Babykuku.com February 7, 2018

នៅថ្ងៃទី០៨ គុម្ភៈ ឆ្នាំ២០១៨ ក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកប៊ុត ស៊ាកនេ ដែលជាអតីតសមាជិកអចិន្ត្រៃយ៍របស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យLDP បានបង្ហោះលិខិតចំនួនពីរច្បាប់នៅក្នុងគណនីហ្វេសប៊ុករបស់លោក ( Buth Seakne )ដែលក្នុងលិខិតនោះបានបញ្ជាក់ថាលោក ប៊ុត ស៊ាកនេ និង លោក ធុយ ចាន់ថន ដែលជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ (LDP ) ពេលបានលាលែងចេញពីតំណែងហើយ ។

គួររំលឹកថាលោក ប៊ុត ស៊ាកនេ និង លោក ធុយ ចាន់ថន ធ្លាប់ជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ LDPចាប់តាំងពីឆ្នាំ២០១៣មកម្លេះ បើគិតមកទល់ពេលនេះអស់រយៈពេលជាង៤ឆ្នាំកន្លងមកហើយ។  ខាងក្រោមនេះយើងសូមដកស្រង់ពាក្យសម្ដីចេញពីគណនីPageរបស់លោក ប៊ុត ស៊ាកនេ(Buth Seakne) ទាំងស្រុង ៖

សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសជាទីគោរព!

ខ្ញុំបាទឈ្មោះ ធុយ ចាន់ថន បានចូលរួមការងារ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាប់តាំងពីអំឡុងឆ្នាំ២០០៧ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។ កន្លងមកខ្ញុំបាទធ្លាប់ជាសមាជិកអចិន្ត្រៃយ៍ ជាសមាជិកគណៈកម្មាធិការនាយក របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ខ្ញុំបានដាក់លិខិតលាលែងជូនគណបក្ស ដើម្បីបញ្ចប់តួនាទីខ្ញុំបាទជាស្ថាពរ។ ដូច្នេះខ្ញុំបាទលែងជាសមាជិកអចិន្ត្រៃយ៌ ជាសមាជិកគណៈកម្មាធិការនាយក របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តទៅទៀតហើយ។

 

សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសជាទីគោរព!

ខ្ញុំបាទឈ្មោះ ប៊ុត ស៊ាកនេ បានចូលរួមការងារ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាប់តាំងពីអំឡុងឆ្នាំ២០០៧ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។ កន្លងមកខ្ញុំបាទធ្លាប់ជាសមាជិកអចិន្ត្រៃយ៍ ជាសមាជិកគណៈកម្មាធិការនាយក និងជាប្រធានក្រុមការងារខេត្តបាត់ដំបង របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ខ្ញុំបានដាក់លិខិតលាលែងជូនគណបក្ស ដើម្បីបញ្ចប់តួនាទីខ្ញុំបាទជាស្ថាពរ។ ដូច្នេះខ្ញុំបាទលែងជាសមាជិកអចិន្ត្រៃយ៌ ជាសមាជិកគណៈកម្មាធិការនាយក និងជាប្រធានក្រុមការងារខេត្តបាត់ដំបងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតទៅទៀតហើយ៕

Image may contain: one or more people

លោក ប៊ុត ស៊ាកនេ អតីតសមាជិកអចិន្ត្រៃរបស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ LDP

Image may contain: 1 person

លោក ប៊ុត ស៊ាកនេ អតីតសមាជិកអចិន្ត្រៃរបស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ LDP

Image may contain: one or more people

លោក ប៊ុត ស៊ាកនេ អតីតសមាជិកអចិន្ត្រៃរបស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ LDP

Image may contain: 6 people, people sitting

លោក ប៊ុត ស៊ាកនេ អតីតសមាជិកអចិន្ត្រៃរបស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ LDP

លោក ប៊ុត ស៊ាកនេ អតីតសមាជិកអចិន្ត្រៃរបស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ LDP

លោក ប៊ុត ស៊ាកណនេ និង ធុយ ចាន់ថន អតីតសមាជិកអចិន្ត្រៃរបស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ LDPImage may contain: 2 people, shoes

លោក ធុយ ចាន់ថន អតីតសមាជិកអចិន្ត្រៃរបស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ LDP

លោក ធុយ ចាន់ថន អតីតសមាជិកអចិន្ត្រៃរបស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ LDP

Image may contain: 2 people, people smiling, people standing

លោក ធុយ ចាន់ថន អតីតសមាជិកអចិន្ត្រៃរបស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ LDP

Leave a comment.

Your email address will not be published. Required fields are marked*