Babykuku.com January 30, 2018

លោក សឺន ជុំជួន នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រក​ឃើញ​ថា ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍​វៀតណាម និង​ឡាវ ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាប់​បាន​ជាង​២​ម៉ឺន​នាក់ ក្នុង​រយៈពេល​២​ខែ (​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨) មក​នេះ មាន​ជនជាតិ​ខ្មែរ​ក្រោម​ដែរ ប៉ុន្តែ លោក​មិនទាន់​អាច​កំណត់​តួលេខ​ជាក់លាក់ ថា មាន​ខ្មែរ​ក្រោម​ប៉ុន្មាន​នោះ​ទេ។

លទ្ធផល​រូបភាព​សម្រាប់ khmer vietnam

សមត្ថកិច្ច ដែល​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ហ្នឹង គួរ​ពិចារណា​ឲ្យ​បាន​ច្បាស់ ហើយ​គួរ​បែងចែក​ឲ្យ​បាន​ច្បាស់ ថា​តើន​រណា​ជា​ខ្មែរ នរណា​ជា​វៀតណាម គួរ​ស្គាល់​អត្តសញ្ញាណ​ឲ្យ​ច្បាស់​មិនមែន​ប្រព្រឹត្តិ (ចាប់ដក​ឯកសារ) ទៅ ហើយ​មាន​ប៉ះ​មក​លើ​សាច់ឈាម​ខ្លួនឯង​ហ្នឹង វា​ជា​កំហុស​មួយ​ធ្ងន់​ណាស់ ដែល​យើង​ក្នុងនាម​ជា​ខ្មែរ ដែល​យើង​មិនបាន​ស្គាល់​ជាតិ​សាសន៍​ខ្លួនឯង ឈាមជ័រ​ខ្លួនឯង»។

លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផែនការ​ស្ដី​ពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។

កាលពី​ថ្ងៃ​ទី​២៣ មករា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា រយៈពេល​២​ខែ ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ ប៉ូលិស​អន្តោប្រវេសន៍​បាន​ចុះ​ដកហូត​ឯកសារ​រដ្ឋបាល​ពី​ជនបរទេស បាន​ចំនួន​ជាង ២​ម៉ឺន (២១.១៦៧) នាក់ ពី​ជនជាតិ​វៀតណាម និង​ឡាវ៕ ប្រភពពីRFA Khmer

លទ្ធផល​រូបភាព​សម្រាប់ khmer police

រូបភាពពាក់ព័ន្ធ

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ vietnam water house khmer

រូបភាពពាក់ព័ន្ធ

រូបភាពពាក់ព័ន្ធ

Leave a comment.

Your email address will not be published. Required fields are marked*