សិល្បះ

Babykuku.com November 5, 2017

សិល្បៈតន្រ្តីជាផ្នែកមួយនៃសោភ័ណភាពជីវិត រឺជាឱសថជំនួយផ្នែកអារម្មណ៏របស់មនុស្ស វាអាចធ្វើអោយយើងមានអារម្មណ៏ទុក្ខព្រួយ កំសត់ព្រាត់ប្រាស រំភើបសប្បាយរីករាយ នឹងមានគំនិតថ្មីៗ លើសពីនេះសិល្បៈតន្រ្តីត្រូវបានគេអោយតំលៃខាងផ្នែកវប្បធ៌មនិងជាអត្តសញ្ញាណរបស់ជាតិសាសន៏នីមួយៗទៀតផង។ បើនិយាយពីសិល្បៈតន្រ្តី រឺចំរៀងជាទូទៅអ្នកស្តាប់រឺអ្នកទស្សនានឹងនឹកឃើញដល់តែអ្នកសំដែងរឺតារាចម្រៀងតែប៉ុន្នោះហើយមានមនុស្សតិចតួចណាស់ដែលនឹកឃើញដល់អ្នកតែងនិពន្ធ រឺអាចនិយាយបានថាលឺសំលេងចម្រៀងហើយនឹកដល់អ្នកនិពន្ធ។ បើនិយាយពីអ្នកចំរៀងដែលល្បីឈ្មោះជាទួទៅកម្រ នឹងមានបងប្អូនទស្សនិកជនភ័ន្តច្រលំស្នាដៃគ្នាណាស់ ព្រោះគេស្គាល់យ៉ាងច្បាស់ទៅលើទឹកដមសំនៀង នឹងភាពល្បីល្បាញរបស់ពួកគេ ដែលមានភាពផ្ទុយស្រលះទៅនឹងអ្នកនិពន្ធ។ ដោយសារតែទឹកដៃតែងនិពន្ធ អត្ថន័យ ទំនុកច្រៀង ចង្វាក់ភ្លេងដែលល្អឥតខ្ចោះ ទើបបទចម្រៀងដែលល្បីមួយបទអាចប្រសូតឡើងបាន។ ដូចជាបទចម្រៀងដែលល្បីក្នុងទស្សវត្តឆ្នាំ៦០ ប្រជាពលរដ្ឋខ្មែរជាច្រើនស្រលាញ់បទនេះ និងចេះច្រៀងស្ទើរគ្រប់គ្នាគឺបទដងស្ទឹងសង្កែរ ដែលនរណាៗក៏យល់ច្រលំថាបទនេះជាស្នាដៃរបស់កវីម្ចាស់ដងស្ទឹងសង្កែរ គឺលោក គង្គ ប៊ុនឈឿនដែរ តែតាមពិតបទនេះជាស្នាដៃនិពន្ធរបស់កវីសេកមាសគឺលោក ម៉ា ឡៅពី ទៅវិញទេ។ មិនត្រឹមតែបទនេះទេនៅមានបទច្រៀងជាច្រើនទៀតដែលគេពុំបានដឹងថាជាស្នាដៃតែងនិពន្ធរបស់លោក។ហើយបើងាកមកមើលសម័យបច្ចុប្បន្នវិញក៏មិនសូវជាខុសគ្នាដែរបើយើងសង្កេតមើលបទចំរៀងកំពុងល្បីល្បាញមួយបទគឺបទ«សុភមង្គលមិនឋិតលើលុយមួយមុខ»ដែលច្រៀងដោយអ្នកនាង ទូច ស្រីល័ក្ខណ៍វិញមានអ្នកនិយមបទចំរៀងនេះតិចណាស់ដែលដឹងថាជាស្នាដៃនិពន្ធរបស់កវីរូបណា។ នៅថ្ងៃនេះ ALL NEWS សូមលើកយកអ្នកនិពន្ធវ័យក្មេងរូបនោះមកណែនាំជួនប្រិយមិត្តអោយបានស្គាល់។កវីរូបនេះប្រសូតក្នុងគ្រួសារកសិករមួយក្នុងស្រុកកំរៀង ខេត្តបាត់ដំបងដែលជាខេត្តជាមួយនឹង កវីម្ចាស់ដងស្ទឹងសង្កែរ គឺលោកគង្គ ប៊ុនឈឿន នឹងកវីល្បីឈ្មោះផ្សេងទៀតផងដែរ។កវីវ័យក្មេងសំបូរវោហា នឹងជាពន្លកថ្មីនៃអ្នកតែងនិពន្ធខ្មែរយើងរូបនេះបាននិពន្ធបទចំរៀងជាច្រើនបទ ដែលភាគច្រើនស្នាដៃតែងនិពន្ធរបស់លោក ជាប្រភេទបទចំរៀងមនោសច្ចេតនាអន្លង់អន្លោច ពិរោះជាប់ចិត្តអ្នកស្តាប់ ដោយសារភាគច្រើននៃបទចំរៀងរបស់លោកជាសាច់រឿងពិតនៅក្នុងសង្គមផង នឹងជារឿងរ៉ាវ ស្នេហាពិតប្រាកដ៏ផងទើបធ្វើអោយចំរៀងរបស់លោកទទួលបានការគាំទ្រជាខ្លាំង នឹងឆក់បានបេះដូងអ្នកស្តាប់ស្ទើរតែគ្រប់មជ្ឈដ្នាន ហើយអ្វីដែលលើសពីនេះទៅទៀតគឺគ្រប់បទចំរៀងរបស់លោកសុទ្ធតែបង្កប់ដោយអត្ថន័យអប់រំទៀតផង កវីរូបនោះគឺលោក ណៃ វីរៈ […]

