Breaking News
Babykuku.com February 5, 2018

អភិបាលក្រុង​ប៉ោយប៉ែត លោក ស៊ា ស៊ានហ៊ូ គ្រោង​ស្ទូច​ក្លោង​ទ្វារ​ប្រាសាទ​កំពូល​៣ ចេញ​ពី​ព្រំដែន ខ្មែរ​ថៃ ដើម្បី​ស្ថាបនា​ច្រក​ទ្វារ​អន្តរជាតិ​ថ្មី​មួយ។ លោក​ថា គម្រោង​ស្ថាបនា​ច្រក​ទ្វារ​ថ្មី​នេះ នឹង​ត្រូវ​ស្ថាបនា​ឡើង ក្រោយពេល​អាជ្ញាធរ​បាន​សិក្សា​រួចហើយ។ ចំណែក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខ្មែរ​ថៃ នៅ​ប៉ោយប៉ែត អាជ្ញាធរ​បានសម្រេច​ពង្រាង​ប្លង់​រួចរាល់​ហើយ ដែល​មាន​រចនាបថ​ខ្មែរ​សុទ្ធសាធ។ លោក​បន្ត​ថា សំណើ​នេះ ត្រូវ​បាន​ឯកភាព​រួចរាល់​ហើយ ពី​អភិបាលខែត្រ​បន្ទាយមានជ័យ និង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង។ កាលពី​ខែ​តុលា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​រស់នៅ​ព្រំដែន​កម្ពុជា​ថៃ ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ បាន​សម្ដែង​ការ​សោកស្ដាយ ក្រោយពី​បាន​ឮ​ថា អាជ្ញាធរ​កម្ពុជា គ្រោង​វាយ​កម្ទេច​ចោល​ក្លោង​ទ្វារ​ចាស់។ ប៉ុន្តែ គម្រោង​វាយ​កម្ទេច​ចោល​នេះ បាន​ជំនួស​មកវិញ ដោយ​អាជ្ញាធរ នឹង​ស្ទូច ក្លោង​ទ្វារ​ប្រាសាទ​នេះ​ចេញ ទៅ​ដាក់​នៅ​ក្នុង​រង្វង់​មូល​ប៉ោយប៉ែត​វិញ។ អភិបាលក្រុង ឲ្យ​ដឹង​ថា ក្លោង​ទ្វារ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កសាង​នៅ​កំឡុង​ឆ្នាំ​១៩៨០ មាន​កំពូល​៣ កសាង​ក្នុង​រចនាបថ​ប្រាសាទអង្គរវត្ត។ មុននឹង​សម្រេច​ស្ទូច​ចេញ អាជ្ញាធរ​នឹង​ធ្វើ​ពិធី​សែនព្រេន បួងសួង ដើម្បី​សុំ​យក​ក្លោង​ទ្វារ​ប្រាសាទ​កំពូល​៣​នេះ ចេញទៅ​ដាក់​ទីតាំង​ថ្មី ក្នុង​រង្វង់​មូល​ប៉ោយប៉ែត ដែល​នៅ​ប្រហែល​១០០​ម៉ែត្រ ពី​ច្រក​ទ្វារ​ប៉ោយប៉ែត៕ ប្រភពពី […]

