួនរូប បានសម្រេចទទួលយកប្អូនស្រី ដើម្បីចូលទៅប្រកួតប្រជែងនៅក្នុងវគ្គបន្តទៀត៕ តោះសាកស្ដាប់សម្លេងប្អូនស្រី លីន សោម៉ា ពិរោះយ៉ាងណាបានជាគណកម្មការទាំងបួនសម្រេចឆ្លើយYESទទួលយកប្អូនស្រីដើម្បីចូលទីក្នុងវគ្គបន្ត៖