Babykuku.com January 18, 2018

កាលពីថ្ងៃ១៧ មករា ឆ្នាំ២០១៨ ម្សិលមិញ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថាលោកមានការ​ ​ព្រួយ​បារម្ភយ៉ាងខ្លាំង ដែល​អាជ្ញាធរ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ជនបរទេស​ធំធេង​ពេក ក្នុង​ការ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា។

លទ្ធផល​រូបភាព​សម្រាប់ ផ្ទះយួន

 

លោកបន្តទៀតថា «យើង​មិន​គួរ​ណា​មាន​សុពលភាព​ផ្ដល់​ជូន​ដល់​ជនបរទេស​ជា​អចិន្ត្រៃយ៍ ឬ​ជាប់​រហូត​អញ្ចឹង​នោះ​ទេ ព្រោះ​វា​អាច ឲ្យ​កើតមាន​បញ្ហា វា​គួរតែ​មានការ​កំណត់ពេល​វេលា ឧទាហរណ៍ ថា ៣ ឆ្នាំ ឬក៏​៥ ឆ្នាំ អី​ជាដើម សម្រាប់​យើង​វា​គួរតែ​ជា​ការ​ពិនិត្យមើល​ជា​លក្ខណៈសម្បត្តិ​ជនបរទេស​នេះ​ដែរ កុំ​ឲ្យ​ពួកវា អាច​អសកម្ម ឬក៏​មានរឿង​ផ្ដេសផ្ដាស រឿង​ទី​២​យើង​ទប់ស្កាត់ ចង់​ឃើញ​ជនបរទេស​នៅ​កម្ពុជា​នឹង​បំពេញ​កាតព្វកិច្ច​ឲ្យ​បាន​ម៉ត់ចត់»។

 

រូបភាពពាក់ព័ន្ធ

ចំពោះករណីដែលមាន ប័ណ្ណ​លឿង បរទេស​ស្នាក់នៅ ៦២២ប័ណ្ណ​លឿង​សម្រាប់​ជន​បរទេស​ស្នាក់នៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​កម្ពុជា។ Photo Facebook Photo Facebook ប័ណ្ណ​ពណ៌​លឿង មាន​ទំហំ​ប៉ុន​អត្តសញ្ញាណប័ណ្ណ មាន​រចនា​បទ​ប្រហាក់ប្រហែល​គ្នា និង​មាន​ត្រា​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​អាជ្ញាធរ​ធ្វើឡើង​សម្រាប់​ផ្ដល់​ឲ្យ​ជនបរទេស ឬ​ជន​អន្តោប្រវេសន្ត ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ថ្វី​ត្បិត​វា​គ្រាន់តែ​ជា​ប័ណ្ណ​ស្នាក់នៅ ប៉ុន្តែ ប័ណ្ណ​នេះ អាច​ប្រើប្រាស់ និង​ស្នាក់នៅ​កម្ពុជា ជា​អចិន្ត្រៃយ៍ គឺ​មាន​សិទ្ធិ​រស់នៅ​កម្ពុជា​រហូត និង​កាន់​រហូត​មិន​មាន​ផុត​កំណត់ នៃ​សុពលភាព​ប្រើប្រាស់​ទេ។

លទ្ធផល​រូបភាព​សម្រាប់ យួន ១៩៧៩

អ្នកលែង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែលបានShare​ចែកចាយ​បន្ត​គ្នា និង​ខ្លះ​ឆ្ងល់​ថា អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិតឆ្លងដែន សម្រាប់​ជនជាតិ​ខ្មែរ មាន​សុពលភាព​ត្រឹម​១០​ឆ្នាំ ត្រូវ​ផុត​កំណត់​ប្រើប្រាស់។ ប៉ុន្តែ សម្រាប់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​វិញ មាន​សុពល​ភាពជា​រៀង​រហូត តើ​មួយ​ណា​មានតម្លៃ​ជាង? តើ​មួយ​ណា មាន​សិទ្ធិ​ធំ​ជាង​? តើ​ជនបរទេស ឬ​ជនជាតិ​ខ្មែរ​មាន​សិទ្ធិ​ជាង?

 

លទ្ធផល​រូបភាព​សម្រាប់ យួន ១៩៧៩

ជនបរទេស ដែល​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចង់​សំដៅ គឺ​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម ដែល​គេ​សង្កេត​ឃើញ​មាន​កាន់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​នេះ និង​រស់នៅ​យ៉ាង​អនាធិបតេយ្យ​ពាសពេញ​ប្រទេស​កម្ពុជា៕ ប្រភពពីRFA

លទ្ធផល​រូបភាព​សម្រាប់ យួន ១៩៧៩

រូបភាពពាក់ព័ន្ធ

Leave a comment.

Your email address will not be published. Required fields are marked*