Breaking News
Babykuku.com February 1, 2018

ខេត្តមណ្ឌលគិរី៖ មន្រ្តីយោធាការពារព្រំដែនឈ្មោះ កើត វេហា ហៅ ឆៃ ដែលពាក់ព័ន្ធការបាញ់សម្លាប់មន្រ្តីអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS នៅស្រុកអូររាំង ត្រូវបានចាប់ខ្លួនបានហើយកាលពីយប់មិញ ថ្ងៃទី៣១មករា បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវនិងកំពុងសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តទៀត។ ចំណែក ជនដៃដល់ម្នាក់ទៀតឈ្មោះ ផល ពេញ នាយនគរបាលប៉ុស្តិ៍អូរលែ កំពុងរត់គេចខ្លួន នៅឡើយទេ។ ជនដៃដល់ និងពាក់ព័ន្ធនៃការបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា មាននាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ។ តាមសេចក្តីរាយាករណ៏បន្ថែមបានឲ្យដឹងថា ឈ្មោះកើត វេហា បានចូលខ្លួនសារភាពកាលពីយប់ថ្ងៃទី៣១មករា  នៅ  ចំពោះមុខនគរបាលថាខ្លួនមិនមែនជាអ្នកដៃដល់នោះទេ អ្នកដែលលើកដៃបាញ់ប្រហារសម្លាប់អ្នកកាពារធម្មជាតិ០៣នាក់នោះ គឺឈ្មោះផល ពេញ ជាប្រធានច្រករបៀកអូររលែតែម្នាក់ប៉ុណ្ណោះ។ ឈ្មោះកើតវេហា គ្រាន់តែជាគ្នីគ្នាដែលឈ្មោះផលពេញហៅទៅជាមួយ។ ចំណែក ឈ្មោះផល ពេញ កំពុងតែរត់គេចខ្លួន ដោយសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ផងដែរ។ ប្រភពដោយឡែកមួយទៀតបានបង្ហើបឲ្យដឹងថា […]

Babykuku.com February 1, 2018

កាលពីម្សិលមិញថ្ងៃទី០១ គុម្ភះ ឆ្នាំ២០១៨​  លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្ននេះបានបង្កើតចលនាថ្មីមួយគឺចលនាសង្គ្រោះជាតិ ហើយថ្មីនេះលោក សម រង្ស៊ី ដែលមេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ កំពុងតែបន្ត​អំពាវនាវ​ដល់​មន្ត្រី​រាជការ និង​កងទ័ព​ដែល​ស្អាតស្អំ សូម​កុំ​យក​ខ្លួន​បៀត​ជាមួយ​សម្ដេចតេជោ ហ៊ុន សែន ដែល​លោក សម រង្ស៊ី ចោទ​ថា ជា​មេដឹកនាំ​ផ្ដាច់ការ និង​មានទោស​ឧក្រិដ្ឋ​ជា​ច្រើន​ករណី ក្នុង​រយៈពេល​ដឹកនាំ​ប្រទេស​ជាង ៣០​ឆ្នាំ​កន្លង​មក​នេះ។ លោក​សន្យា​ថា ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​របប​សម្ដេចតេជោ ហ៊ុន សែន នឹង​ទទួល​បាន​យុត្តិធម៌​នៅ​ពេល​បក្ស​ប្រឆាំង​គ្រប់គ្រង​តំណែង​ដឹក​នាំ​រដ្ឋាភិបាល៕

