ក្តៅៗ

Babykuku.com February 15, 2018

មន្ត្រី​សង្គម​ស៊ីវិល យុវជន និង​ពលរដ្ឋ​ចាត់​ទុក​បញ្ជា​របស់សម្ដេចតេជោ ហ៊ុនសែន ឲ្យ​ចាត់វិធានការ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់ និង​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ​ថា មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ និង​ពុំ​មាន​ប្រសិទ្ធភាព​ចំពោះ រថយន្ត​ដឹក​ឈើ​លើស​ទម្ងន់​ទៅ​ប្រទេស​វៀតណាម​នោះ​ទេ។ គួររំលឹកផងថាកាលពីថ្ងៃទី១០ កុម្ភៈសម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាអនុវត្តច្បាប់លើរថយន្តដឹកលើសទម្ងន់ រថយន្តតទ្រុង និងកាត់តកែច្នៃទាំងអស់។ ក្រុម​យុវជន និង​ពលរដ្ឋ ហាក់​ពុំ​មាន​ជំនឿ​ទាំងស្រុង​ទៅលើ​បញ្ជា​ជាថ្មី​នេះ របស់​សម្ដេចតេជោ ហ៊ុន សែន ព្រោះ​ពួកគាត់​ចំណាំ​ថា បទបញ្ជា​នេះ អាជ្ញាធរ​អនុវត្ត​បានតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយសារ​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន និង​អ្នកមាន​ឥទ្ធិពល​ខ្លះ ជា​មន្ត្រី​ធំ​ៗ​ក្នុង​របប​សម្ដេចតេជោ ហ៊ុន សែន ដែល​ជា​ម្ចាស់​នៃ​អាជីវកម្ម​ដឹកជញ្ជូន​នោះ បណ្ដាល​ឲ្យ​សមត្ថកិច្ច​តូចតាច​ខ្លាច​ញញើត​នឹង​រារែក​ក្នុង​ការ​អនុវត្ត​ច្បាប់។ ចំណែក​អំពើពុករលួយ​របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ ក៏​ជា​កត្តា​ចម្បង​ផ្សេង​មួយទៀត ជះឥទ្ធិពល​អាក្រក់​ដល់​សុវត្ថិភាព​ពលរដ្ឋ និង​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផង ដែល​ពួកគាត់​ចង់​ឲ្យ​លប់​បំបាត់៕

Babykuku.com February 7, 2018

នៅថ្ងៃទី០៨ គុម្ភៈ ឆ្នាំ២០១៨ ក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកប៊ុត ស៊ាកនេ ដែលជាអតីតសមាជិកអចិន្ត្រៃយ៍របស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យLDP បានបង្ហោះលិខិតចំនួនពីរច្បាប់នៅក្នុងគណនីហ្វេសប៊ុករបស់លោក ( Buth Seakne )ដែលក្នុងលិខិតនោះបានបញ្ជាក់ថាលោក ប៊ុត ស៊ាកនេ និង លោក ធុយ ចាន់ថន ដែលជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ (LDP ) ពេលបានលាលែងចេញពីតំណែងហើយ ។ គួររំលឹកថាលោក ប៊ុត ស៊ាកនេ និង លោក ធុយ ចាន់ថន ធ្លាប់ជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ LDPចាប់តាំងពីឆ្នាំ២០១៣មកម្លេះ បើគិតមកទល់ពេលនេះអស់រយៈពេលជាង៤ឆ្នាំកន្លងមកហើយ។  ខាងក្រោមនេះយើងសូមដកស្រង់ពាក្យសម្ដីចេញពីគណនីPageរបស់លោក ប៊ុត ស៊ាកនេ(Buth Seakne) ទាំងស្រុង ៖ សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសជាទីគោរព! ខ្ញុំបាទឈ្មោះ ធុយ ចាន់ថន បានចូលរួមការងារ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាប់តាំងពីអំឡុងឆ្នាំ២០០៧ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។ កន្លងមកខ្ញុំបាទធ្លាប់ជាសមាជិកអចិន្ត្រៃយ៍ ជាសមាជិកគណៈកម្មាធិការនាយក របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ខ្ញុំបានដាក់លិខិតលាលែងជូនគណបក្ស ដើម្បីបញ្ចប់តួនាទីខ្ញុំបាទជាស្ថាពរ។ […]

