Breaking News
Babykuku.com January 27, 2018

កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានជួបសំណេះសំណាលជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ហូជីមិញ និងភ្នំពេញ ឲ្យកាន់តែប្រសើរឡើង ។ ក្នុងជំនួបនោះលោកNguyen Thien Nhan ក៏បានប្រគល់កូនឈើ និងកំព្យុទ័រជូនរដ្ឋបាលរាជធានីភ្នំពេញផងដែរ ក្នុងនោះរួមមាន ការប្រគល់កូនឈើប្រភេទ គគីចំនួន៥០០ដើម កូនឈើប្រភេទធ្នង់ចំនួន៥០០ដើមនិងកំព្យុទ័រចំនួន៣០គ្រឿងផងដែរ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការចាត់ចែង៕  

Babykuku.com January 27, 2018

អ្នកឃ្លាំមើល​សង្គម​អះអាង​ថាសម្ដេចហ៊ុន សែន ដឹកនាំ​កម្ពុជា បច្ចុប្បន្ន​គឺ​ជា​ការ​ដឹកនាំ​បែប​យោធា​និយម ផ្ដាច់ការ និង​ជា​ការ​ដឹកនាំ​មួយ​ដែល​ក្រុម​យោធា​ព្យាយាម​ដំឡើង​បុណ្យ​សក្ដិ​ទាយាទ​របស់​ខ្លួន​ឲ្យ​ស្នង​តំណែង​បន្ត ដើម្បី​ការពារ​អំណាច​ទ្រព្យសម្បត្តិ និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ ​សម្ដេចហ៊ុន សែន បាន​តែងតាំង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​មាន​តួនាទី​ជា​ច្រើន​នៅ​ក្នុង​ជួរ​កងទ័ព ក្នុង​នោះ​តែងតាំង​ទៅ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ កាន់​តំណែង​ជា​អគ្គ​មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក ជា​មេបញ្ជាការ​រង​កង​អង្គរក្ស ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ។ ​បន្ទាប់​មក នៅ​ឆ្នាំ​២០១៧ សម្ដេច ហ៊ុន សែន បាន​តែងតាំង​កូនប្រុស​ទី​ពីរ​របស់​លោក គឺ​លោក​ឧត្ដមសេនីយ៍​ទោ ហ៊ុន ម៉ានិត ឲ្យ​ធ្វើ​ជា​ប្រធាន​នាយដ្ឋាន​ស្រាវជ្រាវ​ខាង​ផ្នែក​ចារកិច្ច។ ក្រោយ​មក​ទៀត នៅ​ខែ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧ សម្ដេចហ៊ុន សែន បាន​តែងតាំង​ក្មួយ​ប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ជា ពី​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍ទោ ទៅ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​បី នៃ​ក្រសួង​ការពារ​ជាតិ។ ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង គឺ​នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៨ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​តែងតាំង​កូនប្រសា​របស់​លោក គឺ​លោក ឌី វិជ្ជា ឱ្យ​ធ្វើ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ៕ អត្ថបទសង្ខេបពីRFA […]

Babykuku.com January 25, 2018

នាយក​ប្រតិបត្តិ​នៃ​អង្គការ Wildlife Alliance លោកស្រី Suwanna Gauntlett កំពុងប្រឈមនឹង​​បណ្ដឹង​ពី​កញ្ញា ធី សុវណ្ណ​ថាពីបទ «រើសអើង» ដោយចោទ​ថា​អង្គការ​នេះ បាន​ហាម​នាង​ចូលរួម​ក្នុង​កម្មវិធី​បោះជំរុំ​នៅ​តំបន់​អា​រ៉ែ​ង​ នៅ​ថ្ងៃទី ២៦ ខែមករា​នេះ។ កញ្ញា ធី សុវណ្ណ​ថា ក៏បាន​សរសេរ​សារ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា៖ «នាង​ខ្ញុំ​ទទួល​ការ “រើសអើង” និង​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ពី​លោកស្រី Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ Wildlife Alliance បាន​បដិសេធ​វត្តមាន​ខ្ញុំ​ក្នុងការ​បោះជំរុំ នៅ​តំបន់​អា​រ៉ែ​ង ថ្ងៃទី២៦ ខែមករា​នេះ ដោយ​នាង​ខ្ញុំ​បានទទួល​ការអនុញ្ញាត​ពី​លោកជំទាវ​អភិបាលខេត្ត​កោះកុង មិថុនា ភូ​ថង រួចរាល់​ហើយ។ កញ្ញា សរសេរថា៖ «តើ​លោកស្រី​ជា​នរណា មាន​សិទ្ធិ​​អ្វី​បដិសេធ​វត្តមាន​ខ្ញុំ? នេះ​ជាការ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កិត្តិយស​របស់ខ្ញុំ ខ្ញុំ​ទុកពេល​ឲ្យ​លោក​ស្រី​ ៣​ ថ្ងៃ​ធ្វើលិខិត​សុំទោស​ខ្ញុំ ជា​សាធារណ: និង​ផ្តល់ប្រាក់​សងជំងឺចិត្ត​ខ្ញុំ ១០ ម៉ឺន​ដុល្លា បើ​លោកស្រី​មិន​ព្រម​ខ្ញុំ​នឹង​ប្តឹង​លោកស្រី​ទៅ​តុលាការ​ខេត្តកោះកុង ពីបទ “រើសអើង” មាត្រា ២៦៥ នេះ​ជា​របួស​ចាស់​របស់ខ្ញុំ ខ្ញុំ​ស្អប់ និង​ឈឺចាប់​បំផុត […]

Babykuku.com January 25, 2018

ករណីនៅខេត្តពោសាត់ធិ៍ដែលបុរសម្នាក់ឈ្មោះង៉ុ​យ អ៊ី អាយុ​២២​ឆ្នាំបានសម្លាប់ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់នៅ​ចំណុច​ភូមិ​ក្សេត្រ​បូ​រី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ កំពុងតែល្បីនៅក្នុងបណ្ដាញសង្គមរបស់ប្រទេសថៃ។ ពោសាត់ធិ៍៖ ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ជនសង្ស័យ​ចាប់រំលោភ​មិន​បាន​សម្រេច យក​កាំ​បិទ​ចាក់ និង មនុស្ស​ប្រុស​ស្រី​៣​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ ដោយសារ​ជន​ដៃដល់​ដដែល​ចាក់ ខណៈ​ចូល​ទៅ​ជួយ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ប៉ុនប៉ង​រំលោភ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ក្សេត្រ​បូ​រី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ เป็นหนึ่งคดีสะเทือนขวัญที่ทำเอาผู้ปกครองที่มีลูกหลานวัยเรียนขวัญผวากันเลยทีเดียว เมื่อมีนักเรียนชั้น ป.2 โรงเรียนชื่อดัง เดินทางกลับจากโรงเรียนไปหาครอบครัวแต่ถูกชายแปลกหน้าดักรอระหว่าทางกระชากเข้าป่าถลกกระโปรงข่มขืน หลังสำเร็จความใคร่ยังใช้มีดแทงเข้าที่หน้าอกเด็กหญิง17ครั้งจนเสียชีวิตคาป่าหญ้าข้างทาง จนมีผู้มาพบศพอย่างสยดสยอง เมื่อเวลา 16.40 น. เจ้าหน้าที่กู้ภัยรับแจ้งเหตุพบศพเด็กนักเรียนหญิงถูกแทงเสียชีวิต อยู่บริเวณป่าหญ้าข้างโรงเรียน อมรพิทักษ์กรุงเทพ จึงนำกำลังพร้อมแจ้งเจ้าหน้าที่ตำรวจรีบรุตไปยังที่เกิดเหตุทันที ที่เกิดเหตุ ถนนอมร ซอย12 ข้างโรงเรียนอมรพิทักษ์กรุงเทพ พบศพเด็กหญิง ดวงพร สิริสกุล อายุ 8 ปี นอนเสียชีวิตอยู่บริเวณป่าหญ้า สภาพศพสวมชุดนักเรียนเสื้อขาวกระโปรงสีน้ำเงินสะพายกระเป๋าสีชมพู ระหว่าขาถูกถอดกางเกงในออก หน้าอกเต็มไปด้วยเดือดและบาดแผลถูกแทงด้วยมีด17แผล อวัยวะเพศมีคาบอสุจิคาอยู่ คาดถูกข่มขืนก่อนถูกฆาตรรมไม่เกิน2ชม. เจ้าหน้าที่จึงรีบตรวจสอบกล้องวงจรปิดบริเวณหน้าโรงเรียน […]

Babykuku.com January 25, 2018

អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានកំពុងរៀបចំចលនាមួយ ដែលអាចនឹងក្លាយទៅជាគណបក្សនយោបាយគឺ ចលានាសង្គ្រោះជាតិ ដែលបាននឹងកំពុងកៀងគអតីតពួកអ្នកគាំទ្របក្សប្រឆាំងនៅក្រៅប្រទេសដើម្បីបង្កើតចលនានេះឲ្យទៅជាគណបក្សនយោបាយ។ បើទោះបីជាអតីតប្រធានបក្សប្រឆាំងលោក កឹម​ សុខា មិនពេញចិត្តនឹងថែមទាំងប្រឆាំងដាច់ខាតចំពោះការបង្កើតចលនានេះក៏ដោយ តែសម្រាប់លោក សម រង្ស៊ី ហាក់មិនអើពើរចំពោះការបដិសេធរបស់លោក កឹម សុខានោះទេ។ គួររំលឹកថាលោក កឹម សុខា អតីតប្រធាគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១៧កន្លងទៅ ហើយពេលនេះលោកកំពុងជាប់នៅក្នុងពន្ធនាគារត្រពាំងថ្លុង បើគិតមកទល់ពេញនេះអស់រយៈពេលជិត៦ខែមកហើយ។ តើរដ្ឋភិបាលកម្ពុជាគិតបែបណាចំពោះ ចលនាសង្គ្រោះជាតិ ដែលបង្កើតដោយលោក សម រង្ស៊ី? កាល​ពី​ថ្ងៃ​ទី ២៣ មករា មន្រ្តី​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​សំខាន់ៗ​របស់​កម្ពុជា បាន​ចេញ​មក​អះអាង​ព្រមៗ​គ្នា ដោយ​ក្រើន​រំលឹក​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ត្រៀម​បង្រ្កាប​ចលនា​សង្រ្គោះ​ជាតិ បើ​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សម្រាប់​មន្រ្តី​រដ្ឋាភិបាល ចលនា​ថ្មី​ដែល​បង្កើត​ឡើង​ដោយ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី គឺ​ជា​ចលនា​ខុស​ច្បាប់​១០០​ភាគ​រយ ដែល​ចាំ​បាច់​ត្រូវ​តែ​បង្រ្កាប ខណៈ​ដែល​ស្ថាបនិក​ចលនា​ថ្មី​នេះ បាន​អះ​អាង​ពី​ក្រៅ​ប្រទេស​មក​ថា បង្កើត​ឡើង ដើម្បី​បុព្វហេតុ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​ក៏​ដោយ។ តើ ចលនា​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី អាច​ប្រឈម​នឹង​ការ​ស្លាប់ […]

Babykuku.com January 25, 2018

កាលពីថ្ងៃទី២៣ មករា កន្លងទៅនេះ អង្គការ​លើកលែងទោស​អន្តរជាតិ បានស្នើ​ឲ្យ​អាជ្ញាធរ​និងរដ្ឋាភិបាលថៃ សូមកុំ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ និង ម៉ុងតាញ៉ា ត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្លួន​វិញ ព្រោះ​ខ្លាច​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ទាំង​នោះ។ ​លោកស្រី សំ សុខា និង​ជនជាតិ​ម៉ុងតាញ៉ា ម្នាក់​ឈ្មោះ លោក អា ហ្គា (A Ga) ដែល​ប្រឈមមុខ​នឹង​ការ​បញ្ជូន​ត្រឡប់​ទៅ​វិញ។ អ្នក​ទាំង​ពីរ​កំពុង​ជាប់​ឃុំ​នៅ​ប្រទេស​ថៃ ដោយ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា ព្រោះ​ពួកគាត់​ស្នាក់​នៅ​ហួស​ថ្ងៃ​កំណត់​ក្នុង​ទិដ្ឋាការ។ សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ថែម​ថា អាជ្ញាធរ​ប្រទេស​កម្ពុជា និង​អាជ្ញាធរ​ប្រទេស​វៀតណាម បាន​ប៉ុនប៉ង​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ថៃ បញ្ជូន​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​វិញ ទោះបីជា​ពួកគាត់​សុទ្ធតែ​ត្រូវ​បាន​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ទទួល​ស្គាល់​ថា ជា​ជនភៀសខ្លួន​រួច​ទៅ​ហើយ​ក្ដី៕ ប្រភពRFA  

Babykuku.com January 24, 2018

សារព័ត៌មានរបស់ប្រទេសតៃវ៉ាន់ បានផ្សាយភាពតានតឹងដែលកំពុងតែកើនមានឡើង រវាងប្រទេសចិននិងតៃវ៉ាន់ ដែលរួមមានទាំងការបង្កើនចំនួនសមយុទ្ធយោធាចិន នៅក្បែរកោះផងនោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយថា លោកស្រីមិនបដិសេធ នូវភាពអាចទៅរួចនៃការវាយប្រហាររបស់ចិន មកលើកោះតៃវ៉ាន់ទេ។ នៅក្នុងបទសម្ភាសន៍មួយ លើកញ្ចក់ទូរទស្សន៍តៃវ៉ាន់ កាលពីល្ងាចថ្ងៃច័ន្ទទី២២ មករា នេះ លោកស្រី Tsai ឆ្លើយតបថា ៖ គ្មានអ្នកណាម្នាក់ អាចបដិសេធអំពីភាពអាចទៅរួចនៃការវាយប្រហារនេះទេ ហើយយើងចាំបាច់ត្រូវតែមើលឲ្យឃើញថា តើអ្នកបង្កើតគោលនយោបាយចិន គឺជាអ្នកបង្កើតគោលនយោបាយមានហេតុផលដែរទេ ឬក៏គ្មានទេ។ គួររំលឹកផងថា ប៉ុន្មានខែថ្មីៗនេះរដ្ឋាភិបាលរបស់មហាអំណាចប្រទេសចិន បានបង្កើនសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ និងបាននិយាយថា សមយុទ្ធទាំងនោះ គឺត្រូវបានធ្វើឡើងតាមប្រក្រតីធម្មតា ប៉ុន្តែបានបញ្ជាក់ថា ចិននឹងមិនអត់ធ្មត់ ចំពោះការប៉ុនប៉ងណាមួយរបស់តៃវ៉ាន់ ក្នុងការប្រកាសឯករាជ្យភាពនោះឡើយ៕ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ កងទ័ពខ្លាំងរបស់កោះតៃវ៉ាន់ ដែលត្រៀមខ្លួនក្នុងការការពារពីការឈ្លានពានរបស់បរទេសជិតខាង( ប្រទេសចិន) កងទ័ពខ្លាំងរបស់កោះតៃវ៉ាន់ ដែលត្រៀមខ្លួនក្នុងការការពារពីការឈ្លានពានរបស់បរទេសជិតខាង( ប្រទេសចិន) កងទ័ពខ្លាំងរបស់កោះតៃវ៉ាន់ ដែលត្រៀមខ្លួនក្នុងការការពារពីការឈ្លានពានរបស់បរទេសជិតខាង( […]

Babykuku.com January 24, 2018

ញាក់សាច់!! ថ្មីៗនេះសារព័ត៌មានក្នុងស្រុកថៃបានចុះផ្សាយឲ្យភ្ញៀវទេសចរណ៍ដឹងថា (បើអ្នកចង់សុខសប្បាយសូមកុំទៅលេង៣ខេត្តនេះអី) ចាប់តាំងពីប្រទេសថៃជួបវិបត្តិនយោបាយរវាងពួកជ្រុលនិយមភាគខាងត្បួង (ក្រុមឧទ្ទាមឥស្លាម)  និងរដ្ឋាភិបាលក្រុងបាងកករមក អំពើរហិង្សា ការបំផ្ទុះគ្រាប់បែក ចេះតែកើតមានជាបន្តបន្ទាប់មិនចេះចប់មិនចេះហើយ។ ដើម្បីរក្សាសន្តិសុខដល់ភ្ញៀវទេសចរណ៍ដែលនៅក្នុងប្រទេសថៃ រដ្ឋាភិបាលថៃបានចេញសេចក្ដីប្រកាសជាសាធារណៈមួយថា ៖ បើអ្នកចង់សុខសប្បាយក្នុងការដំណើរកំសាន្តរបស់អ្នកសូមកុំទៅខេត្តចំនួន៣នេះមាន ខេត្ត យ៉ាឡា ខេត្ត ណារ៉ាធីវ៉ាត់ និងខេត្ត ប៉ាតតានី។ ជាងនេះទៀតសួងការបរទេសថៃ បានបន្ថែមទៀតថាទីក្រុងបាងកកផ្ទាល់ ក៏ដូចជាបណ្ដាខេត្តដែលមានទេសចរច្រើនផ្សេងទៀតក៏ត្រូវមានការប្រុងប្រយ័ត្នដែរ ត្បិតអីក្រុមភេវករកំពុងតែធ្វើទុក្ខខ្លាំងក្នុងប្រទេសថៃ។ គួររំលឹកផងថាពួកជ្រុលនិយមភាគខាងត្បួង(ក្រុមឧទ្ទាមឥស្លាម) ដែលតែងតែកើតមាននៅភាគខាងត្បូងប្រទេសថៃបានសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន តួយ៉ាងដូចជាការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកកាលពីឆ្នាំមុនជាដើម។ ដោយគិតចាប់ពីឆ្នាំ២០០៤មក ការវាយប្រហាររបស់ក្រុមឥស្លាមបានសម្លាប់ជាង៤ពាន់នាក់ហើយ៕

Babykuku.com January 23, 2018

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ មានការផ្ទុះអាវុធ ខណៈចុះទៅបង្ក្រាបសង្វៀនជល់មាន់ រួចបណ្តាលឲ្យចំបុរសម្នាក់ស្លាប់ដោយអចេតនានោះ ត្រូវបានចាប់បញ្ជូន ទៅដល់តុលាការហើយ។ មន្រ្តីនគរបាលរូបនេះ មានឈ្មោះ ចន វិរៈ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី (ស័ក្តិ១) បម្រើផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់ពេលនេះ លោកអនុសេនីយ៍ត្រី ចន វីរៈ កំពុងស្ថិតក្រោមការសួរនាំរបស់តំណាងអយ្យការ ដើម្បីចាត់ការបន្តទៀត។   កាលពីម្សិលមិញ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន  បានបញ្ជាដល់ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចាត់វិធានការដោយចាប់បញ្ជូនមន្រ្តី នគរបាលរូបនេះ ដែលមានការធ្វេសប្រហែសបាញ់បង្ក្រាបនៅសង្វៀនជល់មាន់មួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលបានបណ្តាលឲ្យត្រូវបុរសម្នាក់ស្លាប់ ខណៈកំពុងអើតពីលើបន្ទប់ជួលជាន់ទី៣ មើលការចុះបង្ក្រាបនេះ។ សូមបញ្ជាក់ថា វេលាម៉ោងជាង១១ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចដីឡូតិ៍ ខាងក្រោយផ្សារកាណាស៊ីធី ក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យកម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំមួយ រហូតមានការផ្ទុះអាវុធ (បាញ់ឡើង) ដោយសារខ្លាចក្រុមចូលលេងល្បែងជល់មាន់តដៃ ហើយក៏រាលកៃ បណ្ដាលឱ្យត្រូវបុរសជាកម្មកររោងចក្រម្នាក់ ខណៈកំពុងអឺតមើលនៅលើផ្ទះជួលជាន់ទី៣ […]

Babykuku.com January 23, 2018

នៅលើ​គណនី​យ​ហ្វេ​ស​បុក​របស់​កញ្ញា កឹម សម្មាធិ​តា កូនស្រី​ទី២របស់លោក កឹម សុខា ដែល​បាន​គូសបញ្ជាក់ថា “រូបលោក (កឹម សុខា) ពុំដែល​សម្រេចចិត្ត​អ្វីមួយ ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់លោក ដោយហេតុថា ខ្លាច​ពី​សុវត្ថិភាព​របស់ខ្លួន​ឡើយ។ ហើយ​ថា “បើ​លោក​ចេះ​ក្បត់​ឆន្ទៈ​ខ្លួន​ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួន​នោះ នោះ​លោក​ក៏​មិន​នៅ​តស៊ូ​ក្នុងស្រុក ទាំង​ដែល​ដឹងថា គេ​មានបំណង​ចាប់ខ្លួន​រូបលោក​ដែរ។ បើតាម​លោក សម រង្ស៊ី ការបង្កើតឡើង​នូវ​ចលនា​ថ្មី កាលពី​ថ្ងៃទី ១២ មករា នោះ គឺ​នៅក្នុង​គោលបំណង​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង លោក កឹម សុខា និង​ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ។ លោក សម រង្ស៊ី បន្ថែមថា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ កាលពី​ចុងឆ្នាំ២០១៧នោះ មិនអាច​ធ្វើ​សកម្មភាព​បាន​ទៀត​នោះទេ ហើយ​ចាំបាច់​ត្រូវបង្កើត​យន្តការ​ថ្មី​មួយ ក្រៅពី​ក្របខណ្ឌ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ៕