ក្តៅៗ

Babykuku.com January 17, 2018

នៅព្រឹកថ្ងៃទី១៧ មករា នេះមេធាវី​ការពារ​ក្តីអតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា អះអាង​ថា អ្នកស្រី​ពុំ​បាន​ដឹង​អំពី​ព័ត៌មាន​ដែល​ថា លោក​តំណាងរាស្ត្រ ម៉ៅ មុនីវណ្ណ បាន​ស្នើ​សុំ​តុលាការ​ដើម្បី​ជួប​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​មករា ខាង​មុខ​នេះ​ទេ។ ការ​បញ្ជាក់​របស់​អ្នកស្រី​មេធាវី ម៉េង សុភារី នេះ ធ្វើ​ឡើង​ក្រោយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន បាន​សរសេរ​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ និង​តំណាងរាស្ត្រ​មួយ​ចំនួន​ទៀត រួម​មាន លោក អ៊ូ ច័ន្ទរ័ត្ន លោក ជាម ចន្នី លោក កង គឹមហាក់ និង​អ្នកស្រី តែ ច័ន្ទមុនី  ព្រម​ទាំង​សហការី​ជា​ច្រើន​ទៀត ស្នើ​សុំ​ជួប​លោក កឹម សុខា ក្នុង​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋអាមេរិក នៅ​ចុង​ខែ​មករា​នេះ។   ​អ្នកស្រី ម៉េង […]

Babykuku.com January 17, 2018

បន្ទាប់ពីមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ប្រកាសថាខ្លួននឹងរៀបចំបើកគណបក្សថ្មីមួយដាក់ឈ្មោះថា«ចលនាសង្រ្គោះជាតិ» ភ្លាមៗនេះក្រសួងមហាផ្ទៃក៏រៀបចំវិធានរការណ៍ដើម្បីទប់ស្កាត់ចំពោះចលនាមួយនេះតែម្ដង ដោយលើកហេតុផលថា ក្រសួងមហាផ្ទៃបានសិក្សាឃើញថា ចលនាដែលពួកមេដឹកនាំអតីកបក្សសង្គ្រោះជាតិទាំនោះមិនស្របតាមច្បាប់របស់កម្ពុជានោះទេ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះថា ក្រសួងកំពិងពិនិត្យមើលផ្លូវច្បាប់ ចំពោះការបង្កើតចលនាសង្រ្គោះជាតិ។ សម្តេ​ចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «ខ្ញុំគិតថា អាហ្នឹងគាត់ប្រកាស​ ប៉ុន្តែសំខាន់យើងមើលទិដ្ឋភាពច្បាប់ វាត្រូវឬមិនត្រូវ បើវាមិនត្រូវទេមិនអាចធ្វើបានទេ។ បើមិនត្រូវច្បាប់ ចាត់វិធានការយ៉ាងម៉េចចាំបាច់សួរខ្ញុំ ច្បាប់នឹងចាត់វិធានការ»។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ និង លោកស្រី ជូឡុង សូមូរ៉ា បានប្រកាសបង្កើត ចលនាថ្មីមួយឈ្មោះ «ចលនាសង្រ្គោះជាតិ» ហើយអះអាងថា ចលនា​នេះ​ធ្វើឡើងដើម្បីលើកកម្ពស់ប្រជាធិបតេយ្យឡើងវិញ […]