Babykuku.com February 3, 2018

កាល​ព្រឹក​ថ្ងៃ​សុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ​នឹង​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានអនុម័ត​ទាំងស្រុង​នូវ​វិសោធនកម្ម ក្រមព្រហ្មទណ្ឌ ដែល​ចែង​ពាក់ព័ន្ធ​នឹង​ការដាក់ទោស​លើ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ នៅក្នុង​សម័យប្រជុំ​ពេញអង្គ ដោយ​ក្នុងនោះ អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ អាច​នឹង​ជាប់ពន្ធនាគារ​ពី១ រហូតដល់៥ឆ្នាំ។ ​លោក ផៃ ស៊ី​ផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបាន​ថ្លែងថា ការរៀបចំ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នេះ គឺ​ដើម្បី​ធានា លើកស្ទួយ និង​ការពារ​ព្រះ​ចេស្ដា និង​ព្រះកិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ ដែលជា​ព្រះប្រមុខរដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពស់​ខ្ពស់បំផុត នៃ​ប្រជា​ជាតិខ្មែរ ស្របតាម​មាត្រា៧ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​សំណើ​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ អំពី​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​កំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ។   លោក ផៃ ស៊ី​ផាន បាន​បន្តថា បទល្មើស​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​រៀបចំ​ជា​មាត្រា​ថ្មី​មួយ​បន្ថែមទៀត គឺ​មាត្រា៤៣៧ស្ទួន ដោយ​បញ្ចូល​ទៅក្នុង​ជំពូក​ទី១ នៃ​មាតិកា​ទី១ នៃ​គន្ថី​ទី៤ នៃ​ក្រមព្រហ្មទណ្ឌ ដែលមាន​ខ្លឹមសារ​ជារួម​ថា «ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី១ឆ្នាំទៅ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី២លាន​រៀល ទៅ១០លាន​រៀល។ ចំពោះ​នីតិបុគ្គល […]

Babykuku.com February 2, 2018

ក្ដៅៗ!! ជនដៃដល់ដែលជា​នាយនគរបាលប៉ុស្តិ៍អូររលែ ផល ពេញ ដែលបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានបញ្ជូនទៅដល់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំមុនបញ្ជូនទៅខេត្តមណ្ឌលគិរីវិញ។ សូមបញ្ជាក់ថា ជនដៃដល់ជានាយនគរបាលប៉ុស្តិ៍អូររលែរូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរី សហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចាប់ខ្លួន​នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈជនដៃដល់រូបនេះ កំពុងធ្វើដំណើររត់គេចខ្លួនទៅស្រុកកំណើត ឯខេត្តព្រៃវែង។ ជនដៃដល់ត្រូវបានចាប់ខ្លួន នៅពេលកំពុងចូលហូបគុយទាវ នៅហាងឥន្ទ្រី។ នៅពេលនេះជនដៃដល់រូបនេះ បាននិងកំពុងធ្វើការសួរនាំ ពីលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរកមូលហេតុពិត ដែលនាំឲ្យមានការបាញ់ប្រហារទៅលើជនរងគ្រោះទាំង៣នាក់៕ (ទស្សនាវិដេអូជាង១០នាទី) https://web.facebook.com/freshnewsasia/videos/881309708707488/  

