Babykuku.com January 30, 2018

លទ្ធផល​រូបភាព​សម្រាប់ សឺន ស៊ូបែរ្តិ៍

កាលពីព្រឹកថ្ងៃទី២៨ មករា កន្លងទៅ លោក សឺន ស៊ូបែរ្តិ៍ ដែលត្រូវជាប្រធានគណបក្សសិទ្ធិមនុស្ស បានសម្រេចប្រកាសរំលាយចោលគណបក្សរបស់ខ្លួនភ្លាម នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ ជាមួយគ្នានោះដែរកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា បានបង្ហាញសារចំនួន៣ចំណុច ដែលគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណបក្សសិទ្ធិមនុស្ស​ បានសម្រេចរំលាយ​គណបក្សនេះចោល។

លទ្ធផល​រូបភាព​សម្រាប់ សឺន ស៊ូបែរ្តិ៍

១/ ដើម្បីបញ្ជាក់ពីជំហរនៃការរួបរួមមិនមានការបែកបាក់របស់អ្នកប្រជាធិបតេយ្យ​ និងអ្នកជាតិនិយម។

២/​ មិនធ្វើតាម​ សេណារីយ៉ូ ដែលគេឱ្យយើងលេងល្បែង ក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ ហើយគេឱ្យយើងចែកចានចែកឆ្នាំងទៅនៅផ្ទះចាស់រៀងៗខ្លួននោះទេ​។

៣/ គោរពឆន្ទ:របស់ប្រជាពលរដ្ឋ​ និងម្ចាស់ឆ្នោតជាង​ ៣លាននាក់ដោយនៅជាមួយគណបក្សសង្រ្គោះជាតិ​។

រូបភាពពាក់ព័ន្ធ

លោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ បានផ្ញើលិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពីការរំលាយចោល គណបក្សសិទ្ធិមនុស្សចោល។

លទ្ធផល​រូបភាព​សម្រាប់ កឹម មនោវិទ្យា

ការប្រកាសរំលាយបក្សសិទ្ធិមនុស្សរបស់ក្រុមកឹម សុខា គឺជាការដាក់សម្ពាធទៅក្រុម សម រង្ស៊ី ដើម្បីបង្ហាញភាពស្មោះត្រង់ថា ការបង្កើតចលនាឧទ្ទាមសង្គ្រោះជាតិ គឺមិនមែនដើម្បីដណ្តើមអំណាចឡើយ ហើយបើ សម រង្ស៊ី និងគូកនគាត់ពិតជាស្មោះត្រង់មែន គឺត្រូវតែ រំលាយបក្សភ្លើងទៀនចោលដែរ និងមកជ្រកក្រោមស្លាកខ្មោចបក្សសង្គ្រោះជាតិរួមគ្នា៕

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ កឹម មនោវិទ្យា

លទ្ធផល​រូបភាព​សម្រាប់ កឹម មនោវិទ្យា

លទ្ធផល​រូបភាព​សម្រាប់ កឹម មនោវិទ្យា

លទ្ធផល​រូបភាព​សម្រាប់ កឹម មនោវិទ្យា

Leave a comment.

Your email address will not be published. Required fields are marked*