Babykuku.com November 2, 2017

នៅថ្ងៃនេះAll news សូមលើកយកព័ត៌មានមួយទាក់ទងនឹងវិស័យសិល្បៈចម្រៀងកាលពីអំឡុងទសវត្សរ៍ឆ្នាំ៦០ យកមកបកស្រាយបំភ្លឺដល់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនធំដែលមានការ ភាន់ច្រឡំយ៉ាងខ្លាំងទៅលើកវីនិពន្ធបទចម្រៀងមួយបទដែលល្បីតាំងពីទសវត្សរ៍ឆ្នាំ៦០មកដល់បច្ចុប្បន្ននេះ ការភាន់ច្រឡំនេះមិនមែនមានតែក្នុងសម័យបច្ចុប្បន្ននេះ នោះទេគឺមានតាំងពីជំនាន់មុនមកម្លេះ។ តើបទចម្រៀងនោះមានឈ្មោះអ្វី?នរណាជាអ្នកនិពន្ធ? បទនោះមានចំណងជើងថា ដងស្ទឹងសង្កែ ច្រៀងដោយអធិរាជសម្លេងមាសលោក ស៊ិន ស៊ីសាមុត  ដែលនរណាៗក៏ធ្លាប់បានស្ដាប់ នឹងសរសើរថាបទចម្រៀងមួយបទនេះពិរោះនិងមានអត្តន័យជ្រាលជ្រៅផងដែរ។ វាគួរឲ្យអស់សំណើច ខ្លាំងណាស់ដែលបទចម្រៀងដ៏ល្បីមួយបទ តែកវីនិពន្ធបទនេះ គ្មាននរណាម្នាក់ស្គាល់ឲ្យបានច្បាស់លាស់ ​ថែមទាំងមានយល់ការច្រលំយ៉ាងខ្លាំងទៀតផងថាបទ ដងស្ទឹងសង្កែនេះជាស្នាដៃនិពន្ធរបស់ កវីដងស្ទឹងសង្កែរគឺលោក គង្គ ប៊ុនឈឿន ទៅវិញ តែតាមការស្រាវជ្រាវមក បទចម្រៀងដ៏ល្បីមួយបទនេះ និពន្ធដោយកវីសេកមាសម្នាក់ដ៏ល្បីឈ្មោះគឺ លោក ម៉ា ឡៅពី មិនមែនជាលោក គង្គ ប៊ុន ឈឿននោះទេ ត្រង់ចំនុចនេះខ្ញុំសូមបញ្ជាក់ដល់បងប្អូនបន្តិចថាបទ ដងស្ទឹងសង្កែ និងបទ រំដួលដងស្ទឹងសង្កែ ជាបទពីរផ្សេងគ្នា អ្នកខ្លះយល់ថាជាបទតែមួយ តែតាមការពិតមិនមែននោះទេ ។ គួររំលឹកផងដែរថាកវីសេកមាសលោក ម៉ា ឡៅពី គឺជាកវីដ៏ល្បីឈ្មោះម្នាក់ក្នុងចំនោម កវីនិពន្ធជាច្រើនក្នុងសម័យកាលនោះ បទចម្រៀងល្បីៗជាច្រើនរបស់លោកដូចជាបទ ជ្រោះពពុះពេជ្រចិន្តា ចិត្តបួស អកបឹងកន្សែង ទំនួញទ្រខ្មែរ ឧត្តមស្នេហា អក្ខរាតាមព្រះពាយ […]

