ក្តៅៗ

Babykuku.com October 8, 2017

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានប្រកាសលុបចោល និងដកហូតឯកសារមិនប្រក្រតី ដែលជនបរទេសមានរហូតទៅដល់ជាង៧ម៉ឺននាក់ កំពុងរស់នៅកម្ពុជាបានកាន់កាប់ដោយខុសច្បាប់។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ឯកសារមិនប្រក្រតីទាំងនោះ ដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនជាដើម។ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ​ដឹកនាំប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់។ ក្រោយបញ្ចប់កិច្ចប្រជុំ នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានយ៉ាងដូច្នេះថា «អ្នកដែលកាន់កាប់ឯកសារមិនប្រក្រតី រហូតមកដល់បច្ចុប្បន្ននេះជាង៧ម៉ឺននាក់ អញ្ចឹងយើងប្រកាសបដិសេធឯកសារទាំងអស់នោះ មាន៦មុខដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនជាដើម ដោយធ្វើការដកហូតពីពួកគាត់ ដោយឯកសារទាំងអស់នេះពុំមានប្រសិទ្ធិភាពក្នុងការប្រើប្រាស់តទៅទៀតទេ»។ បើតាមនាយឧត្តមសេនីយ៍ សុខ ផល […]

Babykuku.com October 7, 2017

លោក ខឹម វាសនា ប្រមុខគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ LDP ថ្លែងបែបនេះក្នុងវេទិកានៅប្រទេសកូរ៉េខាងត្បួងកាលពីពេលថ្មីៗកន្លងទៅ បើមានការរំលាយបក្សសង្គ្រោះជាតិមែនហើយមានការបែង ចែកអាសន:សភាឲ្យគណបក្សផ្សេងៗទៀតមែននោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនឹងមិនទទួលយកអាសន:សេស សល់នោះទេ។ថ្លែងបែបនេះក្នុងវេទិកាជួបជុំសមាជិកអ្នកគាំទ្រដែលភាគ ច្រើនជាពលករនៅប្រទេសកូរ៉េខាងត្បូងជាង១ពាន់នាក់ លោកខឹមវាសនាប្រមុខគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រកាសបដិសេធភ្លាមៗ បន្ទាប់ពីមានការលេចឮនូវសេណារីយោមួយដែលមាន៣ចំនុចក្នុងនោះមាន ការនិយាយពីលទ្ធភាពដែល អាចរំលាយគណបក្សសង្គ្រោះ ជាតិនិងការបែងចែកអាសន:របស់គណបក្សនេះទៅឲ្យ គណបក្សដទៃផងដែរ។ បើតាមលោកខឹមវាសនាបញ្ជាក់អាសន:ទាំងអស់នោះជារបស់គណបក្សសង្គ្រោះជាតិហើយវាគ្មានហេតុផលអ្វីដែល គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវទទួលយកអាសន: ទាំងនោះឡើយ។ គួររំឭកផងដែរថាកន្លងមកមានការបែកធ្លាយនូវសេណារីយោ នយោបាយមួយដែលមាន៣ចំនុចដែលក្នុងនោះមានការ បង្ហើបពីលទ្ធភាពនៃការរំលាយគណបក្សសង្គ្រោះជាតិនិងការបែងចែកអាសន:សភានិងអាសន:ក្រុមប្រឹក្សា របស់បក្សនេះទៅឲ្យគណបក្សផ្សេងៗដែលបានចូលរួមការបោះឆ្នោតកាលពីឆ្នាំ២០១៣ហើយបើតាមសេណារីយោនោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអាចនឹងបានអាសន:សភាចំនួន៦៕

Babykuku.com October 7, 2017

លោក​មេធាវី ហុង គឹមសួន ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរក្រហម ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៦។ លោក​មេធាវី ហុង គឹមសួន ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរក្រហម ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៦។ លោក​មេធាវី ហុង គឹមសួន ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរក្រហម ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៦។ ក្រសួងមហាផ្ទៃ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល​ភ្លាមៗ ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ដើម្បី​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ក៏ប៉ុន្តែ​ក្រុម​អ្នកច្បាប់​លើក​ឡើង​ថា ក្រសួងមហាផ្ទៃ​គួរតែ​ពិចារណា​និង​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​សិន មុននឹង​ទទួលយក​បណ្ដឹង​របស់​គណបក្ស​ពីរ​ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​សភា ដែល​ប្ដឹង​សុំ​រំលាយ​គណបក្ស​ប្រឆាំង​ដូច្នេះ។ ក្រុម​អ្នកច្បាប់​ពន្យល់​ថា បណ្ដឹង​របស់​ក្រសួងមហាផ្ទៃ មិន​ត្រូវ​តាមច្បាប់ និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ ហើយ​ថាបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​មែន​នោះ ស្ថាប័ន​សភា​និង​រដ្ឋាភិបាល​ខ្លួនឯង​ក៏​រលាយ​ដែរ បើ​យោង​តាម​រដ្ឋធម្មនុញ្ញ។ មេធាវី ហុង គីមសួន ពន្យល់​ថា ការ​ដាក់​ពាក្យ​ប្ដឹង​របស់​ក្រសួងមហាផ្ទៃ​ទៅ​តុលាការ​កំពូល ដោយ​យោង​លើ​បណ្ដឹង​របស់​គណបក្ស​គ្មាន​សំឡេង​នៅ​ក្នុង​សភា សុំ​រំលាយ​គណបក្ស​សង្គ្រោះ ហើយ​ក្រសួងមហាផ្ទៃ ប្ដឹង​ទៅ​តុលាការ​កំពូល​នេះ បើ​តុលាការ​រំលាយ​គណបក្ស​នេះ​ចោល​គឺ សមាជិក​គណបក្ស​និង​អ្នកគាំទ្រ​ត្រូវ​ជាប់ទោស​ទាំងអស់។ ការ​លើកឡើង​របស់​ក្រុម​មេធាវី​ដូច្នេះ ធ្វើឡើង​ក្រោយពេល​មេធាវី​មួយ​ក្រុម​របស់​ក្រសួងមហាផ្ទៃ​ចំនួន​៥​នាក់ […]

