សុខភាព

Babykuku.com February 4, 2018

កាលពីថ្ងៃទី២៩ មករា កន្លងទៅនេះ ជម្ងឺផ្ដាសាយបក្សីដ៏កាចសាហាវបានរាតត្បាតនៅក្នុងភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នេះបើតាមប្រសាសន៍របស់លោក​សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី។   បាន​ឲ្យ​ដឹង​ ជំងឺផ្តាសាយបក្សី ក្នុងភូមិ​អូរ​អាម​កាលពី​ថ្ងៃ​ទី​២៩ មក​រា នោះ ខាង​ជំនាញ​បសុព្យាបាល បាន​ចុះ​ពិនិត្យ​និង​រក​ឃើញ​ថា មាន់​របស់​បងប្អូន​ដែល​កំពុង​ចិញ្ចឹម​មាន​ឆ្លង​ជំងឺផ្តាសាយបក្សី ប៉ុន្តែ​ករណី​នេះ​ ត្រូវ​បាន​ជំនាញ​ចុះ​ធ្វើការទប់ស្កាត់ ភ្លាម​ៗ ហើយ​ជា​លទ្ធផល​នៅ​មិន​ទាន់​មានការ​រា​ត្បា​ត​បន្តទៀត​នោះ​ទេ​ ។​ ជាងនេះទៅទៀតក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ ​និង​នេសាទ បានចេញសេចក្ដីប្រកាសប្រាប់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយក្រវ៉ាតព្រំដែលនៃប្រទេសវៀតណាម សូមមានការប្រុងប្រយ័ត្នចំពោះម្ហូបអាហារដែលនាំចូលពីវៀតណាម(មាន់) និងសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារឬកសិដ្ឋានជាដើម។ មិនតែប៉ុណ្ណោះសូមជួយផ្ដល់ព័ត៌មានមកអាជ្ញាធរជាបន្ទាន់ ប្រសិនបើសង្ស័យថាមនុស្សណាម្នាក់មានអាការៈខុសប្រក្រតី៕

Babykuku.com December 26, 2017

នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តស្វាយរៀង ស្វាយរៀង បានចុះពិនិត្យមុខទំនិញនានាដែលដាក់លក់ នៅផ្សារវាលយន្ត ក្រុង-ខេត្តស្វាយរៀង ជាលទ្ធផលរកឃើញសារធាតុគីមីនៅក្នុងប្រហិត និងរកឃើញទឹកក្រូចដែលហួដឺឡេមួយចំនួនផងដែរ។ ក្រោយពីមន្ទីរជំនាញបានធ្វើកិច្ចការងារលើរឿងនេះឃើញថាមានទំនេញដូចជាទឹកដោះគោម្ស៉ៅ ដែលមានឈ្មោះ សេលីយ៉ា អេដេ (Celia ad ) ចំណុះ៣៥០ក្រាមសេលីយ៉ាម៉ាម៉ា (Celia MAMA)គឺភាពច្រើនហួសដឺឡេ( ខូចគុណភាព) ហើយវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទារកតូចៗ។ បើទោះបីជាអាជីវករទាំងនោះសន្យាថានឹងបញ្ឈប់លក់ទំនេញដែលខូចគុណភាពទាំងនោះក៏ដោយ ក៏ក្រុមការងារនៅមិនទុកចិត្តថាប្រជាពលរដ្ឋនឹងបញ្ឈប់ដែរ លុះត្រាមានច្បាប់ណាមួយអាចដាក់ទោសទណ្ឌដល់ជនល្មើស ទើបអាចទប់ស្កាត់បញ្ហានេះបាន៕

