Babykuku.com February 1, 2018

នៅវេលាម៉ោង១១៖២៥នាទីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សវនាការសាលាឧទ្ធរណ៍លើសំណុំរឿងជនត្រូវចោទ កឹម សុខា លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ត្រូវបានបញ្ចប់ សាលាឧទ្ធរណ៍សម្រេចបន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ដដែល​។

រូបភាពពាក់ព័ន្ធ

លោក​មេធាវី​ ជូង​ ជូងី​ ថ្លែង​ថា​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ មិន​ព្រម​ដោះលែង​លោក​ កឹម​ សុខា​ ទេ​ ពោល​គឺ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដដែល​ ។ រង់ចាំ​តុលាការ​បន្ត​នីតិវិធី។ ជនត្រូវចោទ កឹម សុខា ត្រូវបាននាំខ្លួននៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំវិញ ក្រោមការយាមកាមយ៉ាងខ្លាំងពីកម្លាំងសមត្ថកិច្ច។

រូបភាពពាក់ព័ន្ធ

សូមបញ្ជាក់ថា លោក កឹម​ សុខា​ ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវបានសមត្ថកិច្ចដឹកទៅដល់សាលាឧទ្ធរណ៍នៅម៉ោងជាង៥៖០០នាទី ព្រឹកព្រលឹមថ្ងៃ​ទី​០១​ ថ្ងៃ​កុម្ភៈ​ ឆ្នាំ​២០១៨​​នេះ​ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។

លទ្ធផល​រូបភាព​សម្រាប់ កឹម​​ សុខា

សវនាការ​របស់ជនត្រូវ​ចោទ​ កឹម​ សុខា​ ត្រូវធ្វើឡើងជា​អសាធារណៈ​នាវេលាម៉ោង៨ព្រឹកថ្ងៃនេះ នៅបន្ទប់លេខ៣ នៃសាលាឧទ្ធរណ៍ ទៅលើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ប្រឆាំង​នឹង​ការ​សម្រេចមិន​ដោះលែង​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លទ្ធផល​រូបភាព​សម្រាប់ កឹម​​ សុខា

ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់៕

លទ្ធផល​រូបភាព​សម្រាប់ កឹម​​ សុខា

លទ្ធផល​រូបភាព​សម្រាប់ កឹម​​ សុខា

រូបភាពពាក់ព័ន្ធ

Leave a comment.

Your email address will not be published. Required fields are marked*