Babykuku.com October 7, 2017

លោក ខឹម វាសនា ប្រធានគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យLDP បានសរសេរក្នុងFacebookផ្ទាល់របស់លោកកាលពីព្រឹកមិញទាក់ទងនិងបក្សCNRPមានខ្លឹមសារដូចខាងក្រោម: លោក ខឹម វាសនា : អ្វីដែលបក្សសង្គ្រោះជាតិបានទទួលនៅថ្ងៃនេះគឺជាលទ្ធផលនៃការសំរេចចិត្តចូលរដ្ឋសភានៃបក្សនេះក្រោយការបោះឆ្នោតឆ្នាំ២០១៣។​ នេះហើយជាលទ្ធផលនៃភាពងងឹតនៃក្រុមអ្នកដឹកនាំដ៏មហិមានៃមនុស្សផ្អើលតាមហ្វូងជិតពាក់កណ្តាលប្រទេស។នោះ។ ពួកគេមិន អាចមានសមត្ថភាពប្រមើលមើលលទ្ធផលនៃការសំរេចចិត្តរបស់ខ្លួនបានឡើយ​ ព្រោះគ្នាជាក្រុមមនុស្សល្ងង់ល្ងិត​ តែបានងារជាមនុស្សអស្ចារ្យ​ ជាទីសក្ការៈនៃក្រុមមនុស្សខ្វាក់ខួរទាំងឡាយ​។ពួកមនុស្សខ្វាក់ខួរទាំងឡាយលើកទូលក្រុមអ្នកដឹកនាំអត់កំណើតទាំងនោះ​ ទុកថា​ ជាព្រះជាម្ចាស់របស់ពួកគេ។មនុស្សអត់កំណើតទាំងឡាយ​ កាលណាធ្វើអ្វីខុសហើយ​ មិនដែលបន្ទោសខ្លួនឯងទេ​ រកនឹកលេសនេះលេសនោះដើម្បីដាក់កំហុសឬការទទួលខុសត្រូវទៅលើអ្នកផ្សេង​ទៅវិញ។ ព្រោះតែមិនព្រមទទួលថានោះជាកំហុសនៃការសំរេចចិត្ត របស់ខ្លួននេះហើយ​ ទើបមនុស្សប្រភេទនេះខុសហើយ​ ខុសទៀត​ ខុសមិនស្វាងហិនហោចគ្មានសេសសល់អ្វី​ ព្រោះតែការសំរេចចិត្តខុសរបស់ខ្លួនហើយ​ ខ្លួននោះនៅតែគ្មានកំហុសដដែល​ រហូតបានឈ្មោះថាជាជនអត់កំណើតទៅ។​ ហេតុអ្វីបានជាអត់កំណើតរលត់រលាយ​ ហិនហោចមិនស្វាង?​ គឺព្រោះថាមិនទទួលថាខ្លួនបានធ្វើកំហុសហ្នឹងឯង​ បន្ទោសតែគេ​ មិនព្រមបន្ទោសខ្លួនឯង​ ដូច្នេះបានអ្វីនឹងកែកំហុសទៅ?នេះគឺជាលក្ខណៈនៃជនអត់កំណើត។​ មនុស្សអត់កំណើតធុននេះ​នៅគ្រាន់បើល្មមទេ ដែលអត់កំណើតខ្លាំងលើសពួក ក្រុមអត់កំណើតទាំងនោះទៅទៀតនោះ​ គឺអ្នកដែលលើកទូលក្រុមមនុស្សអត់កំណើតទាំងនោះ​ ថាជាមនុស្សអស្ចារ្យជាទីសក្ការៈរបស់ខ្លួនទៅទៀតនោះ។​ នេះបានចំជាហៅថាមនុស្សអត់កំណើត​ លើមនុស្សអត់កំណើតអត់ព្រះឥន្ទណាមកជួយអោយមានកំណើត បានមែនទៅណា។​ ណ្ហើយជូនពរក្រុមមនុស្សអត់កំណើតទាំងនោះ​ អោយរស់ក្នុងសភាពអត់កំណើតរបស់ខ្លួនអោយបានសប្បាយរីករាយទៅចុះ៕