Babykuku.com February 1, 2018

ខេត្តមណ្ឌលគិរី៖ មន្រ្តីយោធាការពារព្រំដែនឈ្មោះ កើត វេហា ហៅ ឆៃ ដែលពាក់ព័ន្ធការបាញ់សម្លាប់មន្រ្តីអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS នៅស្រុកអូររាំង ត្រូវបានចាប់ខ្លួនបានហើយកាលពីយប់មិញ ថ្ងៃទី៣១មករា បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវនិងកំពុងសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តទៀត។ ចំណែក ជនដៃដល់ម្នាក់ទៀតឈ្មោះ ផល ពេញ នាយនគរបាលប៉ុស្តិ៍អូរលែ កំពុងរត់គេចខ្លួន នៅឡើយទេ។

ជនដៃដល់ និងពាក់ព័ន្ធនៃការបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា មាននាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ។

តាមសេចក្តីរាយាករណ៏បន្ថែមបានឲ្យដឹងថា ឈ្មោះកើត វេហា បានចូលខ្លួនសារភាពកាលពីយប់ថ្ងៃទី៣១មករា  នៅ  ចំពោះមុខនគរបាលថាខ្លួនមិនមែនជាអ្នកដៃដល់នោះទេ អ្នកដែលលើកដៃបាញ់ប្រហារសម្លាប់អ្នកកាពារធម្មជាតិ០៣នាក់នោះ គឺឈ្មោះផល ពេញ ជាប្រធានច្រករបៀកអូររលែតែម្នាក់ប៉ុណ្ណោះ។ ឈ្មោះកើតវេហា គ្រាន់តែជាគ្នីគ្នាដែលឈ្មោះផលពេញហៅទៅជាមួយ។ ចំណែក ឈ្មោះផល ពេញ កំពុងតែរត់គេចខ្លួន ដោយសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ផងដែរ។

ប្រភពដោយឡែកមួយទៀតបានបង្ហើបឲ្យដឹងថា មុនកើតហេតុមន្ត្រីចំរុះ បានចុះល្បាតព្រៃ ស្រាប់ដល់ចំណុចភូមិសាស្រ្តមានឃាត់រណាយន្ត របស់ជនជាតិ វៀតណាមដែលលួចចូលមកអារឈើរបស់ខ្មែរ ក្រោយចាប់យករណារលើកដាក់លើម៉ូតូ ស្រាប់តែវៀតណាមនោះបានទូរសព្ទ័ ប្រាប់គួកនរបស់វាឲ្យចាំពួនស្ទាក់បាញ់ប្រហារ តែម្តង តែទោះបីជាយ៉ាងណាខាងលើនេះជា ប្រភពព័ត៌មានតែប៉ុណ្ណោះការពិតយ៉ាងណា សមត្ថកិច្ចកំពុង ចុះស្រាវជ្រាវ ៕

Image may contain: 6 people

Image may contain: 1 person, standing

Leave a comment.

Your email address will not be published. Required fields are marked*