Babykuku.com January 16, 2018

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​​ដឹង​ថាសម្ដេច ស ខេង បាន​ជួប​ប្រជុំ​ចង្អៀត ជាមួយ​ក្រុម​ជំនាញ​ផ្នែក​ច្បាប់​រួចហើយ​នៅ​ក្នុង​សប្តាហ៍​នេះ។ លោក ខៀវ សុភ័គ មិនបាន បញ្ជាក់​លំអិត​ពី​នៃ​លទ្ធផល​ជា​ដុំកំភួន​នៃ​កិច្ចប្រជុំ​នោះ​ឡើយ លោក​គ្រាន់តែ​បញ្ជាក់ យ៉ាង​ខ្លី​ថា ពេលនេះសម្ដេច ស ខេង កំពុង​ពិនិត្យ​សេចក្ដី​ព្រាង​ទាំងនោះ​យ៉ាង​យកចិត្តទុកដាក់ មុននឹង​បញ្ជូន​ទៅ​ឲ្យ​លោក ហ៊ុន សែន។   សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​១ ខែ​ធ្នូ កន្លង​ទៅ​បង្ហាញ​ថា ក្រុម​ការងារ​សិក្សា​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ​សិក្សា​អំពី​ជម្រើស​នានា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​ការ​ចាំបាច់ ស្រប​តាម​មាត្រា​១៥១​ថ្មី និង​មាត្រា​១៥៣​ថ្មី។ ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៀតលោក ខៀវ សុភ័គ បានឲ្យ​ដឹង​ថាគឺ​នឹងដាក់ទោស​ជន​ទាំងឡាយណា​ដែលជេរ​ប្រមាថ​ព្រះមហាក្សត្រ និង បើកផ្លូវ​ឲ្យ​សម្ដេច ហ៊ុន សែន អាច​តែង តាំង​មន្ត្រី​ថ្នាក់ រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​តាមរយៈ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​ពី​រដ្ឋសភា។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ មិនមែន​ជា​រឿង​ធ្វើ​ច្រើនដង​ទេ។ គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​រឿង​ចាំ​បាច់​ត្រូវតែ​ធ្វើ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ។ លោក សុខ ឥសាន បដិសេធ​ថា ការ​ធ្វើ​ច្បាប់​នេះ​មិនមែន​សំដៅ​ដាក់ទោស​បុគ្គល​មួយ​ក្រុម​ណា​នោះ​ទេ […]

Babykuku.com January 16, 2018

បន្ទាប់ពីគណបក្សប្រឆាំដ៏ធំនៅកម្ពុជាគឺគណបក្សសង្គ្រោះជាតិCNRPត្រូវបានតុលាការកំពូលរបស់កម្ពុជា សម្រេចរំលាយចោលកាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៧ កន្លងទៅនេះ អតីតតំណាងរាស្ត្រ និងសកម្មជនទាំងអស់របស់គណបក្សមួយនោះ បានខិតខំស្វែងរកដំណោះស្រាយយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំងការពឹងសហគមន៍អន្តរជាតិឲ្យជួយដោះស្រាយផងដែរ​ ក៏ប៉ុន្តែមិនទទួលបានលទ្ធផលល្អនោះទេ។ មកទល់ពេលនេះអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិជាង៣លាននាក់ កំពុងតែទង្ទឹងរង់ចាំមើលថាតើ អតីតថ្នាក់ដឹកនាំរបស់ខ្លួនទាំងនោះអាចរកដំណោះស្រាយ ដើម្បីឲ្យពួកគេមានសង្ឃឹមបន្តដំណើរនយោបាយដើម្បីប្រឆាំង និងគណបក្សកាន់អំណាចដែលដឹកនាំដោយសម្ដេច ហ៊ុន សែនណដែរឬទេ? គិតមកដល់ពេលនេះអស់រយៈពេលជិត៣ខែទៅហើយ អតីតថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិទាំងអស់ មិនទាល់មានព័ត៌មានល្អណាមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួននោះទេ។ ប៉ុន្តែកាលពីព្រឹកម្សិលមិញថ្ងៃទី១៥ មករា ២០១៨ នេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងជាមេដឹកនាំប្រឆាំដ៏មានប្រជាប្រិយផងនោះបាន សម្ភាសជាមួយវិទ្យុអាស៊ីសេរីRFAថាលោកនឹងគ្រោងបង្កើតគណបក្សថ្មីមួយ ដោយដាក់ឈ្មោះថា គណបក្សចលនាសង្គ្រោះជាតិ ឲ្យបានមុនការបោះឆ្នោតថ្នាក់ជាតិ២០១៨ ខាងមុខនេះ។ ចំពោះអតីតថ្នាក់ដឹកនាំទាំងនោះក៏មិនទាន់ប្រាកដ១០០%ដែរថា ពួកគេអាចនឹងបង្កើតគណបក្សថ្មីបានដោយសារតែអ្នកដែលមានសមត្ថភាពទាំងអស់គឺកំពុង ស្ថិតក្នុងរង្វង់ច្បាប់មួយដែលមិនអនុញ្ញាតឲ្យពួកគេធ្វើនយោបាយរយៈពេល៥ឆ្នាំ ប៉ុន្តែដំណើរការបែបណាទៀតនោះយើងនឹងដឹកនាពេលឆាប់ៗខាងមុខនេះមិនខាន៕

