Babykuku.com February 15, 2018

មន្ត្រី​សង្គម​ស៊ីវិល យុវជន និង​ពលរដ្ឋ​ចាត់​ទុក​បញ្ជា​របស់សម្ដេចតេជោ ហ៊ុនសែន ឲ្យ​ចាត់វិធានការ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់ និង​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ​ថា មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ និង​ពុំ​មាន​ប្រសិទ្ធភាព​ចំពោះ រថយន្ត​ដឹក​ឈើ​លើស​ទម្ងន់​ទៅ​ប្រទេស​វៀតណាម​នោះ​ទេ។

លទ្ធផល​រូបភាព​សម្រាប់ hun Sen

គួររំលឹកផងថាកាលពីថ្ងៃទី១០ កុម្ភៈសម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាអនុវត្តច្បាប់លើរថយន្តដឹកលើសទម្ងន់ រថយន្តតទ្រុង និងកាត់តកែច្នៃទាំងអស់។

លទ្ធផល​រូបភាព​សម្រាប់ ហ៊ុន សេន

ក្រុម​យុវជន និង​ពលរដ្ឋ ហាក់​ពុំ​មាន​ជំនឿ​ទាំងស្រុង​ទៅលើ​បញ្ជា​ជាថ្មី​នេះ របស់​សម្ដេចតេជោ ហ៊ុន សែន ព្រោះ​ពួកគាត់​ចំណាំ​ថា បទបញ្ជា​នេះ អាជ្ញាធរ​អនុវត្ត​បានតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយសារ​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន និង​អ្នកមាន​ឥទ្ធិពល​ខ្លះ ជា​មន្ត្រី​ធំ​ៗ​ក្នុង​របប​សម្ដេចតេជោ ហ៊ុន សែន ដែល​ជា​ម្ចាស់​នៃ​អាជីវកម្ម​ដឹកជញ្ជូន​នោះ បណ្ដាល​ឲ្យ​សមត្ថកិច្ច​តូចតាច​ខ្លាច​ញញើត​នឹង​រារែក​ក្នុង​ការ​អនុវត្ត​ច្បាប់។

លទ្ធផល​រូបភាព​សម្រាប់ hun Sen

ចំណែក​អំពើពុករលួយ​របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ ក៏​ជា​កត្តា​ចម្បង​ផ្សេង​មួយទៀត ជះឥទ្ធិពល​អាក្រក់​ដល់​សុវត្ថិភាព​ពលរដ្ឋ និង​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផង ដែល​ពួកគាត់​ចង់​ឲ្យ​លប់​បំបាត់៕

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ រថយន្តកែច្នៃដឹកដំឡូង

លទ្ធផល​រូបភាព​សម្រាប់ រថយន្តកែច្នៃដឹកដំឡូង

លទ្ធផល​រូបភាព​សម្រាប់ រថយន្តកែច្នៃដឹកដំឡូង

Leave a comment.

Your email address will not be published. Required fields are marked*