Babykuku.com February 1, 2018

នៅវេលាម៉ោង១១៖២៥នាទីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សវនាការសាលាឧទ្ធរណ៍លើសំណុំរឿងជនត្រូវចោទ កឹម សុខា លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ត្រូវបានបញ្ចប់ សាលាឧទ្ធរណ៍សម្រេចបន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ដដែល​។ លោក​មេធាវី​ ជូង​ ជូងី​ ថ្លែង​ថា​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ មិន​ព្រម​ដោះលែង​លោក​ កឹម​ សុខា​ ទេ​ ពោល​គឺ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដដែល​ ។ រង់ចាំ​តុលាការ​បន្ត​នីតិវិធី។ ជនត្រូវចោទ កឹម សុខា ត្រូវបាននាំខ្លួននៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំវិញ ក្រោមការយាមកាមយ៉ាងខ្លាំងពីកម្លាំងសមត្ថកិច្ច។ សូមបញ្ជាក់ថា លោក កឹម​ សុខា​ ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវបានសមត្ថកិច្ចដឹកទៅដល់សាលាឧទ្ធរណ៍នៅម៉ោងជាង៥៖០០នាទី ព្រឹកព្រលឹមថ្ងៃ​ទី​០១​ ថ្ងៃ​កុម្ភៈ​ ឆ្នាំ​២០១៨​​នេះ​ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។ សវនាការ​របស់ជនត្រូវ​ចោទ​ កឹម​ សុខា​ ត្រូវធ្វើឡើងជា​អសាធារណៈ​នាវេលាម៉ោង៨ព្រឹកថ្ងៃនេះ នៅបន្ទប់លេខ៣ នៃសាលាឧទ្ធរណ៍ ទៅលើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ប្រឆាំង​នឹង​ការ​សម្រេចមិន​ដោះលែង​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី […]

Babykuku.com February 1, 2018

ខេត្តមណ្ឌលគិរី៖ មន្រ្តីយោធាការពារព្រំដែនឈ្មោះ កើត វេហា ហៅ ឆៃ ដែលពាក់ព័ន្ធការបាញ់សម្លាប់មន្រ្តីអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS នៅស្រុកអូររាំង ត្រូវបានចាប់ខ្លួនបានហើយកាលពីយប់មិញ ថ្ងៃទី៣១មករា បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវនិងកំពុងសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តទៀត។ ចំណែក ជនដៃដល់ម្នាក់ទៀតឈ្មោះ ផល ពេញ នាយនគរបាលប៉ុស្តិ៍អូរលែ កំពុងរត់គេចខ្លួន នៅឡើយទេ។ ជនដៃដល់ និងពាក់ព័ន្ធនៃការបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា មាននាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ។ តាមសេចក្តីរាយាករណ៏បន្ថែមបានឲ្យដឹងថា ឈ្មោះកើត វេហា បានចូលខ្លួនសារភាពកាលពីយប់ថ្ងៃទី៣១មករា  នៅ  ចំពោះមុខនគរបាលថាខ្លួនមិនមែនជាអ្នកដៃដល់នោះទេ អ្នកដែលលើកដៃបាញ់ប្រហារសម្លាប់អ្នកកាពារធម្មជាតិ០៣នាក់នោះ គឺឈ្មោះផល ពេញ ជាប្រធានច្រករបៀកអូររលែតែម្នាក់ប៉ុណ្ណោះ។ ឈ្មោះកើតវេហា គ្រាន់តែជាគ្នីគ្នាដែលឈ្មោះផលពេញហៅទៅជាមួយ។ ចំណែក ឈ្មោះផល ពេញ កំពុងតែរត់គេចខ្លួន ដោយសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ផងដែរ។ ប្រភពដោយឡែកមួយទៀតបានបង្ហើបឲ្យដឹងថា […]

Babykuku.com February 1, 2018

កាលពីម្សិលមិញថ្ងៃទី០១ គុម្ភះ ឆ្នាំ២០១៨​  លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្ននេះបានបង្កើតចលនាថ្មីមួយគឺចលនាសង្គ្រោះជាតិ ហើយថ្មីនេះលោក សម រង្ស៊ី ដែលមេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ កំពុងតែបន្ត​អំពាវនាវ​ដល់​មន្ត្រី​រាជការ និង​កងទ័ព​ដែល​ស្អាតស្អំ សូម​កុំ​យក​ខ្លួន​បៀត​ជាមួយ​សម្ដេចតេជោ ហ៊ុន សែន ដែល​លោក សម រង្ស៊ី ចោទ​ថា ជា​មេដឹកនាំ​ផ្ដាច់ការ និង​មានទោស​ឧក្រិដ្ឋ​ជា​ច្រើន​ករណី ក្នុង​រយៈពេល​ដឹកនាំ​ប្រទេស​ជាង ៣០​ឆ្នាំ​កន្លង​មក​នេះ។ លោក​សន្យា​ថា ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​របប​សម្ដេចតេជោ ហ៊ុន សែន នឹង​ទទួល​បាន​យុត្តិធម៌​នៅ​ពេល​បក្ស​ប្រឆាំង​គ្រប់គ្រង​តំណែង​ដឹក​នាំ​រដ្ឋាភិបាល៕