Babykuku.com January 14, 2018

ផ្ទុះអាវុធមួយប្រាវធ្វើឲ្យក្រុមសកម្មប្រយុទ្ធ​ប្រមាណ ២៦នាក់ បានស្លាប់បាត់​បង់ជីវិត និង ១៦នាក់ទៀតរង​របួសនៅក្នុង​ប្រតិបត្តិការយ៉ាងក្តៅគគុក ធ្វើឡើងដោយ​យោធា​អាហ្វហ្គានីស្ថាន នៅទូទាំង​ប្រទេស​តែម្តងក្នុង​រយៈពេល ២៤ម៉ោង ចុង​ក្រោយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។   ក្រសួងការពារជាតិ​​អាហ្វហ្គានីស្ថាន បានបញ្ជាក់នៅ​ថ្ងៃសៅរ៍នេះ​ទៀតថា «កងកម្លាំងចំរុះ​នៃប្រទេស​​អាហ្វហ្គានីស្ថាន បានបើកការវាយ​ប្រហារ​ទូទាំងប្រទេស និងសម្លាប់ពួក​​សកម្មប្រយុទ្ធ ២៦នាក់, បង្ករបួស ១៦នាក់ និងចាប់ខ្លួនពួកគេ ០៣នាក់ ថែមទៀត។ ក្នុងចំណោមអ្នក​ស្លាប់ទាំងអស់ គឺមាន ១៣នាក់ ជាសមាជិក ISIS»។ បន្ថែមពី​នេះ​ទៀត អាវុធយុទ្ធភណ្ឌ និងគ្រាប់បែកជាច្រើនប្រភេទ ក៏ត្រូវបានកងកម្លាំងអាហ្វហ្គានីស្ថានរឹបអូស​​ផងដែរ។ គួរបញ្ជាក់ថា ជារឿយៗកងកម្លាំង​ការពារសន្តិសុខ​អាហ្វហ្គានីស្ថាន តែងតែ​សហការ​ជាមួយកង​កម្លាំង​អង្គការ NATO និង​សហរដ្ឋអាមេរិក នៅក្នុងការ​ចេញប្រតិបត្តិការ​បោសសម្អាត ក្រុមសកម្មប្រយុទ្ធ​ជនជាតិភាគតិច ជាពិសេស​ក្រុមភេរវករ ISIS ដែលបាន​ប្រកាសរួចជាស្រេច​ហើយកាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ ថា​ពួកគេបានកំពុងសំឡឹង​រកមើលទីតាំង​ណាមួយ​នៅក្នុងទឹកដី​អាហ្វហ្គានីស្ថាន ដើម្បីធ្វើជាមូលដ្ឋានរឹងមាំថ្មី ខណៈដែលទីតាំង​ឈរជើងនៅអ៊ីរ៉ាក់​ត្រូវបាន​កម្ទេចខ្ចាត់ខ្ចាយ និងនៅស៊ីរី​កំពុងចុះថមថយ​ខ្លាំង៕ ប្រភពពីFresh News

Babykuku.com January 12, 2018

(១២-មករា-២០១៨) គ្រប់បណ្ដាញសារព័ត៌មានក្នុងប្រទេសកូរ៉េខាងត្បួងពេលនេះកំពុងតែចុះផ្សាយជាច្រើនពីលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជែអ៊ីន ដែលបានហក់ឡើង​ភ្លែតនា​សប្តាហ៍នេះ ​បន្ទាប់ពី​​​កិច្ចពិភាក្សា​ជាន់ខ្ពស់ជាមួយប្រទេស​កូរ៉េខាងជើង បានកើតមាន​ឡើងវិញ​ក្រោយពេលជិត០២ឆ្នាំ ដែលវាគឺជាក្តី​សង្ឃឹមក្នុង​ការបន្ធូរ​បន្ថយ​ភាពតានតឹង​រវាងចំណងទាក់​ទង​អន្តរកូរ៉េ។ នេះបើ​តាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​សុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។ យោងតាម​ការស្ទង់មតិ Gallup Korea ដែលចេញ​ផ្សាយនា​ថ្ងៃសុក្រនេះ កម្រិតគាំទ្រ​ទៅលើ​លោក មូន បានកើនឡើង​ដល់ ៧៣ភាគ​រយ។ ការទទួលបាន​កម្រិតគាំទ្រខ្លាំង​ជាងមុនបែបនេះ សម្រាប់​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង បានកើតមាន​បន្ទាប់ពីទីក្រុង​សេអ៊ូល និងទីក្រុង​ព្យុងយ៉ាង បានបើកកិច្ច​ពិភាក្សាជាន់ខ្ពស់​ជាលើកដំបូង ក្នុងរយៈពេលប្រមាណ ០២ឆ្នាំ​កន្លងទៅ​ កាលពីថ្ងៃអង្គារ​​សប្តាហ៍​នេះ ហើយថែម​ទាំងបាន​ព្រមព្រៀងគ្នា រៀបចំកិច្ចសន្ទនា​​ដាច់ដោយ​ឡែកមួយ​ផ្សេងទៀត ដើម្បីកាត់បន្ថយ​​ភាព​តាន​តឹង​​ផ្នែក​យោ​ធា នៅឧបទ្វីប​កូរ៉េទៀតផង។ ប្រភពពីFresh News គួរជម្រាបថា នាឱកាសនោះ ក្រុមមន្រ្តីតំណាង​កូរ៉េខាងជើង ក៏បានយល់ព្រម​បញ្ជូនគណៈប្រតិភូ​ជាន់ខ្ពស់ រួមនឹងក្រុម​អត្តពលិក ឲ្យមកចូលរួម​​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងារ ដែលមានកូរ៉េខាងត្បូង​ជាម្ចាស់ផ្ទះ ចាប់ពីខែកុម្ភៈដល់​ខែមីនា​ផងដែរ៕  