Babykuku.com October 18, 2017

បេក្ខជនទាំង៣ប្រទេសដែលបានលើកពានក្នុងកម្មវិធី The Voice kids តោះ! មក​ស្ដាប់​ចម្រៀង​របស់​ជយលាភី The Voice Kids អាស៊ី​ទាំង​៣​ប្រទេស​នេះ កម្មវិធី The Voice Kids Cambodia ទើប​ត្រូវ​បាន​បញ្ចប់ កាល​ពី​ពេល​ថ្មីៗ បន្ទាប់​ពី​រក​ឃើញ​ម្ចាស់​ជយលាភី​គឺ​កុមារា ពេជ្រ ថៃ។ The Voice Kids ជា​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក ដែល​មិន​មែន​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ ពោល​គឺ​មាន​ប្រទេស​ជាច្រើន​ទៀត​បាន​ទិញ​សិទ្ធិ​ធ្វើ​កម្មវិធី The Voice Kids នេះ​ដូច​គ្នា។  

Babykuku.com October 15, 2017

All news សូមបញ្ជាក់ថាព័ត៌មានខាងក្រោមនេះមិនមែនជាការយល់ឃើញរបស់យើងខ្ញុំនោះទេ តែAll newsដកស្រងមកដើម្បីផ្ដល់ព័ត៌មានដើម្បីបងប្អូនពិចារណាទាំងអស់គ្នា ហើយប្រភពព័ត៌មានពី: Cham Chhany , ខ្មែរ សុវណ្ណាភូមិ។ បែកធ្លាយផែនការសម្ងាត់ យួនយកវេទិកាប្រកួតបវរកញ្ញា Miss Grand International ប្រកាសប្លន់កោះត្រល់ពីកម្ពុជាមហិច្ឆតាយួនមិនចេះរលត់ទេ យួនព្យាយាមគ្រប់មធ្យោបាយដើម្បីដណ្តើមទឹកដីពីខ្មែរទោះបីស្ថិតក្នុងយុគសម័យ​ជឿនលឿននេះក៏ដោយ នៅឆ្នាំ ២០១៧ នេះ មានការប្រកួតបវរកញ្ញា Miss Grand International សង្កេតឃើញថា​ បវរកញ្ញាកម្ពុជាបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ប៉ុន្តែនៅឆាកខាងក្រោយនៃការប្រកួតនេះ យួនបានរៀបចំផែនការយ៉ាងស្ងាត់ ៗដើម្បីឃោសនា​តំបន់​ទេសចរណ៍​កោះត្រល់ដែលជាកោះមានជម្លោះរវាងខ្មែរនិងយួនដែលពុំទាន់ប្រាកដថាជា​របស់​យួនទេ គ្រាន់តែស្ថិតក្រោមការគ្រប់គ្រងរបស់យួនប៉ុណ្ណោះ ។ ដោយអាស្រ័យកោះនេះជាកោះរបស់ខ្មែរដែលគ្រប់គ្រងដោយយួន ទើបមានអ្នកជាតិនិយមខ្លះ​ជំទាស់​នឹងការប្រកួត​បវរកញ្ញា Miss Grand International នៅលើកោះនេះ លោក ឆាំ ឆានី សកម្មជនល្បីនៅបណ្តាញសង្គមបានបង្ហាញហេតុផលនៃការជំទាស់ដូចតទៅនេះមនុស្សជាច្រើនបាននាំគ្នានិយាយថាការបោះឆ្នោតគាំទ្របេក្ខភាព Miss Grand International គឺចង់ឲ្យកម្ពុជាឈ្នះ ព្រោះជាកិត្តិយសរបស់ជាតិ តែពួកគេអត់គិតសូម្បីតែបន្តិចថា កម្មវិធីនេះវគ្គបញ្ចប់គេធ្វើនៅកោះត្រល់ ដែលយួនវាមានមានឱកាសប្រាប់ទៅពិភពលោកថា កោះត្រល់ជារបស់វា ។ សំនួរ៖ រវាងជ័យជំនះដែលបេក្ខភាព Miss […]