Babykuku.com January 31, 2018

កាលពីល្ងាចម្សិលមិញថ្ងៃទី៣០ មករា ឆ្នាំ២០១៨ មានការផ្ទុះអាវុធជាច្រើនគ្រាប់ ខណៈពេលដែលមន្ត្រីអាវុធហត្ថនិងមន្ត្រីបរិស្ថានកំពុងដើរល្បាតនៅក្នុងព្រៃ ស្រាប់តែក្រុមឈ្មួញជនជាតិវៀតណាមមួយក្រុមដែលលួចចូលមកកាប់ឈើក្នុងទឹកដីកម្ពុជាបានបាញ់រះមកលើពួកគេបណ្ដាលឲ្យស្លាប់មន្ត្រីកងរាជអាវុធហត្ថម្នាក់ និងមន្ត្រីបរិស្ថានពីរនាក់។ ចំពោះករណីបាញ់រះរបស់ពួកវៀតណាមមកលើមន្ត្រីល្បាតរបស់កម្ពុជានេះ កើតនៅចំណុចប៉ុស្គិ៍ ចំការចេកជិប៉ុស៌្ត អូរហ៊ុចដែលស្ថិតនៅតាមក្រវ៉ាត់ព្រំដែន ក្នុងភូមិសាស្រ្កអូររាំង ។ លោកមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា ពិតជាមានករណីបាញ់សម្លាប់មន្ត្រីជំនាញ មែនប្រាកដ ប៉ុន្តែលោក ប្រាប់ថាពត៌មានជាក់លាក់យ៉ាងណានោះ នៅរងចាំក្រុមការងារចុះដល់កន្លែងកើតហេតុសិន ។ ប្រភពបង្ហើបមកថា មុនកើតហេតុមន្ត្រីចំរុះ បានចុះល្បាតព្រៃ ស្រាប់ដល់ចំណុចភូមិសាស្រ្តមានឃាត់រណាយន្ត របស់ជនជាតិ វៀតណាមដែលលួចចូលមកអារឈើរបស់ខ្មែរ ក្រោយចាប់យករណារលើកដាក់លើម៉ូតូ ស្រាប់តែវៀតណាមនោះបានទូរសព្ទ័ ប្រាប់គួកនរបស់វាឲ្យចាំពួនស្ទាក់បាគ់ប្រហារ តែម្តង ៕