Babykuku.com January 31, 2018

កាលពីល្ងាចម្សិលមិញថ្ងៃទី៣០ មករា ឆ្នាំ២០១៨ មានការផ្ទុះអាវុធជាច្រើនគ្រាប់ ខណៈពេលដែលមន្ត្រីអាវុធហត្ថនិងមន្ត្រីបរិស្ថានកំពុងដើរល្បាតនៅក្នុងព្រៃ ស្រាប់តែក្រុមឈ្មួញជនជាតិវៀតណាមមួយក្រុមដែលលួចចូលមកកាប់ឈើក្នុងទឹកដីកម្ពុជាបានបាញ់រះមកលើពួកគេបណ្ដាលឲ្យស្លាប់មន្ត្រីកងរាជអាវុធហត្ថម្នាក់ និងមន្ត្រីបរិស្ថានពីរនាក់។ ចំពោះករណីបាញ់រះរបស់ពួកវៀតណាមមកលើមន្ត្រីល្បាតរបស់កម្ពុជានេះ កើតនៅចំណុចប៉ុស្គិ៍ ចំការចេកជិប៉ុស៌្ត អូរហ៊ុចដែលស្ថិតនៅតាមក្រវ៉ាត់ព្រំដែន ក្នុងភូមិសាស្រ្កអូររាំង ។ លោកមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា ពិតជាមានករណីបាញ់សម្លាប់មន្ត្រីជំនាញ មែនប្រាកដ ប៉ុន្តែលោក ប្រាប់ថាពត៌មានជាក់លាក់យ៉ាងណានោះ នៅរងចាំក្រុមការងារចុះដល់កន្លែងកើតហេតុសិន ។ ប្រភពបង្ហើបមកថា មុនកើតហេតុមន្ត្រីចំរុះ បានចុះល្បាតព្រៃ ស្រាប់ដល់ចំណុចភូមិសាស្រ្តមានឃាត់រណាយន្ត របស់ជនជាតិ វៀតណាមដែលលួចចូលមកអារឈើរបស់ខ្មែរ ក្រោយចាប់យករណារលើកដាក់លើម៉ូតូ ស្រាប់តែវៀតណាមនោះបានទូរសព្ទ័ ប្រាប់គួកនរបស់វាឲ្យចាំពួនស្ទាក់បាគ់ប្រហារ តែម្តង ៕

Babykuku.com January 31, 2018

​បន្ទាប់​ពី​លោក ឈាង វុន សរសេរ​នៅ​លើ​ហ្វេសប៊ុក របស់​លោក​ថា លោក​ឃើញ​អ្នក​ប្រកាស​គាំទ្រ​ចលនា​ឧទ្ទាម​ចេញចូល​ហាង​លក់​នំ​បញ្ចុក​របស់​កញ្ញា រ៉ូហ៊្សេត ជួយ​ជូត​ឥដ្ឋ​ការ៉ូ ជូត​តុ និង​បម្រើ​ភ្ញៀវ។ លោក​អះអាង​ថា ប្រសិនបើ​ទី​នោះ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ប្រមូល​ផ្ដុំ​រងើកភ្លើង​មែន នោះ​វា​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់ រ៉ូហ្ស៊េត ហើយ​មិន​អាច​អត់​អោន​បាន​ឡើយ។ អតីត​ចៅ​សង្កាត់​អូរចារ ស្រុក​សង្កែ ខេត្ត​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត សម្ដែង​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពី​មាន​ការ​គំរាម​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​ចោទ​ថា ទីតាំង​ហាង​នំ​បញ្ចុក​របស់​កញ្ញា អាច​ជា​ទីតាំង​គាំទ្រ​ចលនា​ក្រុម​ឧទ្ទាម​នោះ។ ​គួររំលឹកដែរថាកាលពីថ្ងៃ២៨ មករា កន្លងទៅលោក ឈាង វុន បានចោទប្រកាន់លើស៊ិន ចាន់ពៅរ៉ូហ៊្សេត ថាកន្លែងដែលនាងបើកមុខរបរ(ហាងលក់នំបញ្ចុក)នោះគឺជាកន្លែងដែលប្រមូលផ្ដុំពួកឧទ្ទាមចលនាសង្គ្រោះជាតិ ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាចរូបនេះបាន អះអាងបន្ថែម​ថា៖ លោក​នៅ​មាន​រូបភាព​ជា​ច្រើន​ទៀត​របស់​អ្នក​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​សង្គ្រោះ​ជាតិ​ឧទ្ទាម ដែល​លោក​អាច​នឹង​បង្ហាញ​បាន​នៅ​ពេល​ខាង​មុខ។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចង់​ឲ្យ​លោក ឈាង វុន ឈប់​មក​រំខាន​ការ​រក​ស៊ី​នេះ​បន្ត​ទៀត ដោយសារ​កញ្ញា​គ្រាន់តែ​ជា​អ្នក​លក់​ដូរ​ម្នាក់​ប៉ុណ្ណោះ។ កញ្ញា​ក៏​មិន​ចង់​រត់​ទៅ​ណា​ចោល​ម្ដាយ​របស់​កញ្ញា​ដែល​មាន​វ័យ​ជាង ៧០​ឆ្នាំ​នោះ​ដែរ៕​