Babykuku.com January 12, 2018

កាលពីព្រឹកថ្ងៃទី១១ ខែមករា ម្សិលមិញនេះ មេធាវី​ការពារ​ក្ដី​របស់​លោក សម រង្ស៊ី គឺ​លោក សំ សុខគង់ មាន​ប្រសាសន៍​ថា ដោយសារ​លោក សម រង្ស៊ី កំពុង​មាន​បេសកកម្ម​នៅ​ប្រទេស​បារាំង ដូច្នេះ​កូនក្ដី​របស់​លោក​បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​លោក​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ជំនួស ប៉ុន្តែ​តុលាការ​មិន​ទទួល​យក​ការ​សុំ​ផ្ទេរ​សិទ្ធិ​ឲ្យ​មេធាវី​នេះ​ទេ ព្រោះ​ថា ជា​រឿង​ព្រហ្មទណ្ឌ។ លោក​បន្ត​ថា មេធាវី​ដើម​បណ្ដឹង​មាន​តែ​វីដេអូ​ឃ្លីប (Video clip) ដែល​យក​ចេញ​ពី​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ​តាម​បណ្ដាញ​សង្គម និង​គ្មាន​ភស្តុតាង​អ្វី​ជា​ដុំ​កំភួន​ក្នុង​ការ​ដាក់​បន្ទុក​មក​លើ​កូន​ក្ដី​របស់​លោក​នោះ​ទេ។ លោក សំ សុគង់ ថ្លែង​ថា ​តុលាការ​គួរ​ពិចារណា​លើ​បណ្ដឹង​បែប​នេះ៖ «ក្រុម​មេធាវី​ការពារ​ឲ្យ​ឯកឧត្ដម សម រង្ស៊ី នេះ ក៏​ស្នើ​សុំ​ទៅ​តុលាការ​ថត (Copy) សំណុំ​រឿង​ដើម្បី​សិក្សា និង​រក​ភស្តុតាង​ដោះ​បន្ទុក​វិញ​នៅ​ពេល​អនាគត»។ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ចេញ​ដីកាកោះ​អញ្ជើញ​លោក សម រង្ស៊ី ក្នុង​ឋានៈ​ជា​ជនសង្ស័យ​ឲ្យ​ចូល​បំភ្លឺ​នៅ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​តាម​បណ្ដឹង​របស់​មេធាវី​ឈ្មោះ […]

Babykuku.com January 10, 2018

សូមស្ដាប់ការរៀបរាប់របស់ប្អូនប្រុស អឿន ចំណាន ដែលជាមន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា និយាយអំពីដើមហេតុដែលលោក សៅ បញ្ញា មន្រ្តីប៉ូលីសពាក់ស័ក្តិ៤ខឹងលើរូបប្អូនរហូតឈានដល់ការប្ើរអំពើរហិង្សារមកលើខ្លួន៕ តើស្ដាប់ទាំងអសគ្នា៖    