Babykuku.com October 14, 2017

ពេជ្រ ថៃ ក្លាយជា​ម្ចាស់​ពាន The Voice Kids Cambodiaជាតិសិល្បះពេជ្រ ថៃ ក្លាយជា​ម្ចាស់​ពាន The Voice Kids Cambodia កុមារា ពេជ្រ ថៃ បាន​ក្លាយជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ The Voice Kids Cambodia របស់​ទូរទស្សន៍​ហង្ស​មាស ប្រចាំឆ្នាំ​២០១៧ ដែលមាន​ប្រាក់រង្វាន់​១០០​លាន​រៀល និង​ការឧបត្ថម្ភ​ជាច្រើន​ផ្សេងទៀត​។ ពេជ្រ ថៃ ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​បេក្ខជន​៥​នាក់​ទៀត​នា​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី​១៤ ខែតុលា​។​ ជាតិសិល្បះពេជ្រ ថៃ ក្លាយជា​ម្ចាស់​ពាន The Voice Kids Cambodia 15, Oct 2017 , 12:05 កុមារា ពេជ្រ ថៃ បាន​ក្លាយជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ The Voice Kids Cambodia របស់​ទូរទស្សន៍​ហង្ស​មាស ប្រចាំឆ្នាំ​២០១៧ ដែលមាន​ប្រាក់រង្វាន់​១០០​លាន​រៀល និង​ការឧបត្ថម្ភ​ជាច្រើន​ផ្សេងទៀត​។ ពេជ្រ ថៃ […]

Babykuku.com October 14, 2017

អស្ចារ្យ​! ក្មេង​តូច​កម្ពុជា ២​រូប​ជាប់​ជា​កំពូល​ជើង​ខ្លាំង​ប្រចាំ The Voice Kids ពិភពលោក​! ប្រទេស​កម្ពុជា​កាន់តែ​ត្រូវ​មជ្ឈដ្ឋាន​អន្តរជាតិ​ស្គាល់​ច្បាស់​បន្តិច​ម្ដង​ៗ នៅ​ពេល​ដែល​បុគ្គល​ដែល​មាន​ទេព​កោសល្យ​ម្នាក់​ៗ​ទទួល​បានការ​គាំទ្រ​ខ្លាំង តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​អស្ចារ្យ​ផ្សេង​ៗ​។ ជាក់ស្ដែង​ដូច​កម្មវិធី The Voice Kids មានការ​ចូលរួម​បញ្ចេញ​សមត្ថភាព​ពី​ប្អូន​ៗ​កុមារ​តូច​ៗ​ជា​ច្រើន​រូប ប្រចាំ​ប្រទេស​នីមួយ​ៗ ហើយ​ក្នុង​ចំណោម​នោះ មាន​បេក្ខភាព​ខ្លះ​បាន​ ទទួល​បានការ​ចាប់អារម្មណ៍ និង​ស្រឡាញ់​ពេញ​ជា​ខ្លាំង​។ អ្វី​ដែល​ជា​មោទនភាព​នោះ គឺ​ថ្មី​ៗ​នេះ The Voice Kids Global បាន​សម្រិតសម្រាំង​កុមារី​ដែល​មាន​សមត្ថភាព​ពិសេស និង​ មានការ​ស្រឡាញ់​ចូល​ចិត្ត​ជាងគេ ចំនួន ៥​រូប ដែល​ជា​បេក្ខភាព​កម្មវិធី The Voice Kids ប្រចាំ​ប្រទេស​នានា​។ គួរ​ឲ្យ​រំភើប​ក្នុង​ចំណោម ក្មេង​ស្រី​កំពូល​ទាំង ៥ ក៏​មាន​កុមារី​កម្ពុជា​ចំនួន ២​រូប​ផង​ដែរ គឺ កុមារី ឃុ​យ ម៉ី​ហៀ​ង និង Alyssa Ly-Mandeville (​កូនកាត់​ខ្មែរ​)​។ ទស្សានាវិឌីអូ កុមារី ឃុ​យ ម៉ី​ហៀ​ង ទស្សនាវីឌីអូ Alyssa Ly-Mandeville […]