Babykuku.com December 17, 2017

(សៀមរាប)៖ កម្លាំងកាំកុងត្រូល ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈគ្រប់គ្រងផ្សារបានចុះអង្កេត និងពិនិត្យទំនិញ ដែលកំពុងដាក់តាំងលក់នៅផ្សារចាស់ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ និងកសាងទំនុកចិត្តពីប្រជាពលរដ្ឋ។   មន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាប បានឲ្យដឹងថា ពេលចុះពិនិត្យនោះ ទំនិញជាម្ហូប អាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ១៤មុខ រួមមាន៖ គុយទាវសរសៃតូច គុយទាវសរសៃធំ មីលឿង លត សណ្តែកបណ្តុះ ប្រហិតសាច់ត្រី ក្រួចក្លាសេ បង្កងក្លាសេ គ្រឿងសមុទ្រក្លាសេ ប្រភេទជ្រក់ បង្អែមលតអង្ករ និងបង្អែមនំ បាញ់ឌុក ត្រូវបានយកមកពិសោធន៍ពិនិត្យគុណភាព និងវិភាគរកសារធាតុគីមីហាមឃាត់។ ជាលទ្ធផលផលិតផល បង្អែមនំបាញ់ឌុកត្រូវបានវិភាគរកឃើញមានសារធាតុគីមីហាមឃាត់បូរ៉ាក់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូត និងកម្ទេចចោលភ្លាមៗ។ចំណែកអ្នកលក់ និងជាអ្នកផលិតផ្ទាល់ កម្លាំងកាំកុងត្រូលបានឲ្យគាត់ធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច ដោយបញ្ឈប់ជាបន្ទាន់នូវការដាក់លាយបន្ថែម សារធាតុគីមីហាមឃាត់ ករណីមិនរាងចាលនឹងចាត់ការតាមនីតិវិធីច្បាប់។ បើតាមមន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាប បានឲ្យដឹងថា សកម្មភាពចុះតាមផ្សារ តាមម៉ាតរបស់មន្រ្តីកាំកុងត្រូល គឺជាសកម្មភាពធ្វើឡើងជាប្រចាំ និងមានគោលការណ៍ច្បាស់លាស់ ដែលដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម។ គេសង្កេតឃើញថា […]

Babykuku.com December 14, 2017

ករណីសាច់ប្រហិតខូចគុណភាពមានចំនួនជាច្រើនតោននេះ គឺកើតមានតាំងពីខែវិច្ឆិកាឆ្នាំ២០១៧មកម្លេះ ក៏ប៉ុន្តែយើងសូមលើកយកមកចែកចាយម្ដងទៀត ដើម្បីចែកជូនដល់បងប្អូនមួយចំនួនធំមិនបានដឹង ហើយនឹងចូលចិត្តហូបប្រហិតសូមមានការប្រុងប្រយ័ត្នផង ព្រោះថាឥលូវនេះផលិតផលខូចគុណភាពជាច្រើនកំពុងតែចែកចាយលក់លើទីផ្សារកម្ពុជាយ៉ាងសេរីគ្មានអ្នកត្រួតពិនិត្យឲ្យបានហ្មត់ចត់នោះទេ។ កុំថាឡើយលក់នៅតាមទីផ្សារឬនៅតាមដងផ្លួវ សូម្បីតែនៅក្នុងផ្សារទំនើបមួយចំនួននៅរាជធានីភ្នំពេញ និងនៅតាមបណ្ដារខេត្តនានាក៏មានលក់នូវសាច់ប្រហិតក្លែងក្លាយទាំងនោះដែរ។   កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចចម្រុះរួមនឹងកម្លាំងជំនាញគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ និងហានិភ័យរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ព្រមទាំងតុលាការខេត្តកំពង់ឆ្នាំង ចាប់បានរថយន្តយីឌុប២គ្រឿង មានប្រហិតរាប់សិបតោនក្នុងកុងតឺន័រ២គ្រឿង ដែលដឹកចេញពីប្រទេសថៃ តាមច្រកទ្វារតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។ តាមប្រភពប្រហិតទាំងនេះ យកទៅស្តុកទុកនៅម្តុំផ្លូវ៥៩៨ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីបន្តចែកចាយតាមបណ្តាផ្សារនៅរាជធានីភ្នំពេញ និងផ្សារទំនើបៗ ដូចជា ផ្សារអ៊ីអន ផ្សារឡាក់គី៕

