Babykuku.com February 2, 2018

ក្ដៅៗ!! ជនដៃដល់ដែលជា​នាយនគរបាលប៉ុស្តិ៍អូររលែ ផល ពេញ ដែលបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានបញ្ជូនទៅដល់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំមុនបញ្ជូនទៅខេត្តមណ្ឌលគិរីវិញ។

សូមបញ្ជាក់ថា ជនដៃដល់ជានាយនគរបាលប៉ុស្តិ៍អូររលែរូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរី សហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចាប់ខ្លួន​នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈជនដៃដល់រូបនេះ កំពុងធ្វើដំណើររត់គេចខ្លួនទៅស្រុកកំណើត ឯខេត្តព្រៃវែង។ ជនដៃដល់ត្រូវបានចាប់ខ្លួន នៅពេលកំពុងចូលហូបគុយទាវ នៅហាងឥន្ទ្រី។

នៅពេលនេះជនដៃដល់រូបនេះ បាននិងកំពុងធ្វើការសួរនាំ ពីលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរកមូលហេតុពិត ដែលនាំឲ្យមានការបាញ់ប្រហារទៅលើជនរងគ្រោះទាំង៣នាក់៕ (ទស្សនាវិដេអូជាង១០នាទី)

https://web.facebook.com/freshnewsasia/videos/881309708707488/

 

Leave a comment.

Your email address will not be published. Required fields are marked*