Babykuku.com February 4, 2018

កាលពីថ្ងៃទី២៩ មករា កន្លងទៅនេះ ជម្ងឺផ្ដាសាយបក្សីដ៏កាចសាហាវបានរាតត្បាតនៅក្នុងភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នេះបើតាមប្រសាសន៍របស់លោក​សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី។   បាន​ឲ្យ​ដឹង​ ជំងឺផ្តាសាយបក្សី ក្នុងភូមិ​អូរ​អាម​កាលពី​ថ្ងៃ​ទី​២៩ មក​រា នោះ ខាង​ជំនាញ​បសុព្យាបាល បាន​ចុះ​ពិនិត្យ​និង​រក​ឃើញ​ថា មាន់​របស់​បងប្អូន​ដែល​កំពុង​ចិញ្ចឹម​មាន​ឆ្លង​ជំងឺផ្តាសាយបក្សី ប៉ុន្តែ​ករណី​នេះ​ ត្រូវ​បាន​ជំនាញ​ចុះ​ធ្វើការទប់ស្កាត់ ភ្លាម​ៗ ហើយ​ជា​លទ្ធផល​នៅ​មិន​ទាន់​មានការ​រា​ត្បា​ត​បន្តទៀត​នោះ​ទេ​ ។​ ជាងនេះទៅទៀតក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ ​និង​នេសាទ បានចេញសេចក្ដីប្រកាសប្រាប់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយក្រវ៉ាតព្រំដែលនៃប្រទេសវៀតណាម សូមមានការប្រុងប្រយ័ត្នចំពោះម្ហូបអាហារដែលនាំចូលពីវៀតណាម(មាន់) និងសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារឬកសិដ្ឋានជាដើម។ មិនតែប៉ុណ្ណោះសូមជួយផ្ដល់ព័ត៌មានមកអាជ្ញាធរជាបន្ទាន់ ប្រសិនបើសង្ស័យថាមនុស្សណាម្នាក់មានអាការៈខុសប្រក្រតី៕

Babykuku.com February 4, 2018

កាលពីថ្ងៃទី២៦ មករា ឆ្នាំ២០១៨ កន្លងទៅនេះកញ្ញា ធី សុវណ្ណថា ដែលជាសកម្មជនឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្ដឹង ប្ដឹងលោកស្រីលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ Wildlife Alliance ពីបទរើសអើង អំឡុងពេលដែលកញ្ញាមានបេសកម្មក្នុងការបោះជុំរុំនៅតំបន់អារ៉ែងក្នុងបណ្ដឹងនោះកញ្ញា ធី សុវណ្ណថា បានទាមទាសងជម្ងឺចិត្តចំនួន១០ម៉ឺនដុល្លាពីលោកស្រី Suwanna Gauntlett ។ ក្រោយពីការដាក់ពាក្តបណ្ដឹងរួចមក នៅថ្ងៃទី០៣ គុម្ភៈ ម្សិលមិញនេះលោក Suwanna Gauntlett បានព្រមទទួលស្គាល់កំហុស និងសុំទោសកញ្ញា ធី សុវណ្ណថា រួចរាល់ហើយចំពោះទង្វើររបស់លោកស្រី។ ខាងក្រោមនេះជាសំនេររបស់កញ្ញា ធី សុវណ្ណថា៖ ថ្ងៃនេះ Miss. Suwanna Gauntlett ព្រមទទួលស្គាល់កំហុស និងសុំទោសនាងខ្ញុំ ខ្ញុំក៏សុំទោសគាត់វិញ ដែលខ្ញុំបានផ្សាយប៉ះពាល់ កិត្តិយសគាត់ ។ ខ្ញុំ និងគាត់យល់ព្រមអធ្យាស្រ័យឲ្យគ្នា បញ្ចប់ជម្លោះក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង៕

Babykuku.com February 3, 2018

ឆ្លើយ​តប​នឹងសម្ដេច ហ៊ុន សែន ដែល​កាល​ពី​ចុង​សប្ដាហ៍​នេះ​បាន​ចោទ​ប្រកាន់​លោក​ថា ជា​មេ​ភេរវករ​នោះ លោក សម រង្ស៊ី បាន​សរសេរ​សារ​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា បើ​លោក​ជា​ភេរវករ​មែន នោះ​មិន​មែន​ឥស្សរជន​ជាន់​ខ្ពស់​នៅ​សហរដ្ឋអាមេរិក និង​នៅ​ទ្វីប​អឺរ៉ុប រាប់​អាន​រូប​លោក និង​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​លោក​ក្នុង​ការ​តស៊ូ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ជូន​ប្រជារាស្ត្រ​ខ្មែរ​នោះ​ទេ។ លោក សម សង្ស៊ី ចោទ​វិញ​ថាសម្ដេច ហ៊ុន សែន នោះ​ទេ ដែល​ជា​ឃាតក និង​ជា​មេ​ក្រុម​ភេរវករ​ក្នុង​ជួរ​អ្នក​ដឹក​នាំ​ប្រទេស​កម្ពុជា សព្វថ្ងៃ ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​ដូចជា​ផែនការ “ក៥” អំពើ​ភេរវកម្ម​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ រដ្ឋ​ប្រហារ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ជាដើម។   លោក សម រង្ស៊ី បន្ថែម​ទៀត​ថា គេ​នឹង​អូស​កសម្ដេច ហ៊ុន សែន ទៅ​កាត់​ទោស​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ជា​ពុំខាន៕ ប្រភពពីRFA khmer    

