Babykuku.com January 31, 2018

​បន្ទាប់​ពី​លោក ឈាង វុន សរសេរ​នៅ​លើ​ហ្វេសប៊ុក របស់​លោក​ថា លោក​ឃើញ​អ្នក​ប្រកាស​គាំទ្រ​ចលនា​ឧទ្ទាម​ចេញចូល​ហាង​លក់​នំ​បញ្ចុក​របស់​កញ្ញា រ៉ូហ៊្សេត ជួយ​ជូត​ឥដ្ឋ​ការ៉ូ ជូត​តុ និង​បម្រើ​ភ្ញៀវ។ លោក​អះអាង​ថា ប្រសិនបើ​ទី​នោះ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ប្រមូល​ផ្ដុំ​រងើកភ្លើង​មែន នោះ​វា​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់ រ៉ូហ្ស៊េត ហើយ​មិន​អាច​អត់​អោន​បាន​ឡើយ។

លទ្ធផល​រូបភាព​សម្រាប់ ឈាងវុន

អតីត​ចៅ​សង្កាត់​អូរចារ ស្រុក​សង្កែ ខេត្ត​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត សម្ដែង​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពី​មាន​ការ​គំរាម​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​ចោទ​ថា ទីតាំង​ហាង​នំ​បញ្ចុក​របស់​កញ្ញា អាច​ជា​ទីតាំង​គាំទ្រ​ចលនា​ក្រុម​ឧទ្ទាម​នោះ។

លទ្ធផល​រូបភាព​សម្រាប់ ឈាងវុន

​គួររំលឹកដែរថាកាលពីថ្ងៃ២៨ មករា កន្លងទៅលោក ឈាង វុន បានចោទប្រកាន់លើស៊ិន ចាន់ពៅរ៉ូហ៊្សេត ថាកន្លែងដែលនាងបើកមុខរបរ(ហាងលក់នំបញ្ចុក)នោះគឺជាកន្លែងដែលប្រមូលផ្ដុំពួកឧទ្ទាមចលនាសង្គ្រោះជាតិ ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាចរូបនេះបាន អះអាងបន្ថែម​ថា៖ លោក​នៅ​មាន​រូបភាព​ជា​ច្រើន​ទៀត​របស់​អ្នក​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​សង្គ្រោះ​ជាតិ​ឧទ្ទាម ដែល​លោក​អាច​នឹង​បង្ហាញ​បាន​នៅ​ពេល​ខាង​មុខ។

លទ្ធផល​រូបភាព​សម្រាប់ ឈាងវុន

​ទោះ​ជា​យ៉ាង​ណា​ក្ដី កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចង់​ឲ្យ​លោក ឈាង វុន ឈប់​មក​រំខាន​ការ​រក​ស៊ី​នេះ​បន្ត​ទៀត ដោយសារ​កញ្ញា​គ្រាន់តែ​ជា​អ្នក​លក់​ដូរ​ម្នាក់​ប៉ុណ្ណោះ។ កញ្ញា​ក៏​មិន​ចង់​រត់​ទៅ​ណា​ចោល​ម្ដាយ​របស់​កញ្ញា​ដែល​មាន​វ័យ​ជាង ៧០​ឆ្នាំ​នោះ​ដែរ៕​

លទ្ធផល​រូបភាព​សម្រាប់ ឈាងវុន

រូបថតរបស់ Sin Rozeth។

រូបថតរបស់ Sin Rozeth។

រូបថតរបស់ Sin Rozeth។

រូបថតរបស់ Sin Rozeth។

រូបថតរបស់ Sin Rozeth។

រូបថតរបស់ Sin Rozeth។

Leave a comment.

Your email address will not be published. Required fields are marked*