ហោរាសាស្ត្រ

Babykuku.com October 10, 2017

រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ  ឆ្នាំជូត អ្នកមានកំណើតក្នុង – ខែ ៥ _ ៦ _ ៧: កណ្ដុរមាស សម្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេ ជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា។ – ខែ ៨ _៩ _ ១០: កណ្ដុរតូចៗ ធាតុទឹក ដែលមនុស្សអាស្រ័យ ចរចាមិនពិត តែចិត្តបុណ្យ។ – ខែ ១១ _ ១២_ ១: កណ្ដុរខ្មោច ធាតុទឹកក្នុងព្រៃ រកស៊ីចិញ្ចឹមជីវិតលំបាកចិត្តខ្លាំង។ – ខែ ២ _ ៣ _ ៤: កណ្ដុរនៅតាមវាលស្រែ ធាតុទឹកស្ទឹង ជាកណ្ដុរភ្នែកធំ នឹងមានកូនច្រើន តែចិត្តបុណ្យ។ ឆ្នាំជូត អ្នកមានកំណើតក្នុង – ថ្ងៃអាទិត្យ:កាលព្រះសត្តលុង ត្រូវគេចាប់យកទៅសំលាប់ នឹងមានទុក្ខច្រើន តែរូបស្អាត។ – […]

Babykuku.com October 8, 2017

រាសី​ថ្ងៃនេះ​មធ្យម ។ រាល់​ការ​បំពេញការងារ​របស់​លោក​អ្នកមាន​ដំណើរការ​ដូច​ធម្មតា​ទេ ប៉ុន្តែ​សូម​ប្រយ័ត្ន​មាត់​.​ក​កុំទៅ​ធានា​រឿង​របស់​អ្នក​ដទៃ​ឱ្យ​សោះ ព្រោះ​អាច​ធ្វើ​គុណ​ក្លាយជា​បាន​ទោស ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ចង់​ចេញ​ទៅ​ជួញដូរ​នៅ​ទី​ឆ្ងាយ គួរតែ​ផ្អាក​សិន​សំរាប់​ថ្ងៃនេះ ហើយ​ងាក​មក​គិតគូរ​តែ​ពី​រឿង​នៅ​ជិត​ៗ​វិញ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ចេះ​យោគយល់​គ្នា​ធម្មតា​មិន​មាន​បញ្ហា​អ្វី​ឡើយ ៕ រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត ។ លោក​អ្នក​នឹង​មាន​លាភ​ដោយ​ការ​ប្រើ​សម្ដី​វោហារសាស្ត្រ​ទោះជា​បាន​និយាយ​ស្តី​អ្វី​ក៏​ដោយ ក៏​មានការ​គាំទ្រ​ពី​អ្នក​ដទៃ​ជា​និច្ច ហើយ​បើ​មាន​បេសកកម្ម​ត្រូវ​ទៅ​បំពេញការងារ​នៅ​ទីណា​នោះ ទោះ​ជិត​ក្តី​ឆ្ងាយ​ក្តី​ក៏​នឹង​បាន​សំរេច​ផល​ជាទី​គាប់ចិត្ត ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​រីក​លូតលាស់​ទៅ​មុខជា​លំដាប់ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​មានការ​រីករាយ​រកគ្នា ៕ រាសី​ថ្ងៃនេះ​ល្អជា​មធ្យម ។ រាល់​ការ​បំពេញការងារ​ផ្សេង​ៗ​របស់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ មាន​ជួប​បញ្ហា​ខ្លះ​ដែរ ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​អសកម្ម​រហូត​ដល់​ទាល់ច្រក​ដោះស្រាយ​មិន​ចេញ​ឡើយ ព្រោះ​មាន​អ្នក​ជួយ​ជ្រោមជ្រែង​ច្រើន ដូច្នេះ​សូម​លោក​អ្នក​កុំ​អស់សង្ឃឹម ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​រក​ប្រាក់​ចំណូល​បាន​កាក់កប​គ្រាន់បើ​ដែរ ។ រីឯ​បញ្ហា​ស្នេហា​គឺ​គូស្នេហ៍​រមែង​មានការ​អធ្យាស្រ័យ​រវាង​គ្នា​នឹង​គ្នា ៕ រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ។ លោក​អ្នក​ច្រើន​មានចិត្ត​ទោសៈ មោហៈ ហើយ​តប់ប្រមល់​នៅ​ក្នុងថ្ងៃនេះ ទោះបីជា​ធ្វើ​ការងារ​អ្វី​ក៏​ដោយ​ក៏​ធ្វើ​មិន​បាន​ពេញដៃពេញជើង​ដែរ ជាមួយ​នេះ​អាច​ធ្វើ​ឱ្យ​លោក​អ្នក​ទទួល​នូវ​ការ​ស្តីបន្ទោស​ពី​ចៅហ្វាយនាយ​ទៀត​ផង ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ឆ្នាំងបាយ​ស្ទើរតែ​មិន​គ្រប់​ផង​ទេ តែ​ក៏​មិន​ត្រូវ​អស់សង្ឃឹម​ដែរ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​មានការ​មន្ទិល​សង្ស័យ​គ្នា ៕ រាសី​ថ្ងៃនេះ​មធ្យម […]