Babykuku.com January 31, 2018

​បន្ទាប់​ពី​លោក ឈាង វុន សរសេរ​នៅ​លើ​ហ្វេសប៊ុក របស់​លោក​ថា លោក​ឃើញ​អ្នក​ប្រកាស​គាំទ្រ​ចលនា​ឧទ្ទាម​ចេញចូល​ហាង​លក់​នំ​បញ្ចុក​របស់​កញ្ញា រ៉ូហ៊្សេត ជួយ​ជូត​ឥដ្ឋ​ការ៉ូ ជូត​តុ និង​បម្រើ​ភ្ញៀវ។ លោក​អះអាង​ថា ប្រសិនបើ​ទី​នោះ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ប្រមូល​ផ្ដុំ​រងើកភ្លើង​មែន នោះ​វា​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់ រ៉ូហ្ស៊េត ហើយ​មិន​អាច​អត់​អោន​បាន​ឡើយ។ អតីត​ចៅ​សង្កាត់​អូរចារ ស្រុក​សង្កែ ខេត្ត​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត សម្ដែង​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពី​មាន​ការ​គំរាម​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​ចោទ​ថា ទីតាំង​ហាង​នំ​បញ្ចុក​របស់​កញ្ញា អាច​ជា​ទីតាំង​គាំទ្រ​ចលនា​ក្រុម​ឧទ្ទាម​នោះ។ ​គួររំលឹកដែរថាកាលពីថ្ងៃ២៨ មករា កន្លងទៅលោក ឈាង វុន បានចោទប្រកាន់លើស៊ិន ចាន់ពៅរ៉ូហ៊្សេត ថាកន្លែងដែលនាងបើកមុខរបរ(ហាងលក់នំបញ្ចុក)នោះគឺជាកន្លែងដែលប្រមូលផ្ដុំពួកឧទ្ទាមចលនាសង្គ្រោះជាតិ ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាចរូបនេះបាន អះអាងបន្ថែម​ថា៖ លោក​នៅ​មាន​រូបភាព​ជា​ច្រើន​ទៀត​របស់​អ្នក​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​សង្គ្រោះ​ជាតិ​ឧទ្ទាម ដែល​លោក​អាច​នឹង​បង្ហាញ​បាន​នៅ​ពេល​ខាង​មុខ។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចង់​ឲ្យ​លោក ឈាង វុន ឈប់​មក​រំខាន​ការ​រក​ស៊ី​នេះ​បន្ត​ទៀត ដោយសារ​កញ្ញា​គ្រាន់តែ​ជា​អ្នក​លក់​ដូរ​ម្នាក់​ប៉ុណ្ណោះ។ កញ្ញា​ក៏​មិន​ចង់​រត់​ទៅ​ណា​ចោល​ម្ដាយ​របស់​កញ្ញា​ដែល​មាន​វ័យ​ជាង ៧០​ឆ្នាំ​នោះ​ដែរ៕​

Babykuku.com January 30, 2018

លោក សឺន ជុំជួន នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រក​ឃើញ​ថា ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍​វៀតណាម និង​ឡាវ ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាប់​បាន​ជាង​២​ម៉ឺន​នាក់ ក្នុង​រយៈពេល​២​ខែ (​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨) មក​នេះ មាន​ជនជាតិ​ខ្មែរ​ក្រោម​ដែរ ប៉ុន្តែ លោក​មិនទាន់​អាច​កំណត់​តួលេខ​ជាក់លាក់ ថា មាន​ខ្មែរ​ក្រោម​ប៉ុន្មាន​នោះ​ទេ។ សមត្ថកិច្ច ដែល​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ហ្នឹង គួរ​ពិចារណា​ឲ្យ​បាន​ច្បាស់ ហើយ​គួរ​បែងចែក​ឲ្យ​បាន​ច្បាស់ ថា​តើន​រណា​ជា​ខ្មែរ នរណា​ជា​វៀតណាម គួរ​ស្គាល់​អត្តសញ្ញាណ​ឲ្យ​ច្បាស់​មិនមែន​ប្រព្រឹត្តិ (ចាប់ដក​ឯកសារ) ទៅ ហើយ​មាន​ប៉ះ​មក​លើ​សាច់ឈាម​ខ្លួនឯង​ហ្នឹង វា​ជា​កំហុស​មួយ​ធ្ងន់​ណាស់ ដែល​យើង​ក្នុងនាម​ជា​ខ្មែរ ដែល​យើង​មិនបាន​ស្គាល់​ជាតិ​សាសន៍​ខ្លួនឯង ឈាមជ័រ​ខ្លួនឯង»។ កាលពី​ថ្ងៃ​ទី​២៣ មករា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា រយៈពេល​២​ខែ ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ ប៉ូលិស​អន្តោប្រវេសន៍​បាន​ចុះ​ដកហូត​ឯកសារ​រដ្ឋបាល​ពី​ជនបរទេស បាន​ចំនួន​ជាង ២​ម៉ឺន (២១.១៦៧) នាក់ ពី​ជនជាតិ​វៀតណាម និង​ឡាវ៕ ប្រភពពីRFA […]