Babykuku.com January 30, 2018

លោក សឺន ជុំជួន នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រក​ឃើញ​ថា ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍​វៀតណាម និង​ឡាវ ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាប់​បាន​ជាង​២​ម៉ឺន​នាក់ ក្នុង​រយៈពេល​២​ខែ (​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨) មក​នេះ មាន​ជនជាតិ​ខ្មែរ​ក្រោម​ដែរ ប៉ុន្តែ លោក​មិនទាន់​អាច​កំណត់​តួលេខ​ជាក់លាក់ ថា មាន​ខ្មែរ​ក្រោម​ប៉ុន្មាន​នោះ​ទេ។ សមត្ថកិច្ច ដែល​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ហ្នឹង គួរ​ពិចារណា​ឲ្យ​បាន​ច្បាស់ ហើយ​គួរ​បែងចែក​ឲ្យ​បាន​ច្បាស់ ថា​តើន​រណា​ជា​ខ្មែរ នរណា​ជា​វៀតណាម គួរ​ស្គាល់​អត្តសញ្ញាណ​ឲ្យ​ច្បាស់​មិនមែន​ប្រព្រឹត្តិ (ចាប់ដក​ឯកសារ) ទៅ ហើយ​មាន​ប៉ះ​មក​លើ​សាច់ឈាម​ខ្លួនឯង​ហ្នឹង វា​ជា​កំហុស​មួយ​ធ្ងន់​ណាស់ ដែល​យើង​ក្នុងនាម​ជា​ខ្មែរ ដែល​យើង​មិនបាន​ស្គាល់​ជាតិ​សាសន៍​ខ្លួនឯង ឈាមជ័រ​ខ្លួនឯង»។ កាលពី​ថ្ងៃ​ទី​២៣ មករា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា រយៈពេល​២​ខែ ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ ប៉ូលិស​អន្តោប្រវេសន៍​បាន​ចុះ​ដកហូត​ឯកសារ​រដ្ឋបាល​ពី​ជនបរទេស បាន​ចំនួន​ជាង ២​ម៉ឺន (២១.១៦៧) នាក់ ពី​ជនជាតិ​វៀតណាម និង​ឡាវ៕ ប្រភពពីRFA […]

Babykuku.com January 30, 2018

កាលពីព្រឹកថ្ងៃទី២៨ មករា កន្លងទៅ លោក សឺន ស៊ូបែរ្តិ៍ ដែលត្រូវជាប្រធានគណបក្សសិទ្ធិមនុស្ស បានសម្រេចប្រកាសរំលាយចោលគណបក្សរបស់ខ្លួនភ្លាម នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ ជាមួយគ្នានោះដែរកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា បានបង្ហាញសារចំនួន៣ចំណុច ដែលគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណបក្សសិទ្ធិមនុស្ស​ បានសម្រេចរំលាយ​គណបក្សនេះចោល។ ១/ ដើម្បីបញ្ជាក់ពីជំហរនៃការរួបរួមមិនមានការបែកបាក់របស់អ្នកប្រជាធិបតេយ្យ​ និងអ្នកជាតិនិយម។ ២/​ មិនធ្វើតាម​ សេណារីយ៉ូ ដែលគេឱ្យយើងលេងល្បែង ក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ ហើយគេឱ្យយើងចែកចានចែកឆ្នាំងទៅនៅផ្ទះចាស់រៀងៗខ្លួននោះទេ​។ ៣/ គោរពឆន្ទ:របស់ប្រជាពលរដ្ឋ​ និងម្ចាស់ឆ្នោតជាង​ ៣លាននាក់ដោយនៅជាមួយគណបក្សសង្រ្គោះជាតិ​។ លោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ បានផ្ញើលិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពីការរំលាយចោល គណបក្សសិទ្ធិមនុស្សចោល។ ការប្រកាសរំលាយបក្សសិទ្ធិមនុស្សរបស់ក្រុមកឹម សុខា គឺជាការដាក់សម្ពាធទៅក្រុម សម រង្ស៊ី ដើម្បីបង្ហាញភាពស្មោះត្រង់ថា ការបង្កើតចលនាឧទ្ទាមសង្គ្រោះជាតិ […]