Babykuku.com February 3, 2018

កាល​ព្រឹក​ថ្ងៃ​សុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ​នឹង​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានអនុម័ត​ទាំងស្រុង​នូវ​វិសោធនកម្ម ក្រមព្រហ្មទណ្ឌ ដែល​ចែង​ពាក់ព័ន្ធ​នឹង​ការដាក់ទោស​លើ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ នៅក្នុង​សម័យប្រជុំ​ពេញអង្គ ដោយ​ក្នុងនោះ អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ អាច​នឹង​ជាប់ពន្ធនាគារ​ពី១ រហូតដល់៥ឆ្នាំ។ ​លោក ផៃ ស៊ី​ផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបាន​ថ្លែងថា ការរៀបចំ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នេះ គឺ​ដើម្បី​ធានា លើកស្ទួយ និង​ការពារ​ព្រះ​ចេស្ដា និង​ព្រះកិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ ដែលជា​ព្រះប្រមុខរដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពស់​ខ្ពស់បំផុត នៃ​ប្រជា​ជាតិខ្មែរ ស្របតាម​មាត្រា៧ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​សំណើ​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ អំពី​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​កំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ។   លោក ផៃ ស៊ី​ផាន បាន​បន្តថា បទល្មើស​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​រៀបចំ​ជា​មាត្រា​ថ្មី​មួយ​បន្ថែមទៀត គឺ​មាត្រា៤៣៧ស្ទួន ដោយ​បញ្ចូល​ទៅក្នុង​ជំពូក​ទី១ នៃ​មាតិកា​ទី១ នៃ​គន្ថី​ទី៤ នៃ​ក្រមព្រហ្មទណ្ឌ ដែលមាន​ខ្លឹមសារ​ជារួម​ថា «ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី១ឆ្នាំទៅ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី២លាន​រៀល ទៅ១០លាន​រៀល។ ចំពោះ​នីតិបុគ្គល […]

Babykuku.com February 2, 2018

ក្ដៅៗ!! ជនដៃដល់ដែលជា​នាយនគរបាលប៉ុស្តិ៍អូររលែ ផល ពេញ ដែលបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានបញ្ជូនទៅដល់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំមុនបញ្ជូនទៅខេត្តមណ្ឌលគិរីវិញ។ សូមបញ្ជាក់ថា ជនដៃដល់ជានាយនគរបាលប៉ុស្តិ៍អូររលែរូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរី សហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចាប់ខ្លួន​នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈជនដៃដល់រូបនេះ កំពុងធ្វើដំណើររត់គេចខ្លួនទៅស្រុកកំណើត ឯខេត្តព្រៃវែង។ ជនដៃដល់ត្រូវបានចាប់ខ្លួន នៅពេលកំពុងចូលហូបគុយទាវ នៅហាងឥន្ទ្រី។ នៅពេលនេះជនដៃដល់រូបនេះ បាននិងកំពុងធ្វើការសួរនាំ ពីលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរកមូលហេតុពិត ដែលនាំឲ្យមានការបាញ់ប្រហារទៅលើជនរងគ្រោះទាំង៣នាក់៕ (ទស្សនាវិដេអូជាង១០នាទី) https://web.facebook.com/freshnewsasia/videos/881309708707488/  

