Babykuku.com February 3, 2018

កាល​ព្រឹក​ថ្ងៃ​សុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ​នឹង​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានអនុម័ត​ទាំងស្រុង​នូវ​វិសោធនកម្ម ក្រមព្រហ្មទណ្ឌ ដែល​ចែង​ពាក់ព័ន្ធ​នឹង​ការដាក់ទោស​លើ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ នៅក្នុង​សម័យប្រជុំ​ពេញអង្គ ដោយ​ក្នុងនោះ អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ អាច​នឹង​ជាប់ពន្ធនាគារ​ពី១ រហូតដល់៥ឆ្នាំ

រូបភាពពាក់ព័ន្ធ

​លោក ផៃ ស៊ី​ផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបាន​ថ្លែងថា ការរៀបចំ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នេះ គឺ​ដើម្បី​ធានា លើកស្ទួយ និង​ការពារ​ព្រះ​ចេស្ដា និង​ព្រះកិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ ដែលជា​ព្រះប្រមុខរដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពស់​ខ្ពស់បំផុត នៃ​ប្រជា​ជាតិខ្មែរ ស្របតាម​មាត្រា៧ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​សំណើ​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ អំពី​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​កំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ។

រូបភាពពាក់ព័ន្ធ

 

លោក ផៃ ស៊ី​ផាន បាន​បន្តថា បទល្មើស​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​រៀបចំ​ជា​មាត្រា​ថ្មី​មួយ​បន្ថែមទៀត គឺ​មាត្រា៤៣៧ស្ទួន ដោយ​បញ្ចូល​ទៅក្នុង​ជំពូក​ទី១ នៃ​មាតិកា​ទី១ នៃ​គន្ថី​ទី៤ នៃ​ក្រមព្រហ្មទណ្ឌ ដែលមាន​ខ្លឹមសារ​ជារួម​ថា «ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី១ឆ្នាំទៅ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី២លាន​រៀល ទៅ១០លាន​រៀល។ ចំពោះ​នីតិបុគ្គល ក៏​អាច​ត្រូវបាន​ផ្ត​នា្ទ​ទោសពិន័យ​ជា​ប្រាក់១០លាន​រៀល ទៅ៥០លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ពាក់​ព័​ន្ទ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ»៕

Image may contain: text

Leave a comment.

Your email address will not be published. Required fields are marked*