Babykuku.com January 10, 2018

ចំពោះករណីលោកស័ក្តិ៤បានប្រើអំពើរហិង្សាយ៉ាងព្រៃផ្សៃលើមន្ត្រីចរាចរណ៍ឈ្មោះ អឿន ចំណាន លោក ហ៊ុន ជា បានប្រតិកម្មយ៉ាងខ្លាំងចំពោះជនល្មើសឈ្មោះ សៅ បញ្ញា ដោយសរសេរក្នុងគណនីផ្ទាល់របស់លោកថា៖ អាប៉ាកាច់មុខចឹងសោះផ្ទះមានមិនដេកទេ ទៅចង់ដេកក្នុងគុនវិញ មិននៅចាំចូលឆ្នាំសិនទេ មុខចិនសោះ អត់ឆ្លាត ហាហាហាហ ជូនពរដេកគុកបានយូៗ។ ជាងនេះទៅទៀតលោក ហ៊ុន ជា បាន ផ្ដល់ថវិកាដល់មន្ត្រីចរាចរណ៍ដែលជាជនរងគ្រោះនោះចំនួន១លានរៀលថែមទៀតផង។ សូមបញ្ជាក់ថា លោក សៅ បញ្ញា ដែលជាជនល្មើសនៅពេលនេះត្រូវបានប៉ូលីសឃាត់ខ្លួននឹងបញ្ជូននគរបាល​ស័ក្តិ៤ ដែលលើកជើង​ធាក់​មន្ដ្រី​ចរាចរណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ទៅដល់​តុលាការ​ហើយ យើងរងចាំមើល ក្រោយតុលាការសាកសួរចប់ តើគាត់ជាប់ឃុំឃាំងដែរទេ ? នៅរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះសមត្ថកិច្ចនគរបាល​ក្រុង បានបញ្ជូននគរបាល​ស័ក្តិ៤ ទៅដល់តុលាការក្រុងភ្នំពេញហើយ។   យោងតាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន គឺ​ដាច់ខាត​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់ គ្មាន​ការលើកលែង​នោះឡើយ។ បន្ទាប់ពី​វីដេអូ​នៃ​ការប្រើ​អំពើហិង្សា​ទៅលើ​មន្ដ្រី​ចរាចរណ៍​ជាប់កិច្ចសន្យា​រួចមក លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ ស្រាវជ្រាវ​ហើយ ឈានទៅដល់​ការឃាត់ខ្លួន មន្ដ្រីនគរបាល​រូបនេះ ឈ្មោះ សៅ បញ្ញា […]

Babykuku.com January 10, 2018

លោក សំ សុ​គង់ មេធាវី​មួយរូប​របស់លោក កឹម សុខា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រុម​មេធាវី បាន​ពិភាក្សាគ្នា​ម្តង​រួចហើយ​កាលពីពេល​ថ្មីៗ​នេះ ទាក់ទង​នឹង​ការរៀបចំ​សំណើសុំ​នៅក្រៅ​ឃុំ​។ លោក បន្តថា យ៉ាងយូរ​នៅ​ថ្ងៃស្អែក​ឬ​ថ្ងៃ​ខានស្អែក ក្រុម​មេធាវី នឹង​ជួបពិភាក្សា​ម្តងទៀត ដើម្បី​សម្រេច​រួមគ្នា​ជា​ផ្លូវការ ហើយ​បន្ទាប់មក​នឹងដាក់​សំណើ​នេះ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តែម្តង​។ លោក​មេធាវី យល់ថា សាលាដំបូង​រាជធានី​ភ្នំពេញ គួរតែ​ឲ្យ​លោក កឹម សុខា រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដើម្បី​ជួបជុំ​គ្រួសារ និង​អាចធ្វើ​កិច្ចការ​ផ្សេងៗ​សម្រាប់​ប្រទេសជាតិ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ឲ្យ​គាត់​នៅក្រៅ​ឃុំ​សិន​ទៅ ដល់ពេល​ត្រូវ​ហៅ​គាត់​ចូល​តុលាការ ក៏​ហៅ​ទៅ​»​។ ​​ក្រោយ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់​លោក កឹម សុខា យកទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នា​ខេត្ត​ត្បូងឃ្មុំ កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃ​៣ ខែកញ្ញា ឆ្នាំ​២0១៧ ក្រោម​ការសង្ស័យថា​បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុង​គោលបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ក្រុម​មេធាវី ក៏បាន​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ និង​ឈានដល់​តុលាការ​កំពូល ដើម្បី​សុំ​ជំទាស់​។ ប៉ុន្តែ​តុលាការ​ជាន់ខ្ពស់​ទាំងពី​រ​នេះ សុទ្ធតែ​យល់ស្រប​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចាត់ទុក​ការឃុំខ្លួន​លោក កឹម សុខា ថា​ត្រឹមត្រូវ​តាម​នីតិវិធី​។ ​បច្ចុប្បន្ន សំណុំរឿង​របស់លោក កឹម […]