Babykuku.com October 13, 2017

តារា​ចម្រៀង និង​ជាអ្នក​កំប្លែង នាយ ចឺម បាន​ប្រាប់​ថា​​ អំឡុង​ពេល​នេះ​លោក​​បាន​បិទ​បេះ​ដូង​ខ្លួន​ឯង​​​ឲ្យ​នៅ​ទំនេរ​រយៈ​ពេល​​៥ ឆ្នាំ​ ដោយ​មិន​ទៅ​ពាក់​ព័ន្ធ​ជាមួយ​​នារី​ណា​ម្នាក់​​នោះ​ទេ​​​ ព្រោះ​តែ​​ចង់​បំពេញ​ក្ដី​បំណង​ដែល​ធ្លាប់​សន្យា​ជាមួយ​​ ឪពុក​ម្ដាយ​ នា​ពេល​កន្លង​មក។នាយ​ថា កន្លង​មក​ខ្លួន​បាន​សន្យា​ជាមួយ​​​ ម្ដាយ​ឪពុក​ថា​ ​ដរាបណា​​ខ្លួន​មិន​​ទាន់​បាន​សាង​សង់​ វិឡាតឿ​​ជូន​អ្នក​មាន​គុណ​​ទាំង​ពីរ​ទេ ដាច់​ខាត​មិន​យក​សង្សារ​ ឬ​យក​ប្រពន្ធ​ឡើយ​ ព្រោះ​ចង់​ទុក​ពេល​វេលា​​​រក​លុយ​បន្ថែម​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​។នាយចឺម បញ្ជាក់​ដូច្នេះថា៖ «ក្នុង​នាម​ខ្ញុំ​ជា​កូន​ប្រុស​ បើ​សន្យា​ហើយ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​បង​ ដើម្បី​ពុក​ម៉ែ​ខ្ញុំ​ អ៊ីចឹង​ហើយ​អំឡុង​ពេល​ ៥ ឆ្នាំ​ខាង​មុខ​នេះ​​ខ្ញុំ​មិន​គិត​គូរ​រឿង​ស្នេហា ឬ​រឿង​ប្រពន្ធ​នោះ​ទេ​ ផុត​ពី​៥ ឆ្នាំ​ទៅ​ទើប​ខ្ញុំ​គិត»។ក្មួយ​ប្រុស​នាយ​ក្រូច​រូប​នេះ​បន្ថែម​ថា ក្រៅ​ពី​មាន​គម្រោង​ជួយ​ឪពុកម្តាយ ​ក្នុង​ការ​សាង​សង់​ផ្ទះ​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ​ ហើយ​នោះ​​ នាយ​ក៏​មាន​គម្រោង​ជួយ​បង​ប្រុស​បង​ស្រី​ឲ្យ​មាន​ជីវភាព​​សមរម្យ​ បន្ទាប់​មក​ទើប​លៃ​លក​ទិញ​​វិឡា​មួយ​សម្រាប់​រស់​​នៅ​ខ្លួន​ឯង​ក្នុង​ទី​ក្រុង​ភ្នំពេញ៕

Babykuku.com October 12, 2017

  តារា​ស្រី ៤ដួង អង្រួន​បេះដូង​អ្នក​គាំទ្រ ​ក្នុង​ឈុត​ចោម​ពុង​សារុង​ខ្មែរតារាសម្ដែង តែង​តែ​រិះ​រក​អ្វី​ថ្មីៗ​មក​បង្ហាញ​ដល់​ប្រិយមិត្ត​ ជាក់​ស្ដែង​តារា​ស្រី​៤​ដួង​នេះ បាន​បញ្ចេញ​ភាព​សិចស៊ី ស្រស់​ស្អាត​​របស់​ខ្លួន តាមរយៈ​ការ​ស្លៀក​​សារុង​ខ្មែរ នៅ​តំបន់​ទឹក​ធ្លាក់ និង​បឹង​ឈូក​។ ១. តារា​សម្ដែង មុន្នីរ័ត្ន ២. តារា​សម្ដែង ពេជ្រ ចរណៃ ៣. តារា​សម្ដែង ភីយ៉ា វេកា ៤. តារា​សម្ដែង ដេននី ក្វាន់