Babykuku.com January 29, 2018

ខេត្តបាត់ដំបង៖ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត  (ស៊ិន រ៉ូហ្ស៊ិត) ដែលជាអតីតចៅសង្កាត់អូរចា ខេត្តបាត់ដំបង របស់អតីតបក្សសង្គ្រោះជាតិ ត្រូវបានលោក ឈាន វុន  តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងរបស់បក្សកាន់អំណាច ចោទថាហាងបាយដែលនាងបើកលក់ប្រចាំថ្ងៃនោះជាកន្លែងដែលប្រមូលផ្ដុំពួកក្រុមឧទ្ទាមដែលគាំទ្រដល់ «ចលនាសង្រ្គោះជាតិ»។ គួររំលឹកថាចាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមក កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត  បានបើកមុខរបរមួយគឺហាងលក់មួយកន្លែងក្នុងសង្កាត់អូរចារដើម្បីរកប្រាក់ចំនូលចិញ្ចឹមគ្រួសារ ។ នៅពេលដែលនាង រ៉ូហ្ស៊េត  បើកលក់មិនទាន់បានប៉ុន្មានថ្ងៃផង នៅក្នុងបណ្ដាញសង្គមក៏បានបង្ហោះថាលោក ឈាង វុន តំណាងរាស្ត្របាត់ដំបងរបស់បក្សកាន់អំណាចក៏បានចូលទៅហូបបាយនៅទីនោះដែរ តែជាលក្ខណៈភ្ញៀវនិងអ្នកលក់បាយសាមញ្ញតែប៉ុណ្ណោះ ព្រោះថាកញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត  មិនមែនជាអ្នកនយោបាយអីនោះទេ។ មិនទាន់បានប៉ុន្មានផង នៅពេលដែលលោក សម រង្ស៊ី បានប្រកាសជាសាធារណៈអំពាវនាវឲ្យអតីតបក្សសង្គ្រោះជាតិទាំងអស់ចូលរួមក្នុងចលានាមួយគឺ (ចលនាបសង្គ្រោះជាតិ) ស្រាប់តែម្សិលមិញថ្ងៃទី២៨ មករានេះតំណាងរាស្ត្រខេត្តបាត់ដំបងលោក ឈាង វុន បោះពាក្យថា៖ ហាងលក់នំបញ្ចុករបស់ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត  គឺជាកន្លែងដែលប្រមូលផ្ដុំពួកក្រុមឧទ្ទាមដែលគាំទ្រដល់ «ចលនាសង្រ្គោះជាតិ»ដោយលោកបញ្ជាក់បន្ថែមទៀតថា៖ កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ហើយសង្កេតឃើញថា មានអតីតសកម្មជនមួយចំនួន ដែលគាំទ្រដល់ចលនាសង្រ្គោះជាតិ នៅតាមបណ្តាញសង្គម […]

Babykuku.com January 29, 2018

កាលពីម្សិលមិញថ្ងៃទី២៨ មករា ជនជាតិ​ដើម​ភាគតិច​ព្នង​បី​គ្រួសារ​រស់​នៅ​ភូមិ​ចឹង ឃុំ​ឃ្សឹម ស្រុក​ស្នួល កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc)  ដើម្បី​ពិភាក្សា​ផ្នែក​ច្បាប់ ករណី​យោធា ៣​នាក់ គំរាម​ប្លន់​យក​ដី​ពលរដ្ឋ ៥​ហិកតារ និង​យក​គ្រឿងចក្រ​ឈូស​ឆាយ​កំណត់​ព្រំ​ដី​របស់​ពួក​គាត់។ ជនជាតិ​ដើម​ភាគតិច​ព្នង​ដែល​ត្រូវជា​ឪពុក​ជន​រង​គ្រោះ រស់​នៅ​ភូមិ​ចឹង លោក ប្រ៉ក់ រ៉ូត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ មករា ថា យោធា​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ ឈ្មោះ ប្រុស ឈ្មោះ ភ័ណ និង​ឈ្មោះ ផុន បាន​ជូន​ដំណឹង​​ឲ្យ​ពលរដ្ឋ ៣​គ្រួសារ ចុះ​ចេញ​ពី​ដីចម្ការ ៥​ហិកតារ ជា​បន្ទាន់ បើ​ពុំ​ដូច្នេះ​ទេ ពួកគេ​នឹង​ដុត​កម្ទេច​រោង​ចម្ការ​ចោល។ លើស​ពី​នេះ​ទៀត យោធា​ទាំង​នោះ​បាន​រារាំង​មិន​ឲ្យ​ពួកគាត់​ដាំ​ដុះ​លើ​ដី​ទាំង​នោះ និង​គំរាម​បាញ់​ពលរដ្ឋ ប្រសិន​បើ​នៅ​តែ​មានៈ​រឹង​ទទឹង។   លោក​ថា ពលរដ្ឋ​បី​គ្រួសារ​ដែល​ត្រូវ​ទាហាន​គំរាម​នោះ មិន​ហ៊ាន​ដេក​ចាំ​ចម្ការ​ដូច​មុន​នោះ​ឡើយ និង​មិន​ហ៊ាន​ធ្វើ​ចម្ការ​ដាំ​ដុះ​នោះ​ទេ ព្រោះ​ខ្លាចក្រែង​យោធា​ទាំង​នោះ​ប្រើ​កាំភ្លើង​បាញ់ និង​ចាប់​ដាក់​គុក៖ «ទាហាន​មាន​កាំភ្លើង​ស្រាប់ អ៊ីចឹង​វា​ខល​ទៅ​គ្នា​វា​អី​មិន​ដឹង ដល់​យប់​គំរាម​យើង។ ខ្ញុំ​ព្រួយ​ដែរ ព្រោះ​គេ​មាន​អំណាច ដូច​អា ភ័ណ […]

Babykuku.com January 27, 2018

នៅថ្ងៃនេះវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី​២៧ មករា យុវតីឆ្នើមរបស់គណបក្សប្រជាជនកម្ពុជាកញ្ញា ធី សុវណ្ណថា បានសរសេរបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ផ្ញើរសារជូនក្រសួងមហាផ្ទៃ ពិសេសជូនចំពោះលោកឧត្តមសរនីយ៍ (ផ្កាយ៤) សុខ ផល  សូមជួយចាត់វិធានការណ៍ចុះចាប់ជនជាតយួនខុសច្បាប់ និងដកយកឯកសារក្លែងក្លាយចេញពីពួកគេឲ្យអស់ រួមហើយចាប់បញ្ជូនពួកគេទាំងនោះទៅស្រុកវិញទៅតាមអ្វីដែលអាចធ្វើទៅបាន។ ខាងក្រោមនេះជាសំណេររបស់កញ្ញា ធី សុវណ្ណថា ៖ ខ្ញុំចូលCPP ព្រោះ ខ្ញុំមិនពេញចិត្ត “យួន” ខុសច្បាប់ខ្ញុំឃើញយួនខុសច្បាប់ជាច្រើន រស់នៅទឹកដីខ្មែរខ្ញុំឃើញថ្នាក់ដឹកនាំCNRP ចោលម្សៀត អត់បានការធ្វើនយោបាយក្បត់ជាតិ លាបពណ៌ រត់ចោលស្រុកហិង្សា ជាប់គុក សុំឲ្យអន្តរជាតិបិទទីផ្សារ ផ្តាច់ជំនួយ..ទើបខ្ញុំលាលែងពីCNRP ចូលCPP ខ្ញុំដឹងច្បាស់ថា មានតែCPP ទើបអាចដេញយួនខុសច្បាប់បាន ។ខ្ញុំក៏បានឃើញ និងអបអរសាទរ ចំពោះការខិតខំនាយកដ្ឋានអន្តោប្រវេសន្ត ដេញយួនខុសច្បាប់ និងលុបចោលអត្តសញ្ញាណប័ណ្ណមិនប្រក្រតី(ពីយួន)ថ្មីៗនេះ ខ្ញុំបានឃើញនាយកដ្ឋានអន្តោប្រវេសន្តចេញ “បណ្ណស្នាក់នៅអចិន្ត្រៃយ៍” ឲ្យយួនខុសច្បាប់ ក្លាយជាស្របច្បាប់ រស់នៅលើទឹកដីកម្ពុជា ។ ក្នុងនាមនាងខ្ញុំជាប្រជាជនខ្មែរ និងជាមន្ត្រីCPP ម្នាក់ (ប្រធានគណកម្មការយុវជន សាខានៃបក្សប្រជាជន)ឯកភាពតែងតាំងដោយ សម្តេចតេជោ ហ៊ុន សែន ខ្ញុំឈឺចាប់ណាស់ខ្ញុំមិនចង់ឲ្យជនជាតិយួនខុសច្បាប់មានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ រស់នៅលើទឹកដីខ្មែទេ។ […]

Babykuku.com January 27, 2018

កាលពីល្ងាចម្សិលមិញថ្ងៃទី២៦ មករា ឆ្នាំ២០១៨ ស្រ្តីស្រស់សោភាវ័យ៣៦ឆ្នាំ ឈ្មោះ ចេវ សុវឌ្ឍនា បានសម្រេចចិត្តចងកបញ្ចប់ជីវិតនៅក្នុងផ្ទះជួលធ្វើអាជីវកម្មរបស់ខ្លួនក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ មូលហេតុដែលនាំឲ្យស្រ្តីរូបនេះចងកសម្លាប់ខ្លួនបន្សល់ទុកឲ្យកូនៗ៣នាក់ឲ្យនៅកំព្រាមិនទាន់មានការអះអាងឲ្យច្បាស់លាស់នោះទេ តែសមត្ថកិច្ចសង្ស័យមានវិបត្តិស្នេហា។ លោក ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវក៏មិនបានដឹងពីមូលហេតុនៃការធ្វើអត្តឃាតនេះដែរ ប៉ុន្តែក្នុងបន្ទប់ធ្វើអត្តឃាតសមត្ថកិច្ចបានរកឃើញសំបុត្រមួយច្បាប់រៀបរាប់ពីវិបត្តិស្នេហ៍ ដែលនាំឲ្យសមត្ថកិច្ចសន្និដ្ឋានថា ការធ្វើអត្តឃាតនេះបណ្តាលមកពីវិបត្តិស្នេហា ឬ ស្នេហាត្រីកោណជាដើម។ សូមបញ្ជាក់ថាអ្នកស្រី ចេវ សុវឌ្ឍនា មានកូន៣នាក់បច្ចុប្បន្នកំពុងស្នាក់នៅជាមួយជីដូនក្នុង រាជធានីភ្នំពេញ។ អ្នកស្រី ចេវ សុវឌ្ឍនា ក៏ជាមន្ត្រីបម្រើការនៅរដ្ឋសភា ហើយក៏ជាសមាជិកមួយរូបនៅក្នុងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាលើការងារពង្រីកចលនាយុវជននៅក្រៅប្រទេសផងដែរ។ បច្ចុប្បន្នគេក៏មិនដែលឃើញអ្នកស្រីទៅណាមកណាជាមួយស្វាមីនោះដែរ ជាហេតុនាំឲ្យមានការសន្និដ្ឋានថា អ្នកស្រី សុវឌ្ឍនា ជាស្រ្តីមេម៉ាយ។ បន្ទាប់ពីសមត្ថកិច្ចបានពិនិត្យសពរួចរាល់ហើយ សពអ្នក សុវឌ្ឍនា ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះក្នុងរាជធានីភ្នំពេញ៕ ប្រភពពីFresh News