Babykuku.com December 14, 2017

សមត្ថកិច្ចបង្ក្រាប ផលិតផលគ្មានស្តង់ដារ ជាង​៩០​តោន រួមមានទឹក​ត្រី ​ទឹក​ម្ទេស​ ទឹក​សៀង ​ទឹក​ខ្មេះ ​ទឹក​ក្បុង​ ទឹក​ស៊ីអ៊ីវ ​យីហោ «​សិប្បកម្ម​ភ្នំមាស​» ត្រូវបានសមត្ថកិច្ចធ្វើការឆែរឆេរឃើញ។ បន្ទាយមានជ័យ៖ កាល​ពី​ថ្ងៃ​ទី​១៣​ ខែធ្នូ ​ឆ្នាំ២​០១៧ កម្លាំង​ប្រតិបត្តិ​ការ​ពិសេស​ នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ ដែល​បង្កគ្រោះថ្នាក់​មាន​ហានិ​ភ័យ​ខ្ពស់​ដល់​សុខ​ភាព បានចុះឆែកឆេរទីតាំង​សិប្បកម្ម​យីហោ«​សិប្បកម្ម​ភ្នំមាស​» រកឃើញផលិតផលគ្មានស្តង់ដារជាច្រើនដូចជា ទឹក​ត្រី ​ទឹក​ម្ទេស​ ទឹក​សៀង ​ទឹក​ខ្មេះ ​ទឹក​ក្បុង​ ទឹក​ស៊ីអ៊ីវ ​ជាង​៩០​តោន សង្កាត់​ព្រះពន្លា ​ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ​​។ ម្ចាស់ទីតាំងខាងលើមានឈ្មោះ សុខ​ លាង​ ភេទប្រុស ​អាយុ ​៥៦​ឆ្នាំ ​មាន​ទីលំនៅ​បច្ចុប្បន្ន​ ផ្ទះលេ​ខ១០១​ ក្រុម​ទី៥​ ភូមិ៤​ សង្កាត់​ព្រះពន្លា ​ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែលឈ្មោះសិប្បកម្មយីហោ «​សិប្បកម្ម​ភ្នំមាស​» ។ ក្នុងការផលិតនេះក្នុងមួយថ្ងៃបានប្រមាណពី១៥.​០០០ដប ទៅ២០.​០០០​ដប​ សម្រាប់​ចែក​ចាយក្នុងខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​សៀម​រាប​ រួមមានផលិតផលរួមមាន ទឹក​ត្រី ​ទឹក​ម្ទេស ​ទឹក​សៀង […]

Babykuku.com October 10, 2017

ការស្រាវជ្រាវ​ថ្មីៈ​ បរិភោគ ផ្កា​ស្ពៃខៀវ​តែ​៣​ថ្ងៃ​អាច​បន្ថយ​ជំងឺ​ផ្តាសាយ​ ថ្មី​ៗ​នេះ​ការ​ស្រាវជ្រាវ​មួយ នៅ​អង់គ្លេស​បាន​បង្ហាញ​ថា ការ​បរិភោគ ផ្កា​ស្ពៃខៀវ​ចំហុយ ឬ ស្ងោរ​ឆ្អិន អាច​ជួយ បន្ថយ​រោគ​សញ្ញា​ផ្តាសាយ​តែ​ក្នុង រយៈពេល​២​ទៅ​៣​ថ្ងៃ ។ ជា​ធម្មតា ជំងឺ​ផ្តាសាយ​ត្រូវ បាន​ចាត់ទុកជា​ជំងឺ​ស្រាល​មួយ ព្រោះ​វា អាច​ព្យាបាល​បាន​, ប៉ុន្តែ​ក្នុង​ករណី​មួយ ចំនួន​រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​ធ្ងន់ធ្ងរ អាច​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​បាន ។ រោគ​សញ្ញា​រួម​មួយ​ចំនួន​របស់​ផ្តាសាយ គឺ​គ្រុនក្តៅ​, ឈឺ​ក​, អស់កម្លាំង​, ស្រៀវ ស្រាញ​, ក្អក​, ចង់​ក្អួត​, រាករូស​…. ។ តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ របស់​ពួក​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន ឱ្យ​ដឹង​ថា ការ​ទទួលទាន​ផ្កា​ស្ពៃខៀវ ចំហុយ ឬ​ចម្អិន​ឆ្អិន អាច​ជួយ​បន្ថយ រោគ​សញ្ញា​ផ្តាសាយ​តែ​ក្នុង​រយៈពេល ៣​ថ្ងៃ ។ ផ្កា​ស្ពៃខៀវ​សម្បូរ​វីតាមីន K, folate និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ហេតុនេះ​វា​អាច​ជួយ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​ប្រឆាំង​តប​ភ្នាក់ងារ បង្ក​ជំងឺ​ប្រសិទ្ធភាព​ជាង ។   ក្រៅពី​ការ​បរិភោគ ផ្កា​ស្ពៃខៀវ​រាល់ថ្ងៃ ពេល​ផ្តាសាយ​អ្នក​ក៏​អាច​ប្រើ​ថ្នាំ អង់​ទី​ប៊ី​យ៉ូ​ទិ​ក ដែល​គ្រូ […]