Babykuku.com October 6, 2017

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ លោក​អ្នក​អាច​នឹង​ជួប​វាសនា​ល្អ​ដោយ​មាន​មិត្ត​ជួយ​ទំនុកបំរុង​ផ្ចុងផ្តើម ហើយ​បើ​មានដំណើរ​ទៅ​ឆ្ងាយ​ទាក់ទង​នឹង​ការងារ​នោះ ក៏​មិន​មាន​បច្ច័យ​អាក្រក់​ណាមួយ​មក​ពាធា​បាន​ឡើយ គឺ​លោក​អ្នក​នឹង​ជួប​ជោគជ័យ​គួរ​ជាទី​ពេញចិត្ត ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ដាក់ចុះ​ដុះ​ឡើង​តាម​ដៃ និង​អាច​បន្ថែម​ទុន​បាន ។ រីឯ​បញ្ហា​ស្នេហា​ការ​រស់នៅ​ជាមួយ​គ្នា​បាន​សេចក្តីសុខ​សាន្ត ៕ រាសី​ថ្ងៃនេះ​មធ្យម ។ រាល់​ការ​បំពេញការងារ​ផ្សេង​ៗ​របស់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ​មិន​មាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ គឺ​អាច​ដោះស្រាយ​បាន ប៉ុន្តែ​ក្នុង​នោះ​សូម​ប្រយ័ត្ន​កុំ​យកអាសា​មនុស្ស​ខ្ចាត់ព្រាត់​ឱ្យ​សោះ ព្រោះ​នាំ​ឱ្យ​កើតរឿង​សៅហ្មង​ទៅ​ថ្ងៃក្រោយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ផលកំ​រៃ​បាន​មក​កាក់កប​គ្រាន់បើ និង​អាច​សន្សំទុក​បាន​មួយ​ចំនួន ។ រីឯ​បញ្ហា​ស្នេហា​គឺ​គូស្នេហ៍​មាន​ស្ថានភាព​ដូច​ធម្មតា​ទេ ៕ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ រាល់​ការ​ស្មុគស្មាញ​ដែល​ធ្លាប់​កើត​មាន​លើ​លោក​អ្នក​ក្នុង​ការងារ​នឹង​ត្រូវ​អហោសិកម្ម​ទាំងអស់ ហើយ​ទ្រព្យ​ដែល​របូត​ចេញពី​ដៃ​ទៅ​នឹង​ត្រូវ​វិល​ត្រឡប់​មក​វិញ​យ៉ាង​គ្រប់គ្រាន់ បើ​មិន​បាន​តាម​ផ្លូវត្រង់​ទេ ក៏​គង់​បាន​មក​តាម​ផ្លូវ​ផ្សេង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​លូតលាស់​ជា​លំដាប់ និង​អាច​ពង្រីក​មុខរបរ​បាន​ទៀត​ផង ។ រីឯ​បញ្ហា​ស្នេហា​មាន​ស្ថាន​ភាពល្អូកល្អឺន ៕ រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ។ លោក​អ្នក​ច្រើន​ជួបនឹង​ការ​បរាជ័យ​ទាំង​ក្នុង​ការ​បំពេញការងារ​ក្នុងថ្ងៃនេះ ទាំង​ការ​ចេញ​ទៅ​ទាក់ទង​នៅ​ក្រៅ​អង្គភាព ហើយ​បើ​មានការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក នោះ​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ លោក​អ្នក​មិន​គួរ​ប្រថុយប្រថាន​ដាក់​ទុន​ធំ​ពេក​នោះ​ទេ ព្រោះ​អាច​នាំ​ឱ្យ​មានការ​ខាតបង់ ។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ច្រើន​ពាក់មុខយក្ស​ដាក់​គ្នា​ខុស​ទំនង ៕ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ លោក​អ្នក​ឈាន​ចូល​មក​ដល់​ថ្ងៃនេះ […]