Babykuku.com January 24, 2018

ញាក់សាច់!! ថ្មីៗនេះសារព័ត៌មានក្នុងស្រុកថៃបានចុះផ្សាយឲ្យភ្ញៀវទេសចរណ៍ដឹងថា (បើអ្នកចង់សុខសប្បាយសូមកុំទៅលេង៣ខេត្តនេះអី) ចាប់តាំងពីប្រទេសថៃជួបវិបត្តិនយោបាយរវាងពួកជ្រុលនិយមភាគខាងត្បួង (ក្រុមឧទ្ទាមឥស្លាម)  និងរដ្ឋាភិបាលក្រុងបាងកករមក អំពើរហិង្សា ការបំផ្ទុះគ្រាប់បែក ចេះតែកើតមានជាបន្តបន្ទាប់មិនចេះចប់មិនចេះហើយ។

ដើម្បីរក្សាសន្តិសុខដល់ភ្ញៀវទេសចរណ៍ដែលនៅក្នុងប្រទេសថៃ រដ្ឋាភិបាលថៃបានចេញសេចក្ដីប្រកាសជាសាធារណៈមួយថា ៖ បើអ្នកចង់សុខសប្បាយក្នុងការដំណើរកំសាន្តរបស់អ្នកសូមកុំទៅខេត្តចំនួន៣នេះមាន ខេត្ត យ៉ាឡា ខេត្ត ណារ៉ាធីវ៉ាត់ និងខេត្ត ប៉ាតតានី។ ជាងនេះទៀតសួងការបរទេសថៃ បានបន្ថែមទៀតថាទីក្រុងបាងកកផ្ទាល់ ក៏ដូចជាបណ្ដាខេត្តដែលមានទេសចរច្រើនផ្សេងទៀតក៏ត្រូវមានការប្រុងប្រយ័ត្នដែរ ត្បិតអីក្រុមភេវករកំពុងតែធ្វើទុក្ខខ្លាំងក្នុងប្រទេសថៃ។

គួររំលឹកផងថាពួកជ្រុលនិយមភាគខាងត្បួង(ក្រុមឧទ្ទាមឥស្លាម) ដែលតែងតែកើតមាននៅភាគខាងត្បូងប្រទេសថៃបានសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន តួយ៉ាងដូចជាការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកកាលពីឆ្នាំមុនជាដើម។ ដោយគិតចាប់ពីឆ្នាំ២០០៤មក ការវាយប្រហាររបស់ក្រុមឥស្លាមបានសម្លាប់ជាង៤ពាន់នាក់ហើយ៕

លទ្ធផល​រូបភាព​សម្រាប់ ថៃភាគខាងត្បួង

លទ្ធផល​រូបភាព​សម្រាប់ បំផ្ទុះគ្រាប់បែកនៅថៃ

Content image - Phnom Penh Post

លទ្ធផល​រូបភាព​សម្រាប់ ក្រុមឧទ្ទាមឥស្លាមថៃ

លទ្ធផល​រូបភាព​សម្រាប់ បំផ្ទុះគ្រាប់បែកនៅថៃ

Leave a comment.

Your email address will not be published. Required fields are marked*