Babykuku.com October 7, 2017

ចំពោះលោកអ្នកដែលកើតជម្ងឺលើសឈាម តើលោកអ្នកដឹងឬទេថាគួរថែរក្សាសុខភាពបែបណាខ្លះ? សូមស្វែងយល់ជាមួយនឹងអត្តបទខាងក្រោមនេះដើម្បីយល់ដឹងពីការថែរក្សាសុខភាពរបស់លោកអ្នក: ជម្ងឺ​លើសឈាម​គឺជា​សម្ពាធ​ឈាម​នៅក្នុង​ខ្លួន​របស់​មនុស្ស​ឡើង​ខ្ពស់ខុសពី ​ធម្មតា ដែល​អាច​ធ្វើឱ្យ​សរសៃឈាម​ក្នុង​ខួរក្បាល ស្ទះ​ឬដាច់ អាច​ធ្វើឱ្យ​មនុស្ស​យើង​ស្លាប់​មួយ​ចំហៀង​ខ្លួន។ ហើយ​នៅពេល​ដែល​សម្ពាធ​ឈាមឡើង​ខ្លាំង អាច​ធ្វើឱ្យ​គាំង​បេះដូង​ស្លាប់​ភ្លាមៗ​តែម្ដង។ ​ ជម្ងឺ​លើសឈាម​គឺទាមទារ​ការ​ថែទាំ និង​ការព្យាបាល​អស់​មួយជីវិត ដោយ​អ្នកជម្ងឺ​ត្រូវ​កាត់បន្ថយ​ចំណី​អាហារ​ណាដែល​សម្បូរ​ទៅដោយ​សារជាតិ​ប្រៃ ជាតិ​ស្ករ មិនត្រូវ​ទទួលទាន​ផ្អែមពេក។ ហើយ​សូម​កាត់បន្ថយ​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិខ្លាញ់​ច្រើនពេក ត្រូវ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន។ ​ការធ្វើ​លំហាត់់​ប្រាណ ដូចជា​ការដើរ​លឿន​ប្រមាណ​ជា៣០នាទី​នៅក្នុង​មួយថ្ងៃ​ឱ្យបាន​ជាប្រចាំ វាមាន​សារៈប្រយោជន៍​ខ្លាំងណាស់​នៅក្នុង​ការ​ជួយធ្វើ​ឱ្យអ្នក​ជម្ងឺ​លើសឈាម​ មិនសូវ​ឡើង​ទម្ងន់​ខ្លាំង អាចជួយ​ឱ្យសម្ពាធ​ឈាមចុះ​បាន។ អ្នកជម្ងឺ​ត្រូវតែ​ទទួលទាន​ថ្នាំឱ្យបាន​ទៀងទាត់​ទៅតាម​គ្រូពេទ្យណែនាំ មិនត្រូវ​ធ្វេសប្រហែស​ឡើយ។ ត្រូវធ្វើ​ការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ជារៀងរាល់​១ខែម្ដង​ឬ៣ខែ​ម្ដង ដើម្បី​ប្រើថ្នាំ។ សូម​ចៀសវាង​ការប្រើថ្នាំ​ឱ្យខ្លួនឯង​ផ្ទាល់។ ដើម្បី​ចៀសវាង​ការ​កើតជម្ងឺ​លើស​ឈាម លោកអ្នក​មិនត្រូវ​ទទួលទាន​ស្រា បារី​ច្រើនហួស​កំណត់​នោះទេ​(បន្ដិចបន្ដួច​បាន) មិនត្រូវ​ទទួលទាន​ប្រៃពេក។ ហើយត្រូវ​ថែរក្សា​ទម្ងន់​កុំឱ្យធាត់​ពេក ត្រូវ​កាត់បន្ថយ​នូវភាព​មួម៉ៅ តានតឹង។ ហើយ​ត្រូវចេះ​សម្រួល​អារម្មណ៍​ខ្លួនឯងកុំ​ឱ្យឆាប់ខឹង​ច្រើនពេក​៕