Babykuku.com February 2, 2018

ប្រធានសភាថៃ ឯកឧត្តម ផន ពេជ្រ វិចិតឆុលឆ័យ បានគាំទ្រចំពោះការលើកឡើងរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ស្តីពីចំណាត់ការរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសក្នុងការថែរក្សាបាននូវសន្តិភាព ស្ថិរភាពន​យោបា​យ​​នៅក្នុងប្រទេសកម្ពុជា។ ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរយៈការបំផុស​ធ្វើបដិវត្តពណ៌ របស់អតីតបក្ស​ប្រឆាំនៅកម្ពុជា ត្រូវបានឯកឧត្តមប្រធានសភាថៃបញ្ជាក់ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាថា “ស្ថានភាពនយោបាយនៅប្រទេសកម្ពុជាកាន់តែល្អប្រសើរ ក្រោយពីការរំលាយចោលបក្សខ្មោច”រួចហើយ។ សរុបសេចក្តីមកការថ្លែងរបស់ឯកឧត្តមប្រធានសភាថៃ គឺជាអាវុធដ៏មុតស្រួចបំផុត បានឆ្លើយប្រាប់ចំពោះបក្សសង្គ្រោះជាតិ និងមេដឹកនាំសង្គ្រោះជាតិថា “គ្មានឡើយការចង់យកទឹកដីថៃ ដើម្បីបង្កអស្ថិភាពសង្គម និងភេរវកម្មមកលើដែនដីកម្ពុជានោះទេ៕

Babykuku.com February 2, 2018

លោក សឺន ស៊ូប៊ែរ្តិ៍ បាន​ឱ្យ​អាស៊ីសេរី​ដឹង​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ថា បើទោះបី​ជា​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ពាក្យ​សុំ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​ក៏ដោយ ក៏​លោក​ចាត់​ទុក​ថា គណបក្ស​នេះ​បាន​រំលាយ​ហើយ​ដែ។   ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃ​ទី​១ ខែ​កុម្ភៈ បាន​បដិសេធ​ពាក្យ​សុំ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស ដោយ​លើក​មូលហេតុ​ថា គណបក្ស​សិទ្ធិមនុស្ស​មិន​បាន​ធ្វើ​សមាជ​មុន​នឹង​សុំ​រំលាយ។ លិខិត​របស់​លោក ស ខេង បាន​ជូន​ដំណឹង​ទៅ​លោក សឺន ស៊ូប៊ែរ្តិ៍ ឱ្យ​អនុវត្ត​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ប្រការ ៥០​ថ្មី នៃ​លក្ខន្តិកៈ​គណបក្ស​សិទ្ធិមនុស្ស ដែល​បាន​ចែង​ថា គណបក្ស​សិទ្ធិមនុស្ស​ត្រូវ​ដាក់​ជូន​សមាជ​ដើម្បី​សុំ​ការ​អនុម័ត​តាម​សំឡេង​គាំទ្រ​ភាគ​ច្រើន​២​ភាគ​៣។ នេះ​មាន​ន័យ​ថា ទាល់​តែ​មាន​សមាជ​ឯកភាព​គ្នា​ជា​មុន​ទើប​គណបក្ស​សិទ្ធិមនុស្ស​អាច​ដាក់​សុំ​រំលាយ​បាន។   លោក សឺន ស៊ូប៊ែរ្តិ៍ ប្រតិកម្ម​ថា គណបក្ស​សិទ្ធិមនុស្ស​ធ្វើ​បាន​សមាជ និង​បាន​ឯកភាព​គ្នា​រំសាយ​គណបក្ស​នេះ​តាំង​ពី ៥​ឆ្នាំ​មុន​មក​ម្ល៉េះ៖ «បើ​ខាង​ក្រសួង​ថា​មិន​ទាន់​គ្រប់គ្រាន់​មាន​តែ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ ដើម្បី​យើង​ស្រង់​យក​សមាជិក​បក្ស​សិទ្ធិ​មនុស្ស​ហ្នឹង មក​ធ្វើ​សមាជ​ឡើង​វិញ»។ ​ស្ថាបនិក​បង្កើត​គណបក្ស​សិទ្ធិមនុស្ស និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ថា ក្បត់​ជាតិ ដែល​ការ​ចោទ​នេះ​ត្រូវ​បាន​សហគមន៍​ជាតិ […]

Babykuku.com February 1, 2018

រថភ្លើងឯកជន​មួយខ្សែ ដែលដឹកក្រុមសមាជិក​សភា នៃបក្ស​សាធារណរដ្ឋ បានបុកជាមួយរថយន្តដឹក​សំរាម​មួយគ្រឿង នៅរដ្ឋ វ៉ឺជីនៀ (Virginia) នាថ្ងៃពុធ​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) បណ្តាលឲ្យ​មនុស្សយ៉ាងតិច​ម្នាក់ស្លាប់ និងម្នាក់ទៀត​​រង​របួសធ្ងន់។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពី សារព័ត៌មាន NBC News នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។ អ្នកនាំពាក្យសេតវិមាន​ លោកស្រី សារាហ៍ សេនដឺស (Sarah Hackabee Sanders) បានបញ្ជាក់ថា ពិតជាមានមនុស្សបាត់បង់​ជីវិត និងរបួសធ្ងន់ធ្ងរ​មែន ប៉ុន្តែពុំមានមន្រ្តី​សមាជិកសភា​ណាម្នាក់ ឬក៏បុគ្គិល​របស់ពួកគេ បានទទួលរងរបួស​នោះឡើយ។ ​ដោយឡែក អាជ្ញាធរ​មិន​​ទាន់​បានបញ្ចេញ​អត្តសញ្ញាណ​ជនរងគ្រោះ​ភ្លាមៗនោះទេ ប៉ុន្តែ​ក្រោយពេល​កើតហេតុ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយថា អ្នកបើកបររថយន្ត​ជួបឧបទ្ទវហេតុ គឺជាអ្នកដែល​បានបាត់បង់​ជីវិត។ គួរជម្រាបថា នៅពេលហេតុការណ៍​ប៉ះទង្គិចគ្នា​បានកើតឡើង គឺរថភ្លើងខាងលើ កំពុងដឹកមន្រ្តី​ព្រឹទ្ធសភា និងសមាជិក​សភា ​​នៃបក្សសាធារណរដ្ឋ​របស់អាមេរិក ទៅកាន់ទីតាំង​សម្រាកលំហែ​កាយមួយកន្លែង ដែលស្ថិត​ក្នុងរដ្ឋ West Virginia។ ជាមួយគ្នា​នេះ អ្នកនាំពាក្យ​ម្នាក់នៃអង្គការ Congressional […]

Babykuku.com February 1, 2018

នៅវេលាម៉ោង១១៖២៥នាទីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សវនាការសាលាឧទ្ធរណ៍លើសំណុំរឿងជនត្រូវចោទ កឹម សុខា លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ត្រូវបានបញ្ចប់ សាលាឧទ្ធរណ៍សម្រេចបន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ដដែល​។ លោក​មេធាវី​ ជូង​ ជូងី​ ថ្លែង​ថា​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ មិន​ព្រម​ដោះលែង​លោក​ កឹម​ សុខា​ ទេ​ ពោល​គឺ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដដែល​ ។ រង់ចាំ​តុលាការ​បន្ត​នីតិវិធី។ ជនត្រូវចោទ កឹម សុខា ត្រូវបាននាំខ្លួននៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំវិញ ក្រោមការយាមកាមយ៉ាងខ្លាំងពីកម្លាំងសមត្ថកិច្ច។ សូមបញ្ជាក់ថា លោក កឹម​ សុខា​ ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវបានសមត្ថកិច្ចដឹកទៅដល់សាលាឧទ្ធរណ៍នៅម៉ោងជាង៥៖០០នាទី ព្រឹកព្រលឹមថ្ងៃ​ទី​០១​ ថ្ងៃ​កុម្ភៈ​ ឆ្នាំ​២០១៨​​នេះ​ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។ សវនាការ​របស់ជនត្រូវ​ចោទ​ កឹម​ សុខា​ ត្រូវធ្វើឡើងជា​អសាធារណៈ​នាវេលាម៉ោង៨ព្រឹកថ្ងៃនេះ នៅបន្ទប់លេខ៣ នៃសាលាឧទ្ធរណ៍ ទៅលើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ប្រឆាំង​នឹង​ការ​សម្រេចមិន​